ល្បិចចោរថ្មីទៀតហើយ! IPhone 11 Pro Max ស្រីស្អាតប្រើមិនទាន់ដឹងអីផង ត្រូវចោរប្រើល្បិចលួចតាម PassApp យកទៅបាត់
Connect with us

ពីនេះពីនោះ

ល្បិចចោរថ្មីទៀតហើយ! IPhone 11 Pro Max ស្រីស្អាតប្រើមិនទាន់ដឹងអីផង ត្រូវចោរប្រើល្បិចលួចតាម PassApp យកទៅបាត់

នារីស្រស់ស្អាតម្នាក់ ត្រូវបានក្រុមចោរមានគ្នា ៣ នាក់ ប្រើល្បីថ្មីលួចយកទូរស័ព្ទ IPhone 11 Pro Max ពេលនាងកំពុងជិះលើ PassApp ដោយនារីរូបស្រស់ម្នាក់នេះមានឈ្មោះថា “Tota Ai” បានរៀបរាប់ហេតុការណ៍នេះថា:

សូមប្រុងប្រយ័ត្នល្បិចចោរឆក់ថ្មីពេលជិះ passapp

ខ្ញុំប្រុងប្រយត្ន័ណាស់ទូរសព្ទទើបទិញប្រើមិនទាន់បាន1 អាទិត្យផង 11 pro max លោកចោខ្ចីទៅបាត់។ passapp ទំលាក់វាំងននហើយ មិនហ៊ានចុចរញ៉េរញ៉ៃទេ ស្រលាញ់ណាស់ បុន្តែ មិចក៏ដោយក៏ពួកវាមានល្បិចច្រើនណាស់។



ម្សិលមិញពេលយប់ម៉ោងប្រហែល 8 ល្ងាចខ្ញុំបានជិះមកពីទិញអីញាំហើយតាមផ្លូវត្រឡប់មកផ្ទះវិញ ម្តុំបឹងសាឡាង រៀប ផ្លូវបត់ចូលផ្ទះ ក៏យកទូរសព្ទមកមើលតិច ព្រោះ ឃើញពូ passapp ដាក់សុីញ៉ូ បត់ចូលផ្ទះហើយ ពួកវាមានគ្នា3 អ្នកជិះម៉ូតូ 2 ។ ម៉ូតូគ្នាវា1 ជិះបុក passapp លឺសូរ បាំង!!! ពូ passapp ក៏ចុះទៅមើលពេលនឹងផ្លូវបត់ចូលផ្ទះរាងស្ងាត់តិច ខ្ញុំក៏ទំលាក់ទូរសព្ទចុះងាកមើលដែរ បុន្តែមានគ្នាវាម្នាក់ទៀតជិះម៉ូតូ ស្កូពីខ្មៅពេលឃើញខ្ញុំងាកមើល វាវៀកវាំងននចូលកញ្ឆក់ទូរសព្ទខ្ញុំទៅបាត់ ចុះស្រែកចាប់ចោរហើយមានគេតាមហើយតាមមិនទាន់ទៀត រឿងមួយទៀតឈឺចិត្តណាស់ខ្មែរមិនជួយខ្មែរទេ នៅតាមផ្លូវថានៅជិតនឹងមានហាងទូរសព្ទមួយគេមាន camera សាកសុំគេមើលមើលក្រែងឃើញផ្លាកលេខម៉ូតូចោរ ដល់ទៅសុំឆែកគាត់ថាអត់មានអ្នកចេះឆែកដល់ញ៉ុមចេញមកក្រៅហាងសួរគេមានអ្នកណាចេះឆែកcamera អត់ ? ដល់ងាកមើលហាងនឹងទាញទ្វារបិទបាត់ យប់មិញមិនដឹងវាយកអីមកបុកជើងទេលូវឈឺណាស់ ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK