​ អ្នករត់តាក់សុីកំពូលឈ្លើយ យកលុយជាធំមិនខ្វល់ពីជីវិតក្មេងរលាកទឹកក្តៅ ថែមទាំងបោះសម្តីថា…(មានវីដេអូ)
Connect with us

ពីនេះពីនោះ

​ អ្នករត់តាក់សុីកំពូលឈ្លើយ យកលុយជាធំមិនខ្វល់ពីជីវិតក្មេងរលាកទឹកក្តៅ ថែមទាំងបោះសម្តីថា…(មានវីដេអូ)

កាលពីពេលថ្មីៗនេះ វីដេអូឃ្លីបមួយ ត្រូវបានមហាជនក្នុងបណ្ដាញសង្គម ហ្វេសប៊ុក បាននាំគ្នាចូលទស្សនា និងបានចែករំលែកយ៉ាងច្រើន ដោយស្ដីពីនារីម្នាក់ មានការខឹងសម្បារជាខ្លាំង ចំពោះអ្នកបើកបរ តាក់សុី មួយរូប ពិតជាមានចិត្ដខ្មៅ គ្រាន់តែសាច់ញាតិគ្រួសាររបស់គាត់ ដែលជាអ្នកជិះក្នុងរថយន្ដនោះ សួរដល់ទីណាហើយ បែរជាមិនព្រមឆ្លើយប្រាប់ហើយ ថែមទាំងបានជេរមកលើគាត់ថែមទៀតផង។

ក្នុងនោះដែរ បើតាមរយៈម្ចាស់គណនី ហ្វេសប៊ុកនារីម្នាក់ឈ្មោះ Oun Leap បាននិយាយរៀបរាប់ទាំងខឹងសម្បារថា៖”អ្នករត់ តាក់សុី នៅខេត្ដកំពង់ឆ្នាំងម្នាក់ជិះឡានម៉ាក Lexus RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2Q-0846 ប្អូនស្រីរបស់ខ្ញុំ គាត់មានកូន ហើយកូនស្រីរបស់គាត់រលាកទឹកក្ដៅ ហើយត្រូវបញ្ជួនមកព្យាបាលនៅទីក្រុងភ្នំពេញ ហើយក៏បានជិះ

តាក់សុី មួយគ្រឿងដែលគ្មានចិត្ដបន្ដិចទាល់តែសោះ ប្រសិនបើគ្នាមានលុយនោះ គ្នានឹងម៉ៅឡានសង្រ្គោះបន្ទាន់ទៅហើយ តែព្រោះដោយសារគ្នាអត់ គ្នាវេទនា គ្នាគ្មានប្ដី ហើយកូនគាត់រលាកទឹកក្ដៅរលួយរលាសពេញមុខទាំងអស់ ហើយជិះតាក់សុី ក្នុងម្នាក់តម្លៃ ៣មុឺនរៀលពេញថ្លៃ ពីកំពង់ឆ្នាំង មកទីក្រុងភ្នំពេញ រួចខ្ញុំបានតេសួរ តែគ្នាអ្នកដែលយកកូនមក មិនស្គាល់ភ្នំពេញទេ ទើបខ្ញុំក៏សុំជួបម្ចាស់ឡាន

តាក់សុី នោះ ដើម្បីចង់ដឹងថា ដល់ណាហើយ តែបែរជាម្ចាស់ឡានមួយនេះ មិនព្រមប្រាប់ដល់ណាទេ បែរជាបោះសម្ដីថា គង់តែដល់នោះទេ”។

ម្ចាស់គណនីរូបនេះ បានបន្ថែមទៀតថា៖”គ្រាន់តែក្មេងយំ ព្រោះដោយសារគ្នាមានការឈឺចាប់ ចំពោះមុខរបួសសោះ បែរជា ម្ចាស់ឡានតាក់សុីនេះ ប្រើពាក្យសម្ដី ធុញទ្រាំណាស់”៕

ប្រភព Oun Leap

មតិយោបល់

Trending

Copyright © 2019 ANARCHAK