ល្អណាស់ ! គន្លឹះពិសេសៗសម្រកទម្ងន់បានលឿន និងត្រូវតាមប្រភេទឈាមរបស់អ្នក
Connect with us

សុខភាព & សម្រស់

ល្អណាស់ ! គន្លឹះពិសេសៗសម្រកទម្ងន់បានលឿន និងត្រូវតាមប្រភេទឈាមរបស់អ្នក

មនុស្សម្នាក់ៗមានប្រភេទក្រុមឈាមមិនដូចគ្នាទេ ​ហើយក្រុមឈាមរបស់មនុស្សម្នាក់ៗមិនត្រឹមតែជះឥទ្ធិពលដល់អត្តចរិតទាំងមូលនោះទេ ​តែការដឹងពីប្រភេទគ្រុបឈាមអាចឱ្យលោកអ្នកថែទាំសុខភាពបានល្អតាមរយៈការទទួលទានអាហារ  ហើយថែមទាំងអាចដឹងពីក្បួនសម្រកទម្ងន់បានយ៉ាងត្រឹមត្រូវ និងមានប្រសិទ្ធភាពផងដែរ។

ដូច្នេះមកតាមដានក្បួនសម្រកទម្ងន់ទៅតាមប្រភេទឈាមខាងក្រោមនេះ៖

# ឈាមប្រភេទ O

អ្នកដែលមានឈាមប្រភេទ ​O  គួរតែទទួលទានអាហារដែលមានជាតិប្រូតេអ៊ីនខ្ពស់ ​ដូចជាបន្លែ ​និងសាច់ត្រីជាដើម​ ​តែកុំទទួលទានគ្រាប់សណ្តែក និងគ្រាប់ធញ្ញាជាតិច្រើនពេក។

ដើម្បីធ្វើការសម្រកទម្ងន់ និងជួយរក្សារូបរាង ​អ្នកគួរតែព្យាយាមទទួលទានគ្រឿងសមុទ្រឱ្យបានច្រើន  សាច់ក្រហមសុទ្ធៗ (សាច់គោ  ចៀម) ផ្កាខាត់ណាខៀវ  ​ស្ពៃ ​Spinach  និងប្រេងអូលីវ។ ​តែគួរចៀសវាងពីការទទួលទានអាហារ ​ឬភេសជ្ជៈធ្វើពីទឹកដោះគោគ្រប់ប្រភេទ ​ពោត និងស្រូវសាលី។

# ឈាមប្រភេទ A

អ្នកដែលមានឈាមប្រភេទ ​A  គួរតែទទួលទានអាហារប្រភេទបន្លែ ​ផ្លែឈើ ​តៅហ៊ូ មាន់ទួគី គ្រាប់ធញ្ញជាតិ និងអាហារសមុទ្រឱ្យបានច្រើន  តែត្រូវចៀសវាងការទទួលទានសាច់គ្រប់ប្រភេទច្រើនលើសកម្រិត។

ដើម្បីសម្រកទម្ងន់អ្នកគួរតែទទួលទាន ម្នាស់  ប្រេងអូលីវ ​គ្រឿងសមុទ្រ បន្លែ និងសណ្តែកសៀង តែត្រូវចៀសវាងការទទួលទានអាហារ និងភេសជ្ជៈធ្វើពីទឹកដោះគោ ​ពោត  សណ្តែក ( Kidney Bean) និងស្រូវសាឡី។

# ឈាមប្រភេទ B

អ្នកដែលមានឈាមប្រភេទ ​B គួរតែជ្រើសរើសយករបបអាហារចម្រុះដែលរួមមានសាច់ ផ្លែឈើ គ្រឿងសមុទ្រ អាហារប្រភេទទឹកដោះគោ និងគ្រាប់ធញ្ញជាតិ។

ដើម្បីបញ្ចុះទម្ងន់អ្នកគួរតែទទួលទានបន្លែបៃតង ថ្លើម ស៊ុត ឱ្យបានច្រើន ហើយចៀសវាងការទទួលទាន ពោត សាច់មាន់ ស្រូវសាលី និងសណ្តែកដី។

# ឈាមប្រភេទ AB

អ្នកដែលមានឈាមប្រភេទ ​AB  គួរតែទទួលទានអាហារធ្វើពីទឹកដោះគោ សាច់ចៀម តៅហ៊ូ ត្រី ផ្លែឈើ បន្លែ និងធញ្ញជាតិ។

សម្រាប់ការសម្រកទម្ងន់អ្នកគួរតែទទួលទានតៅហ៊ូ គ្រឿងសមុទ្រ បន្លែបៃតងឲ្យបានច្រើន។ តែអ្នកគួរតែចៀសវាងការទទួលទាន  សាច់មាន់ ​ពោត និងសណ្តែក ( Kidney Bean)៕

ប្រភពអត្ថបទដើម៖ www.kalib9.com

មតិយោបល់

ពីនេះពីនោះ18 mins ago

ខេមរៈ សិរីមន្ត ផ្សព្វផ្សាយឲ្យបងប្អូនខ្មែរ​ ចូលរួមយុទ្ធនាការ អប់រំគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៧:០០ព្រឹក

ថ្មីៗ25 mins ago

ត្រៀមអាវរងាទុកឱ្យហើយ ! ចាប់ពីស្អែករហូតចុងខែនេះ អាកាសធាតុនឹងធ្លាក់ចុះដល់ ១៩ អង្សាសេ ទៅ ២១អង្សាសេ

ពីនេះពីនោះ6 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ9 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ9 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK