​គ្មានកំលាំង ខ្សោយ ល្ហិតល្ហៃ អនុវត្តន៍តាមវិធីនេះ ១៥ វិនាទីនឹង​ជួយប្រព័ន្ធ​ភាពស៊ាំក្នុងរាងកាយ ​ឱ្យ​រឹងមាំ​ឡើងវិញ​
Connect with us

សុខភាព & សម្រស់

​គ្មានកំលាំង ខ្សោយ ល្ហិតល្ហៃ អនុវត្តន៍តាមវិធីនេះ ១៥ វិនាទីនឹង​ជួយប្រព័ន្ធ​ភាពស៊ាំក្នុងរាងកាយ ​ឱ្យ​រឹងមាំ​ឡើងវិញ​

អ្នកជំនាញ​ព្យាបាល​ជំងឺ​បែប​ចិន​មូ​ស្គូ​បាន​ណែ​នាំនូវ​វិធីសាស្ត្រ​សាមញ្ញ​បំផុត​មួយ ដែល​គាត់​អះអាងថា​អាច​ស្តារ​ប្រព័ន្ធ​ភាពស៊ាំ​ការពារ​ជំងឺ​បានមក​វិញ​ក្នុង​រយៈពេល​ត្រឹមតែ ១៥ វិនាទី​ប៉ុណ្ណោះ​។ តើ​លោក​អ្នកមាន​បញ្ហា​ខ្សោយ​ប្រព័ន្ធ​ភាពស៊ាំ​មែន​ទេ​? អ្នកជំនាញ​រុស្ស៊ី​រូបនេះ​បាន​ផ្តល់នូវ​ដំណោះស្រាយ​ងាយស្រួល​ដូចខាងក្រោម​!

លោក​វេជ្ជបណ្ឌិត Sergey Bubnovsky អ្នកជំនាញ​ព្យាបាល​ជំងឺ​ដ៏​ល្បី​តាមបែប​ចិន​មូ​ស្គូ​បាន​ណែនាំ​នូវ​វិធី​ជំរុញ​ប្រព័ន្ធ​ភាពស៊ាំ​ដូចតទៅ​៖

​រាល់​យប់​បន្ទាប់ពី​មកដល់​ផ្ទះ​ក្រោយ​ធ្វើ​ការងារ​ហត់នឿយ​ពេញ​មួយថ្ងៃ សូម​ត្រាំ​ជើង​ក្នុង​ចានដែក​មួយ​ដែលមាន​ដាក់​ទឹកកក​ដុំ​សឹងតែ​ពេញ​ក្នុង​ចានដែក​នោះ​។ សូម​ដាក់​ជើង​ត្រាំ​ក្នុង​ទឹកកក​ត្រជាក់​ស្រេ​ប​នោះ​រយៈពេល ១០ ទៅ ១៥ វិនាទី​។​

​បន្ទាប់មក​ដក​ជើង​ចេញ​ហើយ​ជូត​ជាមួយ​កន្សែងពោះគោ រួច​ពាក់​ស្រោមជើង​។ ធ្វើបែបនេះ​រាល់​យប់​លោក​អ្នកនឹង​សង្កេតឃើញ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​ឡើងៗ (​រាងកាយ​មាន​កម្លាំង​រហ័សរហួន​)​។

​ប្រសិនបើ​លោកអ្នក​កំពុងមាន​បញ្ហា​ជាមួយ​ជំងឺ​ផ្តាសាយ ឬ​ឈឺ​ជំងឺ​ផ្សេងៗ វារឹតតែ​សម​ហេតុផល​ថែមទៀត​ដែល​លោកអ្នក​ត្រូវ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ ក្នុងករណីនេះ ត្រូវ​ត្រាំ​ជើង​ក្នុង​ទឹកកក​រាល់ ៤ ម៉ោង​ម្តង​។

កុំ​បារម្ភ​ថា​លោក​អ្នកនឹង​ធ្វើឱ្យ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ ផ្ទុយ​មកវិញ ការធ្វើ​បែបនេះ​នឹង​រឹតតែ​ធ្វើ​ប្រព័ន្ធ​ភាពស៊ាំ​រឹងមាំ​។ លោក​ដុក​ទ័​រ Sergey ធានា​ចំពោះ​រឿង​៕

ប្រភពអត្ថបទ៖ konpov.net

មតិយោបល់

ថ្មីៗ43 mins ago

អស្ចារ្យ! មិនទាន់មានអ្នកឆ្លងវីរុសកូរូណាសូម្បីម្នាក់ ពេលនេះហ្វ៊ីលីពីនឈប់ផ្ដល់ Visa ឱ្យជនជាតិចិនពេលចូលដល់ប្រទេសខ្លួនទៀត!

ពីនេះពីនោះ49 mins ago

ប្រពៃណាស់ ! ទីបំផុត កម្ពុជា បានផ្អាកការហោះហើរបណ្ដោះអាសន្ន​ ពី​ វ៉ូហាន​ មកកម្ពុជាហើយ

ថ្មីៗ1 hour ago

ដល់កហើយ! ចៅហ្វាយក្រុងអ៊ូហាន សារភាពថាខ្លួនបិទបាំងពត៌មាន ដែលគេជឿថាមានអ្នកឆ្លងរហូតដល់ 100,000 មុឺននាក់ឯណោះ បានហោះហើរទៅ ប្រទេសនានា មុនបិទទីក្រុងអ៊ូហាន ទាំងស្រុង

ថ្មីៗ2 hours ago

នាយក​រដ្ឋមន្រ្ដី​វៀតណាម ” សុខចិត្ត​ខាតបង់​សេដ្ឋកិច្ច​ជាតិ បិទ​ជើង​ហោះហើរ​ពី Wuhan ​ ដើម្បី​ការពារ​សុខភាពប្រជាជនវៀតណាម “

ថ្មីៗ2 hours ago

អ្នកជំនាញថាជំងឺកូរ៉ូណាអាចមិនមែនមកពីសត្វប្រចៀវនោះទេ គឺចិនជាអ្នកបង្កើតវីរុសនេះហើយបានធ្លាយចេញពីមន្ទីរពិសោធអាវុធជីវសាស្ត្រនៅវូហាន

Trending

Copyright © 2019 ANARCHAK