លក្ខណ្ឌច្បាប់ដែលអ្នកត្រូវដឹង ការថតរូបអ្នដទៃបង្ហោះដោយគ្មានការអនុញ្ញាត លក្ខណ្ឌច្បាប់ដែលអ្នកត្រូវដឹង ការថតរូបអ្នដទៃបង្ហោះដោយគ្មានការអនុញ្ញាត - ANARCHAK
Connect with us

គួរដឹង

លក្ខណ្ឌច្បាប់ដែលអ្នកត្រូវដឹង ការថតរូបអ្នដទៃបង្ហោះដោយគ្មានការអនុញ្ញាត

១-តើ​ម្ចាស់រូបថតមានសិទ្ធិអ្វីខ្លះ?

ម្ចាស់រូបថតមានសិទ្ធិខាងរូបភាព ដែលជា​ផ្នែក​មួយ​នៃ​សិទ្ធិ​បុគ្គល ដែល​ទទួល​បាន​ការការពារ​ដោយ​ក្រម​រដ្ឋប្បវេណី។ ​មាត្រា ១០​ “សិទ្ធិ​របស់​បុគ្គល សំដៅ​ទៅលើ​សិទ្ធិ​ដែល​មាន​អត្ថន័យ​ពាក់ព័ន្ធ​នឹង​ជីវិត​រូបកាយ​ សុខភាព សេរីភាព នាម កិត្តិយស ភាព​ឯកជន ឬ សិទ្ធិ​ផ្សេងទៀត ដែល​ជា​ផលប្រយោជន៍ ទាក់ទង​នឹង​លក្ខណៈ​បុគ្គល”។


ក្នុងន័យនេះ សិទ្ធិ​ខាង​រូបភាព គឺ​ជា​​សិទ្ធិ​របស់​បុគ្គល​ក្នុងការ​ហាមឃាត់​អ្នកដទៃ​មិន​ឲ្យ​ថត ឬ​ផ្សព្វផ្សាយ​រូបភាព​របស់​ខ្លួន។
ដូច្នេះ បើ​ទោះបី​​ត្រឹម​តែ​ថតរូប ហើយមិន​យក​រូបថត​ទៅ​ផ្សព្វផ្សាយ​ក៏ដោយ ក៏​ជា​ការ​រំលោភ​លើ​សិទ្ធិ​ខាង​រូបភាព​​ដែរ ប្រសិន​បើ​គ្មាន​ការព្រមព្រៀង​ពី​ម្ចាស់រូប។

២-ដូច្នេះ មានន័យថា រាល់ពេល​ដែល​ចង់​ថតរូប​អ្នកណា​ម្នាក់ គឺ​ដាច់ខាត​ត្រូវ​តែ​មាន​ការព្រមព្រៀង​ពី​សាមី​ខ្លួន​ជាមុន​ជានិច្ច​ឬយ៉ាងណា?
ជាគោលការណ៍ គឺ​ត្រូវ​តែ​​​មានការព្រមព្រៀង​ពី​ម្ចាស់​រូប​ជាមុនសិន ទាំង​ការ​ថតរូប និង​ការ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ ព្រោះ​ថា ការព្រមព្រៀង​ឲ្យ​ថត មិនមែន​មានន័យ​ថា ឲ្យ​យក​រូបថត​នេះ​ទៅ​ផ្សព្វផ្សាយ​ទេ។

ការព្រមព្រៀង​​ឲ្យ​ថត ឬ​ឲ្យ​ចុះផ្សាយ​រូបថត អាច​ជា​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់ (ម្ចាស់រូប​ប្រាប់​អ្នក​ថត​ថា ខ្លួន​អនុញ្ញាត​ឲ្យថតរូប ឬ​យក​រូបថត​ទៅ​ផ្សព្វផ្សាយ) ឬ​ដោយ​តុណ្ហី (ម្ចាស់​រូប​ដឹង​ដែរ​ថា គេថត តែ​មិន​ជំទាស់ ឬ​ដឹង​ដែរ​ថា គេ​យក​រូប​ទៅ​ចុះផ្សាយ​តែ​មិន​ជំទាស់ គឺ​មានន័យ​ស្មើ​នឹង​យល់ព្រម​ឲ្យ​គេ​ថតរូប ឬ​ឲ្យ​គេ​យក​រូបថត​ទៅ​ចុះផ្សាយ)។

ក៏ប៉ុន្តែ អ្នកថតគួរតែស្វែងរកការព្រមព្រៀង​​ឲ្យ​បាន​ជាក់ច្បាស់​​ពី​ម្ចាស់​រូប ប្រសើរ​ជាង​ការព្រមព្រៀង​ដោយ​តុណ្ហី ជាពិសេស បើ​ចង់​យក​រូបថត​គេ​ទៅ​ផ្សព្វផ្សាយ ពីព្រោះថា បើ​ ​គ្មាន​ការព្រមព្រៀង​ដោយ​ជាក់ច្បាស់​ជាមុន​ទេ​ ម្ចាស់រូប​មិនត្រឹមតែ​​​អាច​ទាមទារ​ឲ្យ​ដករូប​នេះ​ចេញវិញ​ទេ ប៉ុន្តែ ថែម​ទាំង​អាច​​ទាមទារ​សំណង​ជំងឺ​ចិត្ត​ទៀតផង យោងតាមក្រមរដ្ឋប្បវេណី មាត្រា១៣ ហើយអ្នកថតក៏អាចនឹងទទួលទោសពន្ធនាគារ និងការពិន័យ តាមមាត្រា ៣០២ នៃក្រមព្រហ្មទណ្ឌ។ (ប្រភព៖ rfi)

ចំណាំ៖ អត្ថបទនេះ មានបំណងផ្តល់ឱ្យមិត្តអ្នកអានជ្រាបជាពុទ្ធិតែប៉ុណ្ណោះ ពោលគឺ ពំុមែនជាការផ្តល់យោបល់ផ្នែកច្បាប់ឡើង។ អាស្រ័យហេតុនេះ សូមមិត្តអ្នកអានស្វែងរកការពន្យល់បន្ថែមពីអ្នកជំនាញផ្នែកច្បាប់ មុននឹងអនុវត្តតាមព័ត៌មាននេះ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK