គំនិតគួរពិចារណា៖ របស់មានតម្លៃ ដែលលុយមិនអាចទិញបាន
Connect with us

បែបផែនជីវិត

គំនិតគួរពិចារណា៖ របស់មានតម្លៃ ដែលលុយមិនអាចទិញបាន

១. លុយអាចទិញថ្នាំបាន ប៉ុន្តែលុយមិនអាចទិញសុខភាពបានឡើយ។
២. លុយអាចទិញផ្ទះធំ ប៉ុន្តែលុយមិនអាចទិញផ្ទះមានភាពកក់ក្តៅបានឡើយ។
៣. លុយអាចទិញអំណាច ប៉ុន្តែលុយមិនអាចទិញការគោរពឡើយ។

៤. លុយអាចទិញនាឡិកាថ្លៃៗបាន ប៉ុន្តែលុយមិនអាចទិញពេលវេលាឡើយ។
៥. លុយអាចទិញស្នេហា ប៉ុន្តែលុយមិនអាចទិញក្តីស្រលាញ់ពិតឡើយ។
៦. លុយអាចទិញឋានៈតួនាទី តែលុយមិនអាចទិញចិត្តស្រលាញ់ទៅលើការងារនោះឡើយ។
៧. លុយអាចទិញសៀវភៅ តែលុយមិនអាចទិញចំណេះដឹង និងបទពិសោធន៍បានឡើយ។
៨. លុយអាចបង្កើតភាពរីករាយក្នុងរយៈពេលខ្លីមួយ តែលុយមិនអាចបង្កើតអត្ថន័យឱ្យជីវិតឡើយ។

៩. លុយអាចទិញរបស់ល្អៗឱ្យកូនអ្នក ប៉ុន្តែលុយមិនប្រាកដអាចទិញសីលធម៌ សុជីវធម៌ និងការអប់រំល្អឱ្យកូនអ្នកឡើយ។
១០. លុយអាចជួលឱ្យបុគ្គលិកធ្វើការ ប៉ុន្តែលុយមិនអាចទិញភាពស្មោះត្រង់របស់ពួកគេបានឡើយ។
១១. លុយអាចជួលអង្គរក្សឱ្យការពារបាន ប៉ុន្តែលុយមិនអាចទិញភាពស្ងប់សុខ និងសុវត្ថិភាពក្នុងចិត្តឡើយ។
១២. លុយអាចទិញមនុស្សអាត្មានិយម តែលុយមិនអាចទិញមនុស្សមានសម្បជ្ជញ្ញ:ឡើយ។


១៣. លុយអាចធ្វើឱ្យអ្នកដទៃគោរពអ្នក តែលុយមិនអាចធ្វើឱ្យអ្នកគោរពខ្លួនឯងឡើយ។
១៤. លុយអាចធ្វើឱ្យអ្នកដទៃច្រណែនជីវិតអ្នក ប៉ុន្តែលុយមិនអាចឱ្យអ្នកទិញសុភមង្គលពិតរបស់ខ្លួនឯងឡើយ។
១៥. លុយអាចទិញខោអាវ និងគ្រឿងតុបតែងល្អៗ ប៉ុន្តែលុយមិនអាចទិញចរិតថ្លៃថ្នូបានឡើយ។
១៦. លុយអាចបញ្ចប់បញ្ហា តែលុយមិនអាចទិញទំនុកចិត្តត្រឡប់មកវិញបានឡើយ។

ជាការពិតណាស់ទោះបីលុយអាចបញ្ជាក់ពីភាពហ៊ឺហាអ្នកកម្រិតណាស់ក្តី ប៉ុន្តែវាមិនស្មើនឹងសុខុមាលភាពផ្លូវចិត្តដែលកើតមកពីការចេះគ្រប់គ្រងចិត្ត និងអារម្មណ៍របស់អ្នកនោះទេ៕

មតិយោបល់

Trending

Copyright © 2019 ANARCHAK