សម្រង់សម្ដីឈឺចាប់ទាំង ១២ ឃ្លាក្នុងរឿង Joker ស្តែងពីជីវិតពិតខាងក្រៅ
Connect with us

បែបផែនជីវិត

សម្រង់សម្ដីឈឺចាប់ទាំង ១២ ឃ្លាក្នុងរឿង Joker ស្តែងពីជីវិតពិតខាងក្រៅ

Joker គឺជាខ្សែភាពយន្តអាមេរិកកាំងដែលនិពន្ធនិងដឹកនាំដោយលោក  Todd Phillips ហើយជារឿងរកចំណូលបានច្រើនជាងគេនាពេលថ្មីៗនេះ។ Joker កំពុងមានភាពល្បីល្បាញខ្លាំងមិនថាបរិបទក្រៅប្រទេស និងក្នុងប្រទេសកម្ពុជានោះឡើយ។

ខ្សែភាពយន្តមួយនេះបង្ហាញអំពីការបាក់ទឹកចិត្ត ឈឺចាប់របស់តួអង្គ Joker ដែលសម្ដែងដោយលោក  Joaquin Phoenix  ដែលធ្វើឲ្យតួអង្គនេះនៃរឿងហ៊ានប្រព្រឹត្តអំពើឃោរឃៅមិននឹកស្មានដល់។ បើទោះបីជាមានទស្សនិកជនជាច្រើនបានធ្វើការរិះគន់រឿងនេះថា ជារឿងដែលមានភាពឃោរឃៅក្ដី ប៉ុន្តែរឿងនេះមានសម្រង់ទស្សនៈមួយចំនួនដែលបង្ហាញពីចំណុចគួររៀនសូត្រមួយចំនួន៖

១) «ខ្ញុំធ្លាប់គិតថាជីវិតខ្ញុំប្រៀបដូចជារឿងសោដនាដកម្ម ប៉ុន្តែពេលនេះខ្ញុំដឹងច្បាស់ថា វាគ្រាន់តែជារឿងកំប្លែងប៉ុណ្ណោះ។»

២) «ខ្ញុំសង្ឃឹមថាការស្លាប់ធ្វើឲ្យខ្ញុំរកលុយបានកាន់តែច្រើន ជាជាងជីវិតចោលម្សៀតមួយនេះ។»

៣) «ខ្ញុំមិនចង់បានអ្វីនោះទេ គ្រាន់តែចង់បានភាពកក់ក្ដៅ ការអោប និងភាពស្មោះត្រង់របស់អ្នកប៉ុណ្ណោះ។» 

៤) «ម្ដាយខ្ញុំតែងតែប្រាប់ខ្ញុំឲ្យចេះញញឹម និងត្រូវតែមានទឹកមុខញញឹមជានិច្ច។ ម្ដាយខ្ញុំប្រាប់ខ្ញុំទៀតថាឲ្យចេះមានគោលដៅ និងបង្កើតសំណើចនិងភាពរីករាយដល់មនុស្សគ្រប់គ្នា។»

៥) «ខ្ញុំគិតថាខ្ញុំប្រហែលជាអាចមានអារម្មណ៍ល្អជាងនេះប្រសិនខ្ញុំត្រូវគេចាក់សោរទុកក្នុងមន្ទីពេទ្យ។» 

៦) «ជំងឺផ្លូវចិត្តដ៏ធ្ងន់ធ្ងរបំផុតនោះគឺនៅពេលអ្នកដទៃរំពឹងឲ្យអ្នកធ្វើរឿងដែលអ្នកមិនចង់។»

៧) «ប្រសិនបើអ្នកពិតជាមានសមត្ថភាពមែន កុំធ្វើដោយទទេៗឲ្យសោះ។»

៨) «ខ្ញុំជឿថាអ្វីដែលមិនធ្វើឲ្យអ្នកស្លាប់ វានឹងធ្វើឲ្យអ្នកកាន់តែរឹងមាំ។»

៩) «ញញឹមដើម្បីបន្លប់អ្នកដទៃ។ ញញឹមពីព្រោះវាស្រួលជាងពន្យល់នូវរឿងរ៉ាវដែលអ្នកកំពុងឈឺចាប់។» 

១០) «ប្រសិនបើមាននរណាម្នាក់ស្អប់អ្នកដោយគ្មានហេតុផល ផ្ដល់មេរៀនឲ្យពួកវាឲ្យស្គាល់ហេតុផល។»

១១) «ខ្ញុំនឹងមិនសម្លាប់អ្នកនោះទេ ប៉ុន្តែខ្ញុំចង់ឲ្យអ្នកស្គាល់នូវរសជាតិឈឺចាប់ថាវាវេទនាប៉ុនណា។»

១២) «ប៊ិកមួយដើមមានអំណាចសាហាវជាងចុងដាវដ៏មុតស្រួចទៅទៀត៕»

ប្រែសម្រួល៖ លង់ វណ្ណៈ

ប្រភពអត្ថបទ៖ www.bizkhmer.com

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត20 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK