គួរដឹង! រវាង "សិក្សាជំនាញ"និង"សិក្សានៅមហាវិទ្យាល័យ" តើយុវជនគួរជ្រើសរើសមួយណាក្នុងបរិបទបច្ចុប្បន្ន?
Connect with us

គួរដឹង

គួរដឹង! រវាង “សិក្សាជំនាញ”និង”សិក្សានៅមហាវិទ្យាល័យ” តើយុវជនគួរជ្រើសរើសមួយណាក្នុងបរិបទបច្ចុប្បន្ន?

ជំនឿដ៏ខ្លាំងក្លាមួយបានជឿថា​ សិស្សដែលមានពិន្ទុទាបក្នុងពេលសិក្សា ពុំអាចរកការងារល្អៗបានធ្វើនោះទេ។ ប៉ុន្តែគំនិតទាំងអស់នេះ នៅក្នុងពេលបច្ចុប្បន្ន គឺវាខុសទាំងស្រុង។

រឿងទាំងអស់នេះកើតឡើងដោយសារតែ មនុស្សជាច្រើនយល់ច្រលំទៅលើបុគ្គលទាំងអស់នោះ ដោយគិតពីសមត្ថភាពនៃការសិក្សា ប៉ុន្តែពួកគេភ្លេចមើល ពីភាពឆ្លាតវៃផ្សេងៗទៀតរបស់អ្នកទាំងអស់នោះ។

កាន់តែពិសេសនោះ សព្វថ្ងៃនេះមានបុគ្គលជាច្រើនទទួលបានជោគជ័យទៅលើក្តីសុបិនរបស់ពួកគេ ទាំងមិនបានចូលរៀននៅមហាវិទ្យាល័យផង។ ដំណឹងដ៏ល្អមួយ សម្រាប់អ្នករៀនមិនបានជ្រៅនោះ គឺក្រុមហ៊ុនជាច្រើនលែងមានការចាប់អារម្មណ៍ទៅលើអ្នកដែលមានសញ្ញាប័ត្រទៀតហើយ ប៉ុន្តែពួកគេចាប់អារម្មណ៍ទៅលើជំនាញច្បាស់លាស់ ដែលមាននៅក្នុងខ្លួនមនុស្សម្នាក់ៗ។

ចំណែកឯមេដឹកនាំក្រុមហ៊ុន AppleIBM, និង Google ក៏មានជំនឿដែរថា ការជឿជាក់លើខ្លួនឯង ការច្នៃប្រឌិត ចំណង់ចំណូលចិត្ត និងមានគោលដៅច្បាស់លាស់ នឹងអាចសម្រេចបានការងារធំៗជាច្រើន។ហើយការជ្រើសរើសបុគ្គលិកនាពេលបច្ចុប្បន្ននេះ គឺមើលលើជំនាញរបស់ពួកគេម្នាក់ៗ។

យើងមិនខ្វល់ទេថា ពួកគេបានបញ្ចប់បរិញ្ញាប័ត្រ​ ឬក៏អត់ ឲ្យតែពួកគេចេះអ្វីមួយពិតប្រាកដ នោះយើងនឹងយកពួកគេមកធ្វើការក្នុងស្ថាប័នរបស់យើង។ នេះបើយោងទៅតាម ប្រធានអង្គការ IBM។

មួយវិញទៀត ប្រសិនបើអ្នកមានសញ្ញាប័ត្រពាក់ព័ន្ធទៅនឹងមុខវិជ្ជាអ្វីមួយ ប៉ុន្តែអ្នកចង់ធ្វើការងារផ្សេងក្រៅពីជំនាញរបស់អ្នក អ្នកក៏អាចធ្វើបានដែរ។  ឧទាហរណ៍ Angela Taylor នាងធ្វើការខាង HR នៅក្រុមហ៊ុន Google ប៉ុន្តែយូរៗទៅនាងបែជាក្លាយជាវិស្វករទៅវិញ៕

អត្ថបទ៖ បូ ទីន/ beingguru

ប្រភពអត្ថបទ៖ business-record.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK