មិនធ្លាប់កើតពីមុន! អាជ្ញាធរបារម្ភខ្លាចកុកត្រូវគេបំផ្លាញ ក្រោយផ្អើលរាប់លានក្បាលនៅខេត្តពោធិ៍សាត់
Connect with us

ថ្មីៗ

មិនធ្លាប់កើតពីមុន! អាជ្ញាធរបារម្ភខ្លាចកុកត្រូវគេបំផ្លាញ ក្រោយផ្អើលរាប់លានក្បាលនៅខេត្តពោធិ៍សាត់

ហ្វូងសត្វកុក​រាប់លានក្បាល​ នៅអាងព្រះពន្លៃ ស្ថិតក្នុងឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បាន​លេចវត្តមានបង្ក​ជា​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​ដល់អ្នកស្រុកនៅក្នុង​តំបន់។

បើ​តាម​អាជ្ញាធរ​នៅ​ក្នុង​តំបន់បញ្ជាក់ប្រាប់កាសែតក្នុង​ស្រុកហ្វ្រេសញ៉ូស៍ថា ហ្វូងសត្វកុកទាំងនេះ បានមករស់នៅក្នុងបឹងធម្មជាតិព្រះពន្លាជ័យ (ឬបឹងព្រះពន្លៃ) កាលពីដើមខែតុលា ឆ្នាំ២០១៩មកម្ល៉េះ ដោយកាល​នោះ​ ពុំសូវ​មាន​ច្រើនប៉ុន្មាន​ទេ តែ​មកដល់ពេលនេះឃើញមានការ​កើនឡើងយ៉ាង​គំហុកដល់ទៅរាប់លានក្បាល។ ពលរដ្ឋ អាច​មក​គយគន់​ហ្វូងសត្វទាំង​នេះ នៅពេល​ព្រលឹមអុរ ឬពេលជិតអសង្គត ដែល​មាន​ទីតាំង​តាមផ្លូវជាតិលេខ៥៥ (ក្រាលកៅស៊ូ) ពីផ្លូវជាតិលេខ៥ ស្ពានស្វាយអាត់ កាត់បូជនីយដ្ឋានលោកឧកញ៉ា ឃ្លាំង មឿង ទៅដល់ឃុំសំរោង បត់ស្ដាំឆ្ពោះទៅឃុំផ្ទះរុង ស្រុកតាលោសែនជ័យ នឹងឃើញហើយ។

យ៉ាងណាមិញ អាជ្ញាធរមូលដ្ឋាន បាន​ក៏​អំពាវ​នាវ​ដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់រួមទាំងពលរដ្ឋ ឲ្យ​រួមគ្នា​ថែរក្សាសត្វកុករាប់លានក្បាល​នេះ កុំ​ឲ្យ​មាន​ការ​បរបាញ់ឬ​បំផ្លាញ​ដោយប្រការណាមួយ ដោយ​ទុកជា​សម្បត្តិរដ្ឋនិង​សម្រាប់អ្នកដំណើរគយគន់​៕ ចុចទីនេះដើម្បីមើលវីឌីអូរ

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK