ចែកគ្នាដឹង! គន្លឹះរៀន ១០ វិធីនាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ និងរហ័ស
Connect with us

គួរដឹង

ចែកគ្នាដឹង! គន្លឹះរៀន ១០ វិធីនាំ​ឲ្យ​ចងចាំ​មេរៀន​បាន​ល្អ និងរហ័ស

. ត្រូវ​មាន​ទឹក​ចិត្ត​ស្រឡាញ់​ចំណេះ​ដឹងៈ លុះ​ត្រាណា​តែ​ពេញ​ចិត្ត​នឹង​រៀន ​ទើបរៀន​ទៅ​​ចង​ចាំ​មេរៀនបាន​ល្អ បើ​មិន​មាន​ចិត្ត​រៀន​ហើយ​ពិបាក​ចង​ចាំ​ណាស់។

២. ជ្រើស​រើស​យក​គោល​សំខាន់​នៃ​មេរៀន​យក​មក​រៀន​ រួច​ស្វែង​យល់​លំអិត​លើ​ចំនុច​ធំៗ​នីមួយៗ​។ ចំនុច​គោល​ធំៗ​ប្រៀប​ដូច​ជា​មេដែក ចំណែក​ឯ​ចំនុច​លំអិត​ប្រៀប​បាន​ដូច​ជា​កំទេច​ដែក កាល​ណា​យើង​ចាប់​បាន​មេដែក​ហើយ នោះ​យើង​អាច​ស្រូប​ទាញ​យក​កំទេច​ដែក​បាន​ដោយ​ងាយ។ វិធី​នេះ​ជួយ​​មិន​ឲ្យ​ខួរ​ក្បាល​នឿយ​ហត់​ខ្លាំង​ពេក ពោល​គឺ​ចាប់​យក​តែ​ចំនុច​ធំៗ​មក​ពិចារណា។

. រៀ​ន​ដើម្បី​ចេះ មិន​មែន​រៀន​តែ​ពេល​ប្រឡង​ទេ ដូច្នេះ​ជានិច្ច​កាល​ចូរ​ខិតខំ​រៀន​និង​ចង​ចាំ​ខ្លឹម​សារ​មេរៀន។

. ចេះ​ចំណេះ​ដឹង​មូលដ្ឋាន​កាន់​តែច្រើន​កាន់​តែ​ល្អៈ ប្រសិន​បើ​យើង​ស្តាប់​រឿង​អ្វី​មួយ​ដែល​ថ្មី​ស្រឡាង​នោះ​យើង​ពិបាក​ចាប់​បាន ​អត្ថន័យ​ទាំង​ស្រុង​ណាស់ តែ​បើ​យើង​ធ្លាប់​ដឹង​ឬ​មាន​បទ​ពិសោធន៍​វិញ នោះ​យើង​នឹង​ចាប់​បាន​ខ្លឹម​សារ​ដោយ​ងាយ។ និសិ្សត​ភាគ​ច្រើន​តែង​យល់​ច្រឡំ​ថា​ការ​រៀន​មុខវិជ្ជា​នៅ​ឆ្នាំ​មូល​ដ្ឋាន​ ក្រៅ​ពី​ជំនាញ​របស់​ខ្លួន​គឺ​ជា​រឿង​ឥត​ប្រយោជន៍​ តាម​ការ​ពិត​វា​ជួយ​ឲ្យ​ពួក​គេ​ងាយ​ចាប់​បាន ​ងាយ​សិក្សា​ជំនាញ​ផ្សេង​ទៀត។ មុខ​អាជីព​នាពេល​អនាគត​ តែង​ចាប់​ផ្តើម​ពីការ​សិក្សា​នៅ​ឆ្នាំទី​១។


. រៀប​ចំ​ចំណេះ​ដឹង​ឲ្យ​មាន​របៀប​រៀប​រយៈ ប្រសិន​បើ​អ្នក​ចង់​ទិញ​របស់​ទាំង​អស់​ខាង​ក្រោម​នេះ​ អ្នក​ប្រាកដ​ជា​ពិបាក​ចង​ចាំទាំង​អស់​ណាស់ៈ សាច់ គោ​ ត្រសក់ ដូង ជី ល្ហុង សាច់​ក្រក ដែក​គោល ជក់ សៀវភៅ ត្រីងៀត ល្ពៅ ពូថៅ ប៊ិច ការ៉ុត​…។ តែ​បើ​អ្នក​រៀបចំ​ជា​ផ្នែក​ៗ​វិញ​ ពិត​ជា​ពុំ​សូវ​ពិបាក​ចាំ​ទេៈ

បន្លែៈ ត្រសក់ ល្ពៅ ដូង ជី ល្ហុង​ ការ៉ុត

សាច់ៈ សាច់​គោ សាច់​ក្រក ត្រីងៀត

សម្ភារៈ​រោង​ជាងៈ ដែក​គោល​ ពូថៅ ជក់

សម្ភារៈ​សិក្សាៈ សៀវភៅ​ ប៊ិច

ចំណេះ​ដឹង​ក៏​មាន​លក្ខណៈ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ ប្រសិន​បើ​មិន​រៀប​ឲ្យ​មាន​របៀប​ទេ​ មិន​អាច​ចង​ចាំ​បាន​ល្អ​ឡើយ​។

. ទន្ទេញៈ ដើម្បី​ឲ្យ​ចងចាំ​បាន​យូរ​ គ្មាន​អ្វី​ប្រសើរ​ជាង​ការ​ទន្ទេញ​ទេ។ ចូរ​រៀប​ចំ​មេរៀន​ឲ្យ​​មាន​លំដាប់​លំដោយ​ រួច​ហើយ​ទន្ទេញ​ឲ្យ​ចាំ​។ ពេល​ទន្ទេញ​ចូរ​អាន​ឲ្យ​លឺៗ​ ឬសរសេរ ឬ គូស​វាស ធ្វើ​បែប​នេះ​ជួយ​ឲ្យ​ងាយ​ចង​ចាំ​បានល្អ។

. សង្ខេបៈ អ្នក​ចិត្ត​វិទ្យា​ជឿថា ខួរក្បាល​របស់​មនុស្ស​ត្រូវ​ការ​ពេល​ ៤ វិ​នាទី ទៅ ១៥​ វិនាទី ​ដើម្បី​បង្រួម​ព័ត៌មាន​ដែល​ទទួល​បាន។ ព័ត៌មាន​ដែល​អ្នក​ទទួល​បាន​ពី​មេរៀន​នីមួយៗ នៅ​មាន​សភាព​ទូលាយ​នៅ​ឡើយ​ ដូចនេះ​អ្នក​គួរ​តែ​រក​ពេល​វេលា​បង្រួម​សង្ខេប​វា​ឲ្យ​ងាយ​ស្រួល​ចង​ចាំ។ អ្នក​គួរ​អាន​មេរៀន​ត្រួស​ៗ​ឡើង​វិញ​ពេល​រៀន​ចប់​ភ្លាម​ៗ​ដើម្បី​ឲ្យ​ខួរ​ ក្បាល​ងាយ​ស្រួល​ចងចាំ​ទុក។ បើ​ទន្ទេញ​ទៀត កាន់​តែ​ប្រសើរ។

. បែង​ចែក​ពេលវេលា​ខ្លីៗ​សិក្សាៈ វិធី​នេះ​មាន​ប្រយោជន៍​ជាង​សិក្សា​រយៈ​ពេល​ច្រើន​ម៉ោង​ដោយ​មិន​សម្រាក ពី​ព្រោះ​ (១) រាង​កាយ​និង​អារម្មណ៍​បាន​សម្រាក (២) មាន​អារម្មណ៍​ក្លៀវក្លា​ក្នុង​ការសិក្សា (៣) អស់​បញ្ហា​រឿង​មុខ​វិជ្ជា​ដែល​មិន​ចូល​ចិត្ត​រៀន ព្រោះ​រៀន​តិច​ៗ​ខ្លីៗ (៤) សន្ទុះ​សិក្សាកើន​ឡើង ខួរ​ក្បាល​បើក​ទូលាយ​ចំពោះរឿង​​អតីតកាល​និង​អនាគត​កាល។ ការរៀន​ដោយ​ប្រើ​ពេល​ខ្លី​ៗ​រួម​មាន​ដូច​ជាៈ រៀន​ពេល​ចេញ​លេង​ម្តងៗ រៀន​ពេល​ដើរ​មក​ថ្នាក់រៀន ឬ​រៀន​ពេល​ដើរ​ទៅ​ចំណត​ម៉ូតូ​/ឡាន ដែល​ប្រើ​រយៈ​ពេល​ត្រឹម​ ៥​ នាទី ឬ​ ១០​នាទី។

៩. ប្រើ​លំនឹក​គិត ឬ​រូប​ភាព​ជួយ​ដល់​ការ​ចង​ចាំ​ ដូច​ជា​ប្រើ​ដ្រាក្រាម​ជា​ដើម ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ដើរ​១០០%​។ អ្នក​វិទ្យា​សាស្ត្រ​រក​ឃើញ​ថា ខួរ​ក្បាល​មនុស្ស​ចែក​ជា​ពីរ​ផ្នែក ខាង​ឆ្វេង​សម្រាប់​ទទួល​ព័ត៌មាន​ជា​សូរ​សំលេង ឯ​ខាង​ស្តាំ​សម្រាប់​ទទួល​ព័ត៌មាន​ជា​រូបភាព(ឃើញ​ភ្នែក)។ ប្រសិន​បើ​អ្ន​កទន្ទេញ​មេរៀន​តាម​តែ​ពាក្យ​នោះ​មាន​ន័យ​ថា​ប្រើ​បាន​តែ​ ចំណែក​ម្ខាង​របស់​ខួរ​ក្បាល​តែ​ប៉ុណ្ណោះ។ តែ​បើ​អ្នក​ទន្ទេញ​ដោយ​ប្រើ​ពាក្យ​បូក​ផ្សំ​ជាមួយ​នឹង​រូប​ភាព​ឬ​គំនូស​តាង​ ផ្សេងៗ​ នោះ​អ្នក​នឹង​បាន​ប្រើ​នូវ​ថាម​ពល​ពេញ​លេញ​របស់​ខួរ​ក្បាល។

១០. យក​រូប​ភាព​ឬ​វត្ថុ​តាង​ណា​មួយ​​ទុក​ជា​ការ​ចំណាំ​ផ្ទាល់​ខ្លួន​ ឧទាហរណ៍​យក​មេរៀន​​ចាស់​ដែល​យើង​ចាំ​បាន​ល្អ​ហើយ​ មក​ភ្ជាប់​ជាមួយ​​មេរៀន​​ថ្មី​ ធ្វើ​ដូច្នេះ​ពេល​ណា​នឹក​ដល់​មេរៀន​ចាស់​ មេរៀន​ថ្មី​ក៏​លេច​ផុស​ឡើង​ ងាយ​ស្រួល​ចាំ​ មិន​បាច់​ប្រើ​កម្លាំ​ងគិត​ច្រើន៕

ប្រភពអត្ថបទ៖ khmerdeng.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK