ត្រៀមបងប្អូន! ឥទ្ធិពលព្យុះ «ម៉ាត់ម៉ូ» នឹង​ឆ្លងកាត់​កម្ពុជានៅថ្ងៃ​ ១ វិច្ឆិកា ​ខាងមុខ​នេះ​ហើយ
Connect with us

ថ្មីៗ

ត្រៀមបងប្អូន! ឥទ្ធិពលព្យុះ «ម៉ាត់ម៉ូ» នឹង​ឆ្លងកាត់​កម្ពុជានៅថ្ងៃ​ ១ វិច្ឆិកា ​ខាងមុខ​នេះ​ហើយ

កូន​ព្យុះទី២២ ដែល​មាន​ឈ្មោះថា ម៉ាត់ម៉ូ (MATMO) នឹង​ធ្វើដំណើរ​ទៅដល់​ភាគខាងត្បូង​វៀតណាម នៅថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៩ បន្ទាប់មក​នឹង​កាត់​លើ​ភាគខាងត្បូង​កម្ពុជា នៅថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០១៩។ ប៉ុន្តែ​កូនព្យុះនេះ នឹង​បន្ថយ​ឥទ្ធិពល​របស់​ទៅ​ជា​សម្ពាធទាប​សកម្មវិញ នៅពេល​ធ្វើដំណើរ​កាត់​កម្ពុជា។

នេះបើតាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពីថ្ងៃទី២៨ ខែ​តុលា​កន្លងទៅ។

លក្ខណៈ​បែបនេះ នឹង​ធ្វើឱ្យ​អាកាស​ធាតុ​កម្ពុជា​ចាប់ពីថ្ងៃទី១ ដល់ ៧ ខែវិច្ឆិកា ឆ្នាំ​២០១៩ មាន​ស្ថានភាព​ដូចខាងក្រោម៖

១. បណ្តា​រាជធានី-ខេត្ត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជាបន្តបន្ទាប់ ក្នុងនោះតំបន់​វាលទំនាប​កណ្តាល និង​តំបន់​មាត់​សមុទ្រ នឹង​អាចមានភ្លៀង​ធ្លាក់រាយប៉ាយ ​ក្នុងកម្រិត​បរិមាណ​ពីបង្គួរ​ទៅច្រើន។

២. បណ្តា​ខេត្ត​ដទៃទៀត នឹង​អាចមានភ្លៀង​ធ្លាក់រាយប៉ាយ នៅក្នុងកម្រិត​បរិមាណ​ពីមធ្យម ទៅ​បង្គួរ។

ជាមួយគ្នានេះ ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះគ្រោះថ្នាក់​នានាដែល​បង្កដោយ​បាតុភូតអាកាសធាតុនេះ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម

មតិយោបល់

Trending

Copyright © 2019 ANARCHAK