បើអារម្មណ៍អ្នកមិននឹងនរ ឬឆាប់ប្រែប្រួល គួរកុំរំលងអត្ថបទនេះ
Connect with us

គួរដឹង

បើអារម្មណ៍អ្នកមិននឹងនរ ឬឆាប់ប្រែប្រួល គួរកុំរំលងអត្ថបទនេះ

ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាមូលហេតុអ្វីខ្លះអាចបណ្ដាលអោយអារម្មណ៍ប្រែប្រួលឆាប់រហ័ស? ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាស្មានមិនដល់មួយចំនួនដែលជះឥទ្ធិពលដល់អារម្មណ៍ ៖

១. កង្វះជាតិទឹកក្នុងរាងកាយ

នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយកាត់បន្ថយលំហូរឈាមទៅកាន់ខួរក្បាល ហើយបង្កផលប៉ះពាល់ដលផ្នែកមួយចំនួននៃខួរក្បាលដែលទទួលខុសត្រូវលើការគ្រប់គ្រងអារម្មណ៍។

២. កាហ្វេ

នោះក៏ព្រោះតែជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចរំញោចប្រព័ន្ធប្រសាទនិងបង្ខំការផលិតសារធាតុគីមីមួយចំនួនក្នុងខួរក្បាលដែលជះឥទ្ធិពលលើអារម្មណ៍។ ម្យ៉ាងវិញទៀតកាហ្វេមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលនឹងធ្វើអោយបញ្ហាខ្វះជាតិទឹកក្នុងរាងកាយកើតមានឡើង។ ហើយដូចបានរៀបរាប់ខាង
លើកង្វះជាតិទឹកក្នុងរាងកាយជាកត្តាចម្បងមួយនៃបញ្ហាអារម្មណ៍ប្រែប្រួលឆាប់រហ័ស។

៣. អាហារផ្អែមៗ

ការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមក៏ជាមូលហេតុនៃបញ្ហាអារម្មណ៍ប្រែប្រួលផងដែរ។ លើសពីនេះទៅទៀតរបបអាហារមានផ្ទុកជាតិស្ករខ្ពស់អាចបង្កការរលាកក្នុងរាងកាយហើយនេះជាអ្វីមួយដែលនាំអោយកើតមានបញ្ហាអតុល្យភាពនៃអ័រម៉ូន។ ហើយអារម្មណ៍អាចត្រូវទទួលរងឥទ្ធិពលប្រសិនបើកម្រិតនៃអ័រម៉ូនក្នុងរាងកាយគ្មានតុល្យភាព។

៤. អតុល្យភាពនៃអ័រម៉ូន

បញ្ហានោះគឺអ័រម៉ូនដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអារម្មណ៍។ ដូច្នេះប្រសិនបើអ័រម៉ូនគ្មានតុល្យភាពទេនោះអារម្មណ៍ក៏ត្រូវទទួលរងផលប៉ះពាល់ដែរ។

៥. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍

ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសជាប់ជាប្រចាំជះឥទ្ធិពលគួរអោយកត់សម្គាល់លើអារម្មណ៍ដោយអាចប្រែប្រួលឆាប់រហ័ស។

សម្គាល់៖ ដើម្បីជាការប្រសើរប្រសិនបើអ្នកកំពុងប្រឈមមុខជាមួយបញ្ហាអារម្មណ៍ប្រែប្រួលចុះឡើងឥតឈប់គ្រប់ពេល ហើយវាបានបង្កផលប៉ះពាល់ដល់ការរស់នៅ និងគ្រប់គ្នាដែលនៅក្បែរអ្នក ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យអោយសោះ៕

ប្រភពអត្ថបទ៖ www.health.com.kh

មតិយោបល់

Trending

Copyright © 2019 ANARCHAK