អាថ៌កំបាំងទាំង ៤ កែប្រែសិង្ហបុរីពីភូមិដ៏តូចកំសត់ទៅជាមហាអំណាចតំបន់!
Connect with us

គួរដឹង

អាថ៌កំបាំងទាំង ៤ កែប្រែសិង្ហបុរីពីភូមិដ៏តូចកំសត់ទៅជាមហាអំណាចតំបន់!

Lee Kuan Yew បានឡើងកាន់តំណែងជា នាយករដ្ឋមន្ត្រីដំបូងគេរបស់ប្រទេសសិង្ហបុរីនៅឆ្នាំ១៩៥៩ ហើយ​លោកបាន​ចំណា​យ​​ជីវិតរបស់លោកស្ទើរតែទាំងស្រុង ដើម្បីប្រែក្លាយប្រទេសដីកោះដ៏តូចមួយនេះ ​ទៅជាប្រទេសដ៏មានសក្តានុព​លមួយ​នៅ​លើ​ពិភ​ពលោក ដោយស្នាដៃលោកផ្ទាល់។

 

ក្រោយពីបានផ្តាច់ខ្លួនចេញពីប្រទេសម៉ាឡេស៊ី ក្លាយទៅជាប្រទេសឯករាជ្យនៅឆ្នាំ ១៩៦៥ សិង្ហបុរីបានប្រឈមមុន​នឹង​បញ្ហា​ជា​ច្រើន ពិសេសបញ្ហាសេដ្ឋកិច្ចដែលធ្លាប់តែពឹងផ្អែក និងទទួលបានការគាំទ្រពីម៉ាឡេស៊ី ធ្វើនាយករដ្ឋមន្ត្រី Lee Kuan Yew មានភាពសោកសៅជាខ្លាំង។

ប៉ុន្តែក្នុងនាមជាមេដឹងនាំ លោកមិនអាចនៅស្ងៀមរងចាំសេក្តីស្លាប់បានឡើយ លោកបានសំឡឹងរកឱកាស និងរៀប​ចំយុទ្ធ​សាស្ត្រ​ផ្សេងៗដែលអាចដឹកនាំប្រទេសដ៏តូចមួយនេះ ឈានឆ្ពោះទៅរកការរីកចម្រើន ហើយ​ជាក់ស្តែងលោកធ្វើវាបាន​ពិត​មែន ដោយកត្តាមួយចំនួនដូចខាងក្រោម៖

១) ភាពទាក់ទាញ

នាយករដ្ឋមន្ត្រី Lee Kuan Yew បានយល់យ៉ាងច្បាស់ថា ដើម្បីធ្វើឲ្យប្រទេសនេះ ទទួលបានការវិនិយោគ និងទទួលបានភ្ញៀវទេសចរថែមទៀតនោះ សិង្ហបុរីត្រូវតែក្លាយទៅជាប្រទេសគោលដៅសម្រាប់ការវិនិយោគ និង​មានភាព​ទាក់​ទាញ តាមរយៈការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ សំណង់អគារពាណិជ្ជកម្ម ផ្លូវថ្នល់ កំពង់ផែ អាកាសយាន្តដ្ឋាន ជាមួយ​នឹង​បរិ​ស្ថានស្អាត ខ្យល់បរិសុទ្ធ និងទីក្រុងបែបធម្មជាតិ ពិសេសគោលនយោបាយលើកទឹកចិត្តដល់ក្រុមហ៊ុនវិនិយោគ តាមរយៈ​ការ​គិតពន្ធក្នុងតម្លៃទាប។

២) ប្រព័ន្ធអប់រំ

នាយករដ្ឋមន្ត្រី Lee Kuan Yew បានប្រែក្លាយប្រព័ន្ធអប់រំនៅក្នុងប្រទេសសិង្ហបុរី ទៅជាការអប់រំមួយដែល​ផ្តោ​ត​​សំខាន់ទៅលើសេដ្ឋកិច្ច នយោបាយ និងភាពជាអ្នកដឹកនាំ ដើម្បីបណ្តុះនូវគំនិតដល់ប្រជាពលរដ្ឋឲ្យមានភាពឈ្លាវៃ ក្នុង​ន័យ​រួមចំណែកអភិវឌ្ឍន៍ប្រទេសជាតិ។

៣) គោលនយោបាយសេដ្ឋកិច្ច

នាយករដ្ឋមន្ត្រី Lee Kuan Yew យល់ឃើញថា ដើម្បីធានាបាន​នូវនិរន្តភាព​នៃកំណើន​សេដ្ឋ​កិច្ច លោកត្រូវតែរៀបចំនូវគោលនយោបាយមួយចំនួន ក្នុងនោះរួមមាន៖ ច្បាប់និតិរដ្ឋ រចនាសម្ព័ន្ធរដ្ឋាភិ​បាលមាន​ប្រសិទ្ធ​ភាព​ច្បាប់ប្រឆាំងនឹងអំពើពុករលួយជាដើម។

៤) ការធ្វើសមាហរណកម្មអន្តោប្រវេសន៍

Lee Kuan Yew មានទស្សនៈវែងឆ្ងាយ ក្នុងការធ្វើឲ្យសិង្ហ​បុរីមាន​ការរីក​ចម្រើន​ទៅ​មុខ លោកបានសម្រេចចិត្តធ្វើសមាហរណកម្មអន្តោប្រវេសន៍ ដោយការលើកទឹកចិត្តដល់ជន​អន្តោប្រវេសន៍​ឲ្យ​មក​រស់នៅ​ក្នុង​​ប្រទេសសិង្ហបុរី ប្រសិនបើគេអាចបង្កើតការងារដល់ប្រជាពលរដ្ឋសិង្ហបុរី ពិសេសការចែករំលែកនូវចំណេះ ជំនាញ​បច្ចេក​ទេស​របស់ពួកគេ។

គួរជម្រាបផងដែរថា លោក Lee Kuan Yew អតីតនាយករដ្ឋមន្ត្រីសិង្ហ បានទទួលមរណៈភាពនៅក្នុងខែមេសា ឆ្នាំ ២០១៥ ក្នុង​វ័យ៩២ឆ្នំា៕

(businesscambodia)

ពីនេះពីនោះ15 hours ago

ឆ្កួតពេកហើយ! និស្សិតអាមេរិក ភ្នាល់គ្នាដាក់លុយ ដោយធ្វើពិធីជប់លៀងជាមួយអ្នកជំងឺកូវីដ បើនរណាកើតកូវីដមុនអ្នកនោះជាអ្នកឈ្នះ

ពីនេះពីនោះ18 hours ago

ទោះតែងខ្លួនសាមញ្ញតែអ្នក​ម្តាយ​ថ្មីថ្មោង តូតា កាន់តែស្អាតខ្លាំង ទោះកំពុងពរពោះ

ពីនេះពីនោះ22 hours ago

ចោរហារយមិនស្គាល់បាបបុណ្យ !លួចយកព្រះពុទ្ធបដិមាចំនួន១៤អង្គក្នុងវត្តព្រៃច្បារ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន

ពីនេះពីនោះ22 hours ago

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យអាជីវកម្ម ហាង​ខារ៉ាអូខេ KTV និងមក្លឹបកម្សាន្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន

ថ្មីៗ1 day ago

ត្រូវប៉ាន់ហើយ! ផ្សារ​ទំនើប​ខ្នាត​យក្ស​ ៣ នឹង​ប្រកួត​ប្រជែង​គ្នា​នៅ​តំបន់​ផ្លូវ ៦០​ម៉ែត្រ​ ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK