ចែកគ្នាដឹង! ផ្លែឈើ ៩ មុខល្អបំផុតសំរាប់អ្នកចង់អោយកូនកើតមកខ្ពស់ស្អាត!
Connect with us

សុខភាព & សម្រស់

ចែកគ្នាដឹង! ផ្លែឈើ ៩ មុខល្អបំផុតសំរាប់អ្នកចង់អោយកូនកើតមកខ្ពស់ស្អាត!

វេជ្ជបណ្ឌិតនិយាយថា ស្ត្រីមានផ្ទៃពោះគួរញ៉ាំផ្លែឈើឱ្យបានច្រើនដើម្បីបានវីតាមីន និងសារធាតុខនិជគ្រប់គ្រាន់សម្រាប់ម្តាយ ហើយនឹងគភ៌។ បើសិនអ្នកមានផ្ទៃពោះ 8ខែហើយ អ្នកគួរយកចិត្តទុកដាក់ទទួលទានផ្លែឈើ ព្រោះវានឹងធ្វើឱ្យកូនកើតមកត្រូវគីឡូតាមស្តង់ដា ស្បែកស ថ្លោះ។

១. ផ្លែស្ត្របឺរី

ក្នុងអំឡុងត្រីមាសចុងក្រោយ ខួរក្បាលទារកឆាប់លូតលាស់លឿនបំផុត ដូចនេះម្តាយត្រូវការអាស៊ីតខ្លាញ់អូមេហ្គា-3s និងអាស៊ីតខ្លាញ់ផ្សេងទៀត។ រសជាតិផ្អែមជូររបស់ស្ត្របឺរីសម្បូរទៅដោយអូមេហ្គា-3s និងអូមេហ្គា-6s។ ពិសេស 3ខែចុងក្រោយ ទារកនឹងឡើងគីឡូបានលឿន មានសុខភាពល្អ ហើយអាចស៊ាំនឹងបរិយាកាសខាងក្រៅ។

២. ក្រូចថ្លុង ក្រូច

ពពួកក្រូចសម្បូរទៅដោយវីតាមីន C ដូចជា ក្រូចឃ្វិច ក្រូច ក្រូចថ្លុង ក្រូចឆ្មា…ជាជម្រើសដ៏ប្រសើរបំផុតសម្រាប់ស្ត្រីមានផ្ទៃពោះក្នុង 3ខែចុងក្រោយ។ វីតាមីន C ជួយការពារពីការសម្រាលកូនមិនគ្រប់ខែ ស្រូបយកជាតិដែក និងជាតិកាល់ស្យូមបានល្អ និងជួយឱ្យទារកលូតលាស់រឹងមាំ។

៣.ល្ហុង

ល្ហុងទុំសម្បូរទៅដោយវីតាមីន A, C, កាល់ស្យូម ជាតិដែក…ផ្តល់សារធាតុចិញ្ចឹមចាំបាច់ដល់គភ៌។

៤. ចេក

ចេកមិនត្រឹមតែជួយការពារពីជំងឺទល់លាមកប៉ុណ្ណោះទេ តែក៏មានផ្ទុកប៉ូតាស្យូម ជួយរក្សាស្ថេរភាពសម្ពាធឈាម ផ្តល់សារធាតុចិញ្ចឹម និងអុកស៊ីសែនគ្រប់គ្រាន់ដល់គភ៌ក្នុងពេល 3ខែចុងក្រោយ។

៥. ផ្លែប័រ

វាផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា-3 ច្រើនដែលជួយឱ្យកូនកើតមកឆ្លាត អាចស្រូបយកសារធាតុចិញ្ចឹមបានល្អ ផ្តល់ថាមពលដល់ការលូតលាស់របស់គភ៌ក្នុងខែចុងក្រោយ។ ញ៉ាំប័រមិនធ្វើឱ្យស្ត្រីទល់លាមក ធាត់ កើតជំងឺទឹកនោមផ្អែម ខ្លាញ់ក្នុងឈាមឡើយ។

៦. ម្នាស់

ស្ត្រីមិនហ៊ានប៉ះពាល់ម្នាស់ទេ ព្រោះខ្លាចធ្វើឱ្យកន្ត្រាក់ស្បូន រលូតកូន។ វេជ្ជបណ្ឌិតនិយាយថា ម្នាស់សម្បូរទៅដោយវីតាមីនច្រើន។ ទទួលទានវាតិចៗនៅពេលជិតសម្រាល វានឹងផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ ជួយឱ្យកូនឆាប់កើត។

៧. ដូង

ទឹកដូងសម្បូរទៅដោយសារធាតុខនិជជួយដល់ការលូតលាស់របស់គភ៌ ប្រឆាំងនឹងជំងឺ។ ប៉ុន្តែត្រូវចាំថា បង់អំបិលបន្តិចចូលលាយទឹកដូងផង។

៨. ផ្លែស្រកានាគ

វាជួយរក្សាកម្តៅក្នុងខ្លួន ការពារ និងព្យាបាលពីជំងឺគ្រុនក្តៅ។

៩. ផ្លែខីវី

ផ្លែខីវីនេះមានផ្ទុកវីតាមីនទប់ទល់នឹងភាពចាស់ កាត់បន្ថយពីជំងឺហឺត និងត្រអក៕

ប្រភពអត្ថបទ៖ khmerluck.com

មតិយោបល់

ពីនេះពីនោះ7 hours ago

គួរឲ្យខ្មាសណាស់ ! ខ្មែរមួយចំនួនតូចប្រជែងគ្នាតម្លើងថ្លៃម៉ាស់ តែជនជាតិចិនម្នាក់បែរឈរចែកម៉ាស់ឲ្យប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមផ្លូវ…

ថ្មីៗ7 hours ago

កុំបារម្ហរឿងអស់ប្រាក់ ក្រសួងសុខាភិបាលនឹងពិនិត្យ និងព្យាបាល​អ្នកឆ្លង​វីរុសកូរ៉ូណាដោយ​មិនគិតថ្លៃ​ឡើយ

ថ្មីៗ7 hours ago

ទីបំផុតជប៉ុនដឹកពលរដ្ឋខ្លួនជាង២០០នាក់ពីទីក្រុង Wuhan មកដល់ទីក្រុងតូក្យូ!

ថ្មីៗ8 hours ago

បារាំងគ្រោងបញ្ជូន​យន្តហោះ​ទៅ​ជម្លៀស​ប្រជាជន​ចេញ​ពីវូហាន

បែបផែនជីវិត8 hours ago

“បើយើងគិតថាគ្រប់យ៉ាងមិនអាចធ្វើទៅរួចទេ នោះសូមកុំរំខានអ្នកដែលកំពុងប្រឹងធ្វើគ្រប់យ៉ាងឱ្យអាចទៅរួចឱ្យសោះ”

Trending

Copyright © 2019 ANARCHAK