ការពិត! នៅពីក្រោយមនុស្សមួយចំនួនគេងមិនលក់
Connect with us

គួរដឹង

ការពិត! នៅពីក្រោយមនុស្សមួយចំនួនគេងមិនលក់

ឧស្សាហ៍គេងមិនលក់មែនទេ? បើពិបាកគេងលក់អ្នកគួរបញ្ឈប់ការទទួលទានកាហ្វេ ភេសជ្ជៈកំប៉ុងមានជាតិហ្គាស រួមទាំងអាហារភេសជ្ជៈផ្សេងទៀតដែលមានផ្ទុកជាតិកាហ្វេអ៊ីនក៏ដូចជាមានផ្ទុកជាតិអាស៊ីតអាហារហឹរដែលអាចបង្កបញ្ហាច្រាលទឹកអាស៊ីតក្រពះ ពិសេសកំឡុងពេលល្ងាច ឬមុនពេលចូលគេង។

ទោះជាយ៉ាងណាការគេងមិនលក់ក៏អាចបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនផងដែរ។ ថាតើបញ្ហាសុខភាពអ្វីខ្លះទៅដែលអាចបង្កអាការៈគេងមិនលក់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីបញ្ហាសុខភាពដែលបង្កអោយគេងមិនលក់ ៖

១. ស្ត្រេស

ភាពស្ត្រេស ឬតានតឹងក្នុងអារម្មណ៍ខ្លាំងអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាធ្ងន់ធ្ងរផ្សេងៗពាក់ព័ន្ធជាមួយការគេង។ អ្នកអាចនឹងជួបប្រទះបញ្ហានៃជំងឺគេងមិនលក់ ប្រសិនបើអ្នកស្ត្រេសជាប់ជាប្រចាំរយៈពេលយូរ។ អ្វីដែលគួរអោយព្រួយបារម្ភថែមទៀតនោះ គឺការគេងមិនគ្រប់គ្រាន់ជះឥទ្ធិពលមិនល្អជាច្រើនចំពោះសុខភាព។ នៅពេលថ្នាំគេងលក់មិនអាចជួយអ្វីអ្នកបានទៀតនោះ វាដល់ពេលដែលគួរប្រញាប់ទៅជួបគ្រូពេទ្យហើយ។

២. ជំងឺថប់បារម្ភ

ការគេងមិនលក់ជារោគសញ្ញាទូទៅបំផុតមួយនៃជំងឺថប់បារម្ភ។ ទោះជាយ៉ាងណាអ្នកគួរព្យាយាមយកឈ្នះលើបញ្ហានេះឱ្យបាន។ កង្វះនៃការគេងអាចបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសដែលធ្វើឱ្យស្ថានភាពនៃជំងឺកាន់តែយ៉ាប់ឡើងគួរឱ្យព្រួយបារម្ភ។

៣. ជំងឺធ្លាក់ទឹកចិត្ត

ផលវិបាកមួយនៃជំងឺធ្លាក់ទឹកចិត្ត គឺការគេងមិនលក់។ ហើយនៅពេលអ្នកមិនបានគេងសោះនោះ អ្នកនឹងមានអារម្មណ៍មិនស្រួលដែលអាចធ្វើឲ្យបញ្ហានៃការធ្លាក់ទឹកចិត្តកាន់តែធ្ងន់ធ្ងរឡើង។ លើសពីនេះទៅទៀត នៅពេលអ្នកគេងមិនបានគ្រប់នោះអ្នកប្រាកដជាងាយនឹងមានអារម្មណ៍សោកសៅមិនសប្បាយចិត្តនៅថ្ងៃបន្ទាប់។ យោងតាមការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យ Binghamton សហរដ្ឋអាមេរិកក្នុងឆ្នាំ ២០១៤ បានបង្ហាញថា អ្នកដែលចូលគេងយប់ជ្រៅច្រើនតែមានគំនិត ឬការគិតអវិជ្ជមាន ហើយការគិតបែបនេះច្រើន គឺតែងផ្សារភ្ជាប់នឹងការវិវត្តន៍ទៅជាជំងឺធ្លាក់ទឹកចិត្ត។

៤. ច្រាលទឹកអាស៊ីតក្រពះ

បញ្ហាច្រាលទឹកអាស៊ីតក្រពះនឹងបង្កអាការៈគួរអោយរំខានជាច្រើនរួមមានក្រហាយទ្រូង ចង្អោរចង់ក្អួត វិលមុខ ក្អួត ភើរ ព្រមទាំងក្អកដែលអាចជះឥទ្ធិពលដល់ការគេងរបស់អ្នក៕

ប្រភព៖ www.healt.com

មតិយោបល់

ថ្មីៗ6 mins ago

ត្រៀមអាវរងាទុកឱ្យហើយ ! ចាប់ពីស្អែករហូតចុងខែនេះ អាកាសធាតុនឹងធ្លាក់ចុះដល់ ១៩ អង្សាសេ ទៅ ២១អង្សាសេ

ពីនេះពីនោះ6 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ9 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត20 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

Trending

Copyright © 2019 ANARCHAK