តើពន្ធនាំចេញ-នាំចូលជាអ្វី?
Connect with us

គួរដឹង

តើពន្ធនាំចេញ-នាំចូលជាអ្វី?

គ្មានជនណាម្នាក់អាចរើទំនិញចេញពីមធ្យោបាយដឹកជញ្ជូនមុនពេលមកដល់កម្ពុជាបានទេ ហើយទំនិញទាំងនេះត្រូវបានរាយការណ៍ដល់គយស្របតាមច្បាប់។ រដ្ឋបាលគយអាច អនុញ្ញាតឱ្យទំនិញ ដូចទំនិញមានចែងក្នុងមាត្រា ១០ នៃច្បាប់នេះយកចេញ ពីកន្លែងបំពេញបែបបទបញ្ចេញទំនិញពីគយមុនពេលបង់ពន្ធ អាករ និងកម្រៃនានា បន្ទាប់ពីបានបំពេញទម្រង់ការគយរួច និងនៅក្រោមការត្រួតពិនិត្យគយក្នុងគោលបំណង៖

  • ធ្វើសន្និធិគយបណ្ដោះអាសន្ន
  • ធ្វើសន្និធិគយមានដែនកំណត់
  • ដឹកជញ្ជូនបន្តក្នុងរង្វង់ ឬតាមដែនគយ ឆ្ពោះទៅគម្យដ្ឋានតាមតម្រាយផ្លូវស្របច្បាប់ និងក្នុង រយៈពេលកំណត់ដោយ គយរួមមាន ការឆ្លងកាត់ ការផ្ទេរមធ្យោបាយដឹក ជញ្ជូន ឬ ការដឹក ជញ្ជូនឆ្ពោះទៅកាន់ មកពី ឬ រវាងការិយាល័យ និង ភណ្ឌាគារគយនានា (មាត្រា១៣) ។

ទំនិញនាំចូលទាំងឡាយ អាចទទួលបានការអនុញ្ញាតដោយរដ្ឋបាលគយឱ្យយកចេញតាម របបប្រវេសន៍កាលិក ប្រសិនបើក្នុងពេលនាំចូលអាចត្រូវបានបង្ហាញថាទំនិញទាំងនោះនឹង ត្រូវនាំចេញទៅវិញ។ ទំនិញនាំចូលបណ្ដោះអាសន្ន ត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យគយ រហូតដល់ពេលដែលល័ក្ខខ័ណ្ឌផ្សេងៗ តាមរបបប្រវេសន៍កាលិកត្រូវបានបំពេញរួច(មាត្រា ១៥)។

ការនាំចេញ

ទំនិញគ្រប់ប្រភេទដែលនាំចេញត្រូវរាយការណ៍ទៅការិយាល័យគយ និងរដ្ឋាករ ឬទីកន្លែង ណាមួយតាមការកំណត់របស់នាយកទៅចាត់ការគយនិងរដ្ឋាករ។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចចេញប្រកាសកំណត់ពេលវេលា របៀបរបប តម្រូវការឯកសារ កាលៈទេសៈ និងការលើកលែងមួយចំនួនពាក់ព័ន្ធនឹងការរាយការណ៍ ចរាចរ សន្និធិនិងការដឹកជញ្ជូនទំនិញទាំងឡាយដែលត្រូវនាំចេញ(មាត្រា ១៦)៕

អត្ថបទ ៖ សុវណ្ណ,

ប្រភព ៖ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា

ដកស្រង់ដោយ៖ business-record.com

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង3 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

ថ្មីៗ2 weeks ago

បើមិនចង់ទឹកភ្នែក ! ឡានដែលមិនទាន់កាត់ឈ្មោះឆាប់ទៅកាត់ឲ្យហើយ ប្រយ័ត្នស៊យធំជួបហានិភ័យ៦ចំនុចនេះ

គួរដឹង4 weeks ago

សាកល្បងមើល! ចំនួនខ្សែបន្ទាត់នៅពេលអ្នកក្តាប់ដៃ អាចបញ្ជាក់ពីបុគ្គលិកលក្ខណៈនិងព្រេងវាសនា

Trending

Copyright © 2019 ANARCHAK