អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន
Connect with us

ថ្មីៗ

អាសន្នហើយ!!! ទឹកទន្លេមេគង្គនៅព្រំដែនថៃ-ឡាវ បានស្រកចុះខ្លាំងដល់បាតមិនធ្លាប់មាន

ទឹកភ្លៀងមិនគ្រប់គ្រាន់កំពុងធ្វើឱ្យអាងស្តុកទឹកជាច្រើននៅ Nakhon Phanom នៅព្រំដែនថៃ-ឡាវមានត្រឹមតែ ២០ ទៅ ៣០% នៃសមត្ថភាពធម្មតារបស់វា ហើយខណៈដែលដៃទន្លេមេគង្គកំពុងរីងស្ងួតផងដែរ។

ទឹកបានស្រកចុះយ៉ាងខ្លាំងដែលធ្វើឱ្យខ្សាច់អាចត្រូវបានឃើញនឹងភ្នែកតាមបណ្តោយផ្នែកជាច្រើននៃទន្លេមេគង្គ ដោយសារកម្រិតទឹកបានធ្លាក់ចុះដល់កម្រិតទាបបំផុតគឺ ១.៥ម៉ែត្រ។ ទឹកតិចពេកបានធ្វើឱ្យខ្សាច់លេចឡើង ដែលវាបង្កបញ្ហាដល់កប៉ាល់នេសាទ និងទូកដឹកទំនិញ ដែលព្យាយាមធ្វើដំណើរតាមដងទន្លេ។

សូមបញ្ជាក់ថា ទន្លេមេគង្គ​មាន​ប្រភព​នៅ​ខ្ពង់រាប​តំបន់​ទី​បេ ដែលមាន​ប្រវែង​ប្រហែល ៤​ពាន់​២​រយ គីឡូម៉ែត្រ ដែល​ហូរ​កាត់​ប្រទេស​ចិន មី​យ៉ាន់​ម៉ា ថៃ ឡាវ កម្ពុជា វៀតណាម ហើយ​ហូរ​ចាក់​ទៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​។​

គេ​ចាត់ទុក មេគង្គ​ជា​ទន្លេ​វែង​ទី​១០ នៅក្នុង​ពិភពលោក​។

​នៅ​កម្ពុជា​ទន្លេ​នេះ​ហូរ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ចម្ងាយ ៥​រយ​គីឡូម៉ែត្រ​។ នៅត្រង់​ភ្នំពេញ ទន្លេមេគង្គ បែកចេញ​ជា​បួន ដែល​គេ​ហៅថា «​ទន្លេចតុមុខ​» ឬ​«​ទន្លេ​មុខ​បួន​»​។ ទន្លេ​នេះ​មាន​ដៃ​ច្រើន ជាពិសេស​នៅ​ត្រើយ​ខាងកើត​៕

ផ្តល់សិទ្ធិដោយ៖ angkorpost

គួរដឹង14 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ14 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង14 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ14 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ15 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK