ដើម្បីការពារ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ កម្ពុជាមានគម្រោង​តភ្ជាប់​អ៊ីនធឺណិត​ខ្លួនឯងផ្ទាល់ ដោយលែង​ពឹងវៀតណាម​ ​និង​ថៃ​
Connect with us

ថ្មីៗ

ដើម្បីការពារ​ទិន្នន័យ​ព័ត៌មាន​វិទ្យា​ កម្ពុជាមានគម្រោង​តភ្ជាប់​អ៊ីនធឺណិត​ខ្លួនឯងផ្ទាល់ ដោយលែង​ពឹងវៀតណាម​ ​និង​ថៃ​

ប្រទេស​កម្ពុជា​ ​កំពុង​មានបំណង​ឈប់​ពឹងផ្អែក​លើ​ប្រទេស​វៀតណាម​ ​និង​ថៃ​ ​សម្រាប់​ចំនួន​កំណត់​ទំហំ​ចរាចរ​ ​និង​ច្រក​តំណរ​ភ្ជាប់​ទៅកាន់​បណ្ដាញ​ប្រព័ន្ធ​អ៊ិ​ន​ធឺ​ណិ​ត​អន្តរជាតិ​

​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​នៅក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រាប់​មន្រ្តី​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​ឲ្យ​ពិនិត្យមើល​ថា​តើ​កម្ពុជា​អាច​តភ្ជាប់​ការប្រើ​ប្រាស់​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយខ្លួនឯង​របៀបណា​។​

​លោក​ ​ហ៊ុន​ ​សែន​ ​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​ស្នើ​ឲ្យ​ស្ថាប័ន​ប្រៃ​ស​ណីយ​ ​និង​ទូរគមនាគមន៍​ ​ពិនិត្យ​លើ​បញ្ហា​នេះ​”​ ​។​ ​យើង​ចង់​ឲ្យ​មានលទ្ធភាព​កំណត់​សិទ្ធ​ប្រើប្រាស់​ ​ដើម្បី​យើង​អាច​គ្រប់គ្រង​បញ្ហា​ពាក់ព័ន្ធ​ ​នឹង​សន្តិសុខ​ព័ត៌មាន​វិទ្យា​របស់​ប្រទេស​កម្ពុជា​។​

ឥឡូវនេះ​យើង​មិន​អាច​ការពារប្រទេស​របស់​យើង​បានទេ​។​ ​យើង​ត្រូវ​ធ្វើ​វា​ឥឡូវនេះ​ ​បើ​មិន​ដូច្នេះ​ទេវា​នឹង​ដូចជា​មានផ្ទះ​ដោយ​គ្មាន​របង​។​ ​យើង​ក៏​ទទួល​បាន​ពន្ធ​នៃ​ការប្រើ​ប្រាស់​ការ​តភ្ជាប់​ច្រក​បណ្ដាញ​ផង​ដែរ​”​។​

​លោក​ ​មាស​ ​ប៉ូ​ ​អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ ​និង​ទូរគមនាគមន៍​ ​បាន​មានប្រសាសន៍​ថា​ ​ក្រសួង​នឹង​ធ្វើការ​តាម​អនុ​សា​ស្រ្ដរ​បស់​សម្ដេច​ ​ហ៊ុន​ ​សែន​។​

​លោក​បាន​និយាយ​ថា​ ​“​យើង​កំពុង​រៀបចំ​ការ​ភ្ជាប់​ច្រក​បណ្ដាញ​ផ្ទាល់​របស់​យើង​ ​ហើយ​យើង​នឹង​សាងសង់​មជ្ឈមណ្ឌល​មួយ​ ​ដូច្នេះ​យើង​អាច​គ្រប់គ្រង​សិទ្ធ​ចូល​ប្រើប្រាស់​ដោយខ្លួន​យើង​ផ្ទាល់​។​

​នៅពេល​ត្រូវ​បាន​សួរ​សុំ​ឱ្យ​លោក​បញ្ជាក់​ពី​អ្វី​ដែល​សម្ដេច​ ​ហ៊ុន​ ​សែន​ ​បាន​និយាយ​អំពី​បញ្ហា​ការគ្រប់គ្រង​ទាក់ទង​ ​នឹង​សន្តិសុខ​របស់​ប្រទេស​កម្ពុជា​ ​លោក​ ​មាស​ ​ប៉ូ​ ​បាន​និយាយ​ថា​ ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ពឹងផ្អែក​លើ​ប្រទេសជិតខាង​ ​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​សន្តិសុខ​តាម​អ៊ីនធឺណិត​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ពួកគេ​មិន​អាច​គ្រប់គ្រង​ផ្នែក​សន្តិសុខ​ប្រទេស​យើង​បានទេ​ ​ប៉ុន្តែ​យើង​អាច​ការពារ​ទិន្នន័យ​របស់​យើង​ដោយសារតែ​អាស័យ​ដ្ឋាន​អ៊ី​ន​ធើ​ណេត​ ​(​IP​)​ ​របស់​យើង​បាន​”​។​ ​នៅពេល​យើង​ចូល​ទៅកាន់​ច្រក​បណ្ដាញ​ផ្ទាល់​របស់​យើង​ ​យើង​អាច​គ្រប់គ្រង​ទិន្នន័យ​ ​និង​បញ្ជូន​បាន​យ៉ាង​រហ័ស​ជាពិសេស​ទាក់ទង​នឹង​សុវត្ថិភាព​”​។​

អ្នកនាំពាក្យ​រដ្ឋាភិបាល​ ​លោក​ ​ផៃ​ ​ស៊ី​ផាន​ ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវតែ​មាន​សមត្ថភាព​គ្រប់គ្រង​សន្តិសុខ​តាម​អ៊ីនធឺណិត​ដោយខ្លួនឯង​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ដំបូង​យើង​អាច​គ្រប់គ្រង​សន្តិសុខជាតិ​របស់​យើង​ ​តាមរយៈ​ការ​ត្រួតពិនិត្យ​ព័ត៌មាន​ដែល​ទាក់ទង​នឹង​អំពើ​ភេរវកម្ម​។​ ​ទី២​ ​ប្រទេស​នឹង​ទទួល​បាន​ប្រាក់ចំណូល​ពី​ពាណិជ្ជកម្ម​បណ្ដាញ​នេះ​”​។​

​ដោយឡែក​ក៏​មានការ​ព្រួយបារម្ភ​អំពី​ការ​ឃ្លាំមើល​តាម​អ៊ិ​ន​ធឺ​ណិ​ត​ ​ត្រូវ​បាន​លើកឡើង​ដោយ​អង្គការ​លី​កាដូ​ ​បន្ទាប់ពី​នាយកដ្ឋាន​បច្ចេកវិទ្យា​ព័ត៌មាន​របស់ក្រ​សួង​មហាផ្ទៃ​ ​បាន​ប្រកាស​ផែនការ​បង្កើត​ ​“​មជ្ឈមណ្ឌល​ប្រតិបត្តិ​ការ​សន្តិសុខ​ព័ត៌មាន​វិទ្យា​ ​(​SOC​)​”​ ​ដើម្បី​ត្រួតពិនិត្យ​ចរាចរ​និង​ ​បញ្ហា​សន្តិសុខ​តាម​អ៊ីនធឺណិត​។​

​ឧត្តមសេនីយ៍ឯក​ ​ហោ​ ​សំអាត​ ​ប្រធាន​នាយកដ្ឋាន​ព័ត៌មាន​វិទ្យា​ ​នៅដើមខែនេះ​បាន​មានប្រសាសន៍​ថា​ ​គោលបំណង​របស់​ ​SOC​ ​គឺ​ដើម្បី​ត្រួតពិនិត្យ​ការ​គំរាមកំហែង​តាម​អ៊ិ​ន​ធឺ​ណិ​ត​ ​នៅ​លើ​ឧបករណ៍​ឌីជីថល​ទាំងអស់​រួម​ទាំង​ស្មា​ត​ហ្វូ​ន​ ​និង​កុំព្យូទ័រ​ផ្ទាល់ខ្លួន​ផង​ដែរ​។​

​លោក​ ​អុំ​ ​សំអាត​ ​ប្រធាន​ផ្នែក​ឃ្លាំមើល​នៅ​អង្គការ​លី​កាដូ​បាន​មានប្រសាសន៍​ថា​ ​លោក​មានការ​ព្រួយបារម្ភ​ពីព្រោះ​ ​SOC​ ​ដែល​នឹង​ត្រូវ​បាន​ប្រើប្រាស់​ ​ដើម្បី​រឹតត្បិត​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​។​

លោក​ ​សំអាត​ ​បាន​មានប្រសាសន៍​ថា​ ​“​ការបង្កើត​ ​SOC​ ​ក្នុង​កាលៈទេសៈ​នេះ​ ​គឺ​ដើម្បី​ត្រួតត្រា​ជាជាង​ការពារ​ឯកជន​ភាព​នៅ​លើ​គេហទំព័រ​ ​ឬ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​នានា​ ​ពីព្រោះ​យើង​ត្រូវ​បាន​ឃ្លាំមើល​ដោយ​មន្រ្តី​ប៉ូលី​ស​”​។​ ​ខ្ញុំ​គិតថា​ ​SOC​ ​នឹង​ប៉ះពាល់​ដល់​សេរីភាព​នៃ​ការ​បញ្ចេញមតិ​ ​ពីព្រោះ​បច្ចុប្បន្ន​សិទ្ធិ​ត្រូវ​បាន​រឹតត្បិត​”​៕​

ប្រភព៖ www.khmertimeskh.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK