ចែកគ្នាដឹង!!! សេដ្ឋី Dan Lok ទម្លាយពីគន្លឹះធ្វើវីដេអូនៅលើ Youtube ដើម្បីរកលុយឱ្យបានកាន់តែច្រើន
Connect with us

គួរដឹង

ចែកគ្នាដឹង!!! សេដ្ឋី Dan Lok ទម្លាយពីគន្លឹះធ្វើវីដេអូនៅលើ Youtube ដើម្បីរកលុយឱ្យបានកាន់តែច្រើន

YouTubeគឺជាបណ្ដាញសង្គមធំមួយដែលអនុញ្ញតឲ្យប្រជាជនទូទាំងពិភពលោក អាចរកលុយបានតាមរយៈ ការធ្វើវីដេអូនិង upload ចូលបណ្ដាញសង្គមមួយនេះ។ Youtube អនុញ្ញាតឲ្យអ្នករកលុយបានមែន​តែបើអ្នកមិនដឹងពីគន្លឹះ រកលុយទេទោះជាអ្នកខំធ្វើវីដេអូច្រើនយ៉ាងណាក៏មិនងាយរកលុយបានច្រើនពី YouTube ដែរ។

និយាយពីការរកចំណូលតាមYoutube នេះដែរ សេដ្ឋី Dan Lok ដែលអ្នកសេដ្ឋីម្នាក់រកប្រាក់ចំណូលតាម Youtubeដែរនោះបានបង្ហើបពី គន្លឹះធ្វើវីដេអូ YouTube ឲ្យរកលុយបានកាន់តែច្រើនដែលអ្នកគួរដឹង៖

១. ធ្វើវីដេអូដែលប្លែកពីគេហើយ ប្រធានបទច្បាស់លាស់

ត្រង់ចំណុចនេះដែរ Dan Lok បានឲ្យដឹងថាមានផ្លូវជាច្រើនក្នុងការ monetize channel Youtube តែYoutuber ជាច្រើន monetize channel ពួកគេតាមរយៈ AdSense។ លោកបានបន្តទៀតថា ប្រភេទប្រធានបទនៃ វីដេអូគឺជាកត្តាធំដែលជៈឥទ្ធិពលដល់ការរកប្រាក់ចំណូលរបស់អ្នកលើ YouTube។ 

ឧទាហរណ៍​បើអ្នកធ្វើវីដេអូ prank មានន័យថាវីដេអូរបស់អ្នកគឺមានមនុស្សទូទៅមើលតែមិនមែនជាក្រុមមនុស្សជាក់លាក់ណាមួយទេ ហើយវីដេអូនោះមានអ្នកចូលមើលជាង ១លានដង តែអ្នករកចំណូលបានតិចតួចពីវីដេអូនោះ ប្រហែលខ្ទង់រយដុល្លារ ឬ១ពាន់ដុល្លារយ៉ាងច្រើនបំផុត។ ត្រង់នេះដែរ លោកថា ចំពោះវីដេអូលោកវិញគឺលោកមានវីដេអូជាក់លាក់ពោលគឺវីដេអូនិយាយកាន់អ្នករកស៊ី ធ្វើជំនួញនិងសហគ្រិន។

 ដូច្នេះចំពោះអ្នកដាក់ការផ្សព្វផ្សាយ(​advertisers) វីដេអូដែលជាក់លាក់គឺមានតម្លៃសម្រាប់ពួកគេ( advertisers)។ ដូច្នេះបើអ្នកធ្វើវីដេអូជាក់លាក់មានប្រយោជន៍ នឹងមានអ្នកផ្សព្វផ្សាយលើវិដេអូអ្នកច្រើន ហើយអ្នកក៏អាចរកចំណូលបានច្រើនពីវីដេអូរបស់អ្នកផងដែរ។ សរុបមកបើអ្នកធ្វើវីដេអូដែលមានមនុស្សទូទៅមើលគឺរកចំណូលបានតិចតូច តែបើអ្នកធ្វើវីដេអូជាក់លាក់សម្រាប់ក្រុមមនុស្សជាក់លាក់ណាមួយ អ្នកនឹងរកចំណូលបានកាន់តែច្រើន។

២. រយៈពេលនៃវីដេអូ

បើវីដេអូរបស់អ្នកមានរយៈពេល១០នាទីយូជាងនេះគឺមានន័យថាអ្នកអាចរកចំណូលបានច្រើនពីវីដេអូរបស់អ្នក ព្រោះអ្នកផ្សព្វផ្សាយ( advertisers) អាចធ្វើការផ្សព្វផ្សាយនៅដើមវីដេអូ ពាក់កណ្ដាល ឬនឹងចុងវីដេអូរបស់អ្នកបាន ដែលធ្វើឲ្យអ្នករកលុយបានច្រើនពី channel របស់អ្នក។ 

៣. ធ្វើវីដេអូដែលមានប្រយោជន៍

កាលណាអ្នកធ្វើវីដេអូដែលជាវីដេអូផ្ដល់ដំណោះស្រាយចំពោះបញ្ហា ឬវេដេអូដែលប្រយោជន៍ អ្នកផ្សព្វផ្សាយ( advertisers) នឹងពេញចិត្តបង់លុយកាន់តែច្រើនក្នុងដាក់ផ្សព្វផ្សាយ( advertise)ក្នុងវីដេអូរបស់អ្នកដើម្បីឲ្យផលិតផលឬសេវាកម្មរបស់ពួកគេកាន់តែដល់ភ្នែកអតិថិជនគោលដៅ។ ឧទាហរណ៍បើអ្នកធ្វើវីដេអូសម្រកទម្ងន់ នោះនឹងមានក្រុមហ៊ុនលក់ផលិតផលសុខភាពនឹងដាក់ផ្សព្វផ្សាយក្នុងវីដេអូរបស់អ្នក ហើយអ្នកក៏អាចរកលុយបានកាន់តែច្រើនពីវីដេអូរបស់អ្នកផងដែរ៕

អត្ថបទដោយ៖ ហុង 

ប្រភពអត្ថបទ៖ www.business-cambodia.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK