កុំបារម្ភរឿង​សំរាម ! ​ប្រធានា​ធិបតី​ហុងគ្រី ​ថានឹង​បញ្ជូន​អ្នក​ជំនាញ​មក​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​កម្ពុជា​ឱ្យ​បាន​លឿន​បំផុត​
Connect with us

ថ្មីៗ

កុំបារម្ភរឿង​សំរាម ! ​ប្រធានា​ធិបតី​ហុងគ្រី ​ថានឹង​បញ្ជូន​អ្នក​ជំនាញ​មក​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​កម្ពុជា​ឱ្យ​បាន​លឿន​បំផុត​

លោក ​Janos Ader ​ប្រធានា​ធិបតី​នៃ​ហុងគ្រី​បាន​ធ្វើការ​អះអាង​ថា ​ហុងគ្រី ​នឹង​បញ្ជូន​អ្នក​ជំនាញ​មក​ជួយ​ដោះស្រាយ​បញ្ហា​សំរាម​នៅ​កម្ពុជា​ឱ្យ​បាន​លឿន​បំផុត​។

លោក Janos Ader ​បាន​អះអាង​បែបនេះ​នៅក្នុងជំ​នួប​ពិភាក្សា​ការងារ​ជាមួយ​សម្តេច​អគ្គមហា​សេនា​បតិ​តេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រ្តី​កម្ពុជា​នា​ល្ងាចថ្ងៃទី ​២៨ ​ខែ តុលា​នៅវិ​មាន​សន្តិភាព ។ ប្រទេស​ហុងគ្រី​នៅ​តែ​បន្ត​គាំទ្រ​កម្ពុជា ​និង​ស្នើ​សុំ​មិន​ឱ្យ​សហភាព​អឺរ៉ុប​មាន​ការ​ដកហូត​ EBA ពីកម្ពុជា។

ជាមួយ គ្នានេះ​លោក​ប្រធានាធិបតី​នឹងបញ្ជូន​អ្នកជំនាញការ​របស់ហុងគ្រី​ដើម្បីមក​ជួយកម្ពុជា​ក្នុងការ​សិក្សា​លើ​បញ្ហា​ទឹក​ស្អាត, លើ​បញ្ហា​សំរាម,ទាំងសំរាមរឹង ​និងសំណល់​រាវ​និងបញ្ហាផ្សេងៗទៀត​ដើម្បី​ជំរុញ​ការអភិវឌ្ឍកម្ពុជារយៈ​ពេលវែង​ ទាំង​សង្គម ​ទាំង​ធនធាន​មនុស្ស​ទាំង​សុខភាព​ប្រជាជន៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK