មុនអ្នកគិតថាខ្លួនបរាជ័យ​ ឬលំបាកចូរអ្នកក្រឡេកមើលពីបញ្ហាជីវិតទាំងនេះជាមុនសិន!
Connect with us

បែបផែនជីវិត

មុនអ្នកគិតថាខ្លួនបរាជ័យ​ ឬលំបាកចូរអ្នកក្រឡេកមើលពីបញ្ហាជីវិតទាំងនេះជាមុនសិន!

អ្នកតែងតែរអ៊ូថា «ជីវិតខ្ញុំលំបាកវេទនាណាស់» តែមុននិយាយពាក្យនេះ ចូលអ្នកក្រលេកមេីលឱ្យគ្រប់ជ្រុងជ្រោយជាមុនសិន គ្មានជីវិតណាស្រួលជាងជីវិតណាទេ ប្រៃ ល្វីង ជូរ ចត់ គឺតែងតែជួបគ្រប់ៗគ្នា ចំពោះលទ្ធផល មាន ក្រ ជោគជ័យ បរាជ័យ គឺវាអាស្រ័័យលេីការសម្រេចចិត្ត តស៊ូ ព្យាយាម ទៅតាមបុគ្គលម្នាក់ៗ។

សូមកុំបន្ទោសវាសនាថាហេតុអ្វីខ្លួនឯងប្រឹងហើយលំបាក ​ហេតុអ្វីខ្លួនកើតមកក្រ  មិនកើតក្នុងគំនរមាសប្រាក់ ​ហេតុអ្វីតស៊ូយ៉ាងណានៅតែមិនមានលទ្ធផល។ ​អ្នកត្រូវចងចាំថាគ្មានជោគជ័យណាដោយគ្មានការតស៊ូនោះទេ ​អ្នកត្រូវតែសួរខ្លួនឯងជាមុនសិនថា ​តើអ្នកតស៊ូបានដល់កម្រិតណា ​តើអ្នកប្រឹងអស់លទ្ធភាពហើយឬនៅ?

មួយវិញទៀតចូលសម្លឹងទៅក្រោមខ្លះ ​កុំសម្លឹងមើលទៅខ្ពស់ពេកដែលនាំឱ្យអ្នកមានគំនិតប្រៀបធៀបទៅជីវិតរបស់អ្នកដទៃ ។ អ្នកត្រូវដឹងថា ​អ្នកពោលថាលំបាកចូលអ្នកស្រមៃថា ពេលនេះមានមនុស្សរាប់លាននាក់កំពុងតែលំបាកជាងអ្នករាប់លានដង ​៖

-អ្នកពោលថាអាហារអ្នកមិនឆ្ងាញ់មិនថ្លៃមិនទំនើប តែសព្វថ្ងៃមានមនុស្សរាប់សិបលាននាក់កំពុងតែស្លាប់ដោយការអត់ឃ្លាន

-អ្នកថាអ្នកមានត្រឹមម៉ូតូ ​ឬឡានកញ្ចាស់ជិះ ​តែមានមនុស្សរាប់ម៉ឺននាក់កង់កញ្ចាស់១ក៏គ្មាន បានត្រឹមតែដើរ

-អ្នកថាអ្នកគ្មានលុយទិញរបស់ហ៊ឺហារ ​តែអ្នកខ្លះសូម្បីតែលុយ ​៥០០រៀលទិញបាយញ៉ាំក៏គ្មាន

-អ្នកថាម្តាយឪពុកអ្នកមិនស្រលាញ់អ្នក ​តែមានកុមារកំព្រារាប់លានអ្នកគ្មានសូម្បីតែម្តាយឪពុកហៅនឹងគេ

អ្នកថាអ្នកមានការលំបាកក្នុងការងារណាស់ ​តែសព្វថ្ងៃមានមនុស្សរាប់ម៉ឺននាក់កំពុងតែអត់ការងារធ្វើ

-អ្នកត្អូញថាអ្នកមានមិត្តតិចណាស់ ​តែមានអ្នកខ្លះសូម្បីតែមិត្តរាប់រកមួយក៏គ្មាន

​ត្រូវចាំថាមានជីវិតមានការលំបាក ​គ្រាន់តែតិចឬច្រើន ​ត្រូវចេះស្រលាញ់ និងពេញចិត្តនូវអ្វីដែលខ្លួនមាន ​បើយល់ថាខ្លួនឯងលំបាក ​ឬមានបញ្ហា  ត្រូវចាំថាការតស៊ូគង់បានសម្រេច ​តស៊ូ ​១លានដងមិនប្រាកថថាគ្មានជោគជ័យម្តងនោះទេ ​ឯបញ្ហានឹងតែមានដំណោះស្រាយប្រសិនជាអ្នករកផ្លូវចេញមួយដ៏ត្រឹមត្រូវ។

ជាពិសេសចូរកុំដាក់សម្ពាធលេីជីវិតខ្លួនឯងពេកអី ត្រូវប្រេីជីវិតដែលពោរពេញទៅដោយក្តីសង្ឃឹម នោះអ្នកប្រាកដជារកឃេីញនូវពន្លឺថ្មីនៃធម្មជាតិរបស់សត្វលោក ដោយការខិតខំប្រឹងប្រែងឡើងវិញ ​កុំបង្ខំចិត្តខ្លួនឯងឱ្យធ្វើអ្វីដែលខ្លួនមិនចង់ធ្វើ ​ដោយការប្រឹងទៅលើអ្វីដែលខ្លួនចង់បានពេញចិត្តនឹងធ្វើទើបទទួលបានលទ្ធផលដូចការរំពឹងទុក និងចង់បាន។

ជាក់ស្ដែងសូមក្រឡេកមកមើលរូបទាំងនេះទៅ ទោះក្នុងស្ថានភាពបែបណាក៏អាចរស់បានដែរដូច្នេះអ្នកក៏គួរតែធ្វើបែបនេះដែរទៅ៕

រក្សាសិទ្ធអត្ថបទ៖ កវីលាក់ស្នេហ៍-ប្រលោមលោក

ដកស្រង់ដោយ៖ www.salife.me

ពីនេះពីនោះ7 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ10 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ13 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ14 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ17 hours ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង3 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

ថ្មីៗ2 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK