រឿង "បុរសអ្នកចេះដឹង" ផ្តល់នូវគតិអប់រំដ៏មានតម្លៃ
Connect with us

បែបផែនជីវិត

រឿង “បុរសអ្នកចេះដឹង” ផ្តល់នូវគតិអប់រំដ៏មានតម្លៃ

បុរសម្នាក់ចង់ក្លាយជា ឧបរាជ ក៏ទៅប្រលងនៅរាជធានី។ ពេលប្រលងរួច មហាក្សត្រហៅបុរសនោះទៅជួប​ មហាក្សត្រសួរថា តើឯងចង់ធ្វើការប្រភេទណា ឯងចេះអ្វីខ្លះ? បុរសនោះឆ្លើយដោយអំនួតថា គេចេះច្រើនណាស់ ហើយគេចង់ធ្វើជាឧបរាជ។ លឺហើយមហាក្សត្រសើច ហើយទ្រង់ប្រាប់បុរសនោះថា​ យេីងនឹងអោយឯងធ្វេី ឧបរាជ តែឯង ត្រូវទៅឃ្វាលសេះ១ខែសិន


សេះនោះមាន១០ក្បាល ឯងត្រូវអោយវាដេកម៉ោង១យប់ ហេីយឯងត្រូវក្រោកម៉ោង៥ភ្លឺរកស្មៅខ្ចីដែលទេីបត្រូវសន្សេីមអោយវាស៊ី​ ក្រោយមកឯងធ្វេីរបាយការដាក់មកយេីងពិនិត្យ​ ដោយហាមកុហក់ទោះមានព្រឹត្តការណ៍យ៉ាងណាក៏ដោយ។
ស្ដាប់ចប់បុរសនោះក៏ទៅឃ្វាលសេះ មួយខែក្រោយមកគេយករបាយការណ៍មកអោយស្ដេចមេីល។
របាយការណ៍បង្ហាញថា៖

សេះ ១០ ងាប់អស់ ៥,​ សេះនៅសល់៥ ស្គមស្គាំង,​ សេះពណ៌ស ក្លាយជាប្រផេះ។

ស្ដេចសួរថាហេតុអ្វីបានលទ្ធផលមិនល្អ ?

បុរសនោះថា គាត់ហត់នឿយពេកក្រោកមិនទាន់រកស្មៅ អត់ងងុយគ្មានពេលបានមុជទឹកអោយសេះឯសេះខ្លះមិនស្ដាប់បង្គាប់ផាយគាត់អោយរងរបួសគាត់ក៏វាយសេះនោះបណ្ដាលអោយស្លាប់ខ្លះ។

ស្ដាប់លឺហេីយស្ដេចប្រាប់ថា ឯងទៅស្រុកកំណេីតវិញចុះ​ មិនបាច់បំរេីរាជការទេ។

លឺភ្លាមបុរសនោះ បាននិយាយថា ស្ដេចមេីលងាយគាត់ណាស់​ ដែលយកអ្នកចេះដឹងអោយទៅឃ្វាលសេះទៅវិញ មិនសមនឹងចំណេះគាត់ទេ អ្នកចេះដឹងគេសមការងារឋានៈខ្ពស់មិនមែនឃ្វាលសេះទេ។


ស្ដេចក៏បន្ទូលប្រាប់វិញ៤ចំណុច៖​

១.​ ត្រឹមក្រោកអោយចំណីសេះឯងថាហត់ ឯងម្ដេចអាចមេីលរបាយការបញ្ហារបស់រាស្ត្រអត់ងងុយបានទៅ ព្រោះមន្ត្រីល្អត្រូវដេកក្រោយរាស្ត្រ ងេីបមុនរាស្ត្រ សមត្ថភាពលះបង់កម្លាំងរបស់ឯងមានមិនស្មេីអាមាត្រម្នាក់ផង។

២.​ ត្រឹមសេះផាយឯង ឯងមិនអាចអត់ធ្មត់បានផង តេីឯងអាចអត់ធ្មត់ពេលរងការរិះគន់ ជួបបញ្ហាស្មុគស្មាញ ជាពិសេសរងការមួលបង្កាច់ បានយ៉ាងណាទៅ ? ព្រោះមន្ត្រីពូកែតែងមានអ្នកឈ្នានិះ អ្នកស្អប់ មន្ត្រីធ្វេីច្រេីនតែងមានអ្នករិះគន់ បេីអត់ធ្មត់មិនបានឯងឈរក្នុងដំណែងបំរេីរាស្ត្រម្ដេចនឹងបាន ? សមត្ថភាពអត់ធ្មត់របស់ឯងមានមិនស្មេីអ្នកឈរយាមទ្វាវាំងផង។

៣.​ ត្រឹមសេះ១០ក្បាលជាសត្វតិរច្ឆានចេះតែឃ្លាន ចេះតែរត់ និងដេក ឯងគ្រប់គ្រង មានខ្លះងាប់ ខ្លះរបួស ឯងគ្រប់គ្រងមិនបានផង តេីឯងមានសមត្ថភាពឯណាទៅគ្រប់គ្រងមនុស្សរាប់លាននាក់ដែលមានសតិសម្បជ្ជញ្ញៈ មានការលោភលន់ បាននោះ ? សមត្ថភាពនៃការគ្រប់គ្រងរបស់ឯងមិនស្មេីចៅហ្វាយស្រុកមួយផង។

៤.​ ត្រឹមយេីងពន្យល់ឯង ឯងថាយេីងមេីលងាយឯង ឯងប្រតិកម្មមួយរំពេច តេីឯងម្ដេចនិងអាចនឹងនរ ក្នុងនាមជាមន្ត្រីដែលមានស្មារតីរឹងមាំដោះស្រាយបញ្ហាជាតិបាន ? សមត្ថភាពនៃការគ្រប់គ្រងអារម្មណ៍របស់ឯងមិនស្មេីនិងភីលាងមួយផង។

ព្រះមហាក្សត្រក៏បានប្រាប់បន្ថែមថា ៖ ចំណេះមួយមុខមិនគ្រប់គ្រាន់ទេក្នុងការក្លាយជាអ្នកជោគជ័យ និងអ្នកដឹកនាំ បេីគ្មាន ភាពអត់ធ្មត់ បទពិសោធន៍ ការដាក់ខ្លួន ភាពសុច្ចរឹត និងភាពនឹងនរ រួមទាំងគុណធម៌ សីលធម៌ សច្ចធម៌ ។
ស្ដាប់ចប់​ បុរសនោះអៀនខ្លួនពេកក៏លាមហាក្សត្រទៅស្រុកកំណេីតវិញទៅ!

ប្រភព៖ បរទេស

ពីនេះពីនោះ12 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ14 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ18 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ19 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ22 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK