វិធីស្រោចស្រង់ខ្លួនឯងឡើងវិញ នៅពេលជីវិតអ្នកស្ទើរធ្លាក់ដល់សូន្យ
Connect with us

បែបផែនជីវិត

វិធីស្រោចស្រង់ខ្លួនឯងឡើងវិញ នៅពេលជីវិតអ្នកស្ទើរធ្លាក់ដល់សូន្យ

អ្នក​ណា​ដែល​ថា​មិន​ជួបរឿង​អាក្រក់​ក្នុង​ជិវិត? អ្នក​ណា​ដែល​ថា​មិន​ធ្លាប់​ឆ្លង​កាត់​រឿង​ដែល​ធ្វើ​ឲ្យ​ខ្លួន​ដុនដាប រហូត​ពេល​ខ្លះ​មិន​ដឹង​ថា​ខ្លួន​ឯង​រស់​ដើម្បី​អី មិន​ដឹង​ថា​រស់​នៅ​បែប​ម៉េច​ឲ្យ​សប្បាយ​ចិត្ត​នឹង​គេ ព្រោះ​ដល់​ពេល​មួយ​ដែល​អាច​និយាយ​បាន​ថា«ជីវិតងងឹតឈឹង»។

យ៉ាង​ណា​ក៏​ដោយ​វិធី​គោល​ដំបូង​ដែល​អាច​ជួយ​ឲ្យ​អ្នក​ដើរ​ទៅ​មុន ហើយ​ធ្វើ​រឿង​បន្ត​ដើម្បី​យោង​ខ្លួន​ឯង​ចេញ​ពី​ភាព​ងងឹត​នោះ​គឺ«កុំបោះបង់ខ្លួនឯងចោល»។ នៅ​ពេល​ដែល​អ្នក​មិន​បោះ​បង់​ខ្លួន​ឯង​ចោល អ្នក​អាច​ចាប់​ផ្ដើម​ធ្វើ​រឿង​ទាំង​នេះ​ដើម្បី​ស្រោចស្រង់​ខ្លួន​ឯង​ឡើង​វិញ ៖

១. កុំ​ព្យាយាម​ដាក់​សម្ពាធ និង​បន្ទោស​លើ​ខ្លួន​ឯង​ទៀត

រឿង​មួយ​ដែល​អ្នក​ត្រូវ​ដឹងគឺ​នៅ​ពេល​ខ្លួន​ឯង​ដុនដាប​មែន​ទេ កុំ​ប្រឹង​ផ្ដល់​រឿង​មិន​សប្បាយ​ឲ្យ​ខ្លួន​ឯង​ទៀត។ កាត់​បន្ថយ​រឿង​មិន​ល្អ​ចេញ​ខ្លះ​ទៅ ហើយ​កុំ​បន្ទោស​ខ្លួនឯង​ថា​ខុស​នេះ​ខុស​នោះ​ពេក តែ​អ្វីដែល​ត្រូវ​ធ្វើ​គឺ​ដឹង​ថា​ខុស​កន្លែង​ណា​ហើយ​កែ​កន្លែង​នោះ មិន​មែន​ដេក​យំ​ហើយ​មិន​ធ្វើ​អី​ឡើង​វិញ​នោះទេ។

២. រក​ចំណុច​ល្អ​ខ្លួន​ឯង​ឲ្យ​បាន​សិន

ទោះ​ធ្លាក់ខ្លួន​ដល់​ណា​ក៏​ដោយក៏​មិន​ត្រូវ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​ចោលម្សៀត​ដែរ។ ចាប់​ផ្ដើម​គិត​ពីខ្លួន​ឯង​ថា​ខ្លួន​ឯង​ពូកែ​អី​ខ្លះ មានសមត្ថភាពអី​ខ្លះ​ អាច​ធ្វើ​បាន​អី​ខ្លះ? ពេល​ខ្លះ​អ្នក​ប្រហែល​បំភ្លេចខ្លួន​ឯងថា​ខ្លួន​ឯង​ទទេរ​ស្អាត គ្មាន​សល់​អី​សោះ តែ​នោះ​មិន​មែនជា​ការ​ពិត​ទេ។ មនុស្ស​ម្នាក់​គឺ​តែង​មាន​អី​ល្អ​មួយ​សម្រាប់​ខ្លួន គ្រាន់​តែ​យើង​មិន​ទាន់​ដឹង ហើយ​ដើរ​ច្រឡំ​ផ្លូវ​តែ​ប៉ុណ្ណោះ។

៣. បើក​ចិត្ត​ទទួល​ការ​ពិត​ និង​ប្រឹង​ជម្នះ​វា

ជីវិត​គឺ​បែប​នេះ គឺ​ត្រូវ​តែ​មាន​បញ្ហា គឺ​ត្រូវ​តែ​ខូច​ចិត្ត ដូច្នេះ​អ្វី​អី​ល្អ​ជាង​បើក​ចិត្ត​ទទួល​ចិត្តការ​ពិត ហើយ​ដោះស្រាយ​វា។ រៀន​ត្រៀម​ចិត្ត រៀន​ទទួល​ថា​អ្វី​ទាំង​អស់​ដែល​កើតឡើង​មិន​អាច​ដូច​អ្វី​ដែល​យើង​ប៉ង​ទេ បែប​នេះ​ហើយ​ការ​ដែលអាច​យល់​ពី​រឿង​ពិត​ដែល​បាន​កើតបាន នោះ​ចិត្ត​យើង​ក៏​មិន​សូវ​គ្រាំគ្រា​ដែរ។

៤. ស្វែង​រក​មនុស្ស​ម្នាក់​ដែល​អាច​និយាយ​រឿង​ហ្នឹង​ចេញ​មក​បាន

កាល​ដែល​កប់​រឿង​លំបាកៗ​បែប​នេះ​មិន​មែនជា​រឿង​ល្អទេ ព្រោះ​បើ​ទុក​កាន់​តែ​ច្រើន​ទៅៗ​អ្នក​អាច​ស្ទះ​ទ្រូង​ស្លាប់់។ រក​មនុស្ស​ម្នាក​ដែល​អាច​យល់​ពី​អ្នក អាច​ស្ដាប់​អ្នក​និយាយ​បាន អាច​ឲ្យ​អ្នក​ចែក​រំលែក​បាន ហើយ​ក៏​អាច​ឲ្យ​ជា​គំនិត​ល្អៗ​ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ​ដើរចេញ​ពី​កន្លែង​ងងឹត​នោះ។

៥. គិត​ពី​ខ្លួន​ឯង និង​មនុស្ស​ដែល​ស្រឡាញ់​យើង​ឲ្យ​បាន​ច្រើន

ភាគ​ច្រើន​មនុស្ស​យើង​មិន​បាន​មើល​គេ​មនុស្ស​ដែល​ស្រឡាញ់​ខ្លួន​ទេ គឺ​មើល​ឃើញ​តែ​មនុស្ស​ដែល​មិន​បាន​ស្រឡាញ់​ខ្លួន​ហើយ​មក​ដេក​ឈឺចាប់។ ពេល​ដែល​អ្នក​អស់​កម្លាំង​ចិត្ត​មែន​ទែន​អ្នក​ត្រូវ​នឹក​ឃើញ​ពី​ខ្លួន​ឯង​ឲ្យ​បាន​មុន​គេ និង​មនុស្ស​ដែល​គេ​ស្រឡាញ់ បារម្ភ​ពី​អ្នក។ ត្រូវ​ចាំ​ថា​អ្នក​នៅ​តែ​មាន​អ្នក​ដែលចាំ​អ្នក អ្នក​ដែល​ចង់​មើល​ថែ​អ្នក និងស្រឡាញ់​អ្នក​គ្រប់​ពេល ដូច្នេះ​កុំ​គិត​ថា​ពិភពលោក​នេះ​មាន​តែ​មនុស្ស​ដែល​មិន​ស្រឡាញ់ មិន​គិត​ពី​អ្ន​កនោះ។

ជីវិត​ជួប​រឿង​ជូរចត់​មិន​ជាបញ្ហា​ទេ តែ​អ្វី​ដែល​ជា​បញ្ហា​គឺ​យើង​មិន​ព្រម​តាំង​ចិត្ត​ដោះស្រាយ ហើយ​មិន​ចង់​ដើរ​ទៅ​មុខ​ដោយ​គិត​ថា​មិន​អាច​ទាំង​ដែរ​ការពិត​គឺ​មាន​ផ្លូវ​ដើរ​បន្ត​សោះ៕

ប្រភពអត្ថបទ៖ vachanamedia.com

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ8 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត20 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK