មកដឹងទាំងអស់គ្នា! វិធីបង្ការកុំឱ្យឡើងស្លេស្មច្រើននៅក្នុងរាងកាយ
Connect with us

សុខភាព & សម្រស់

មកដឹងទាំងអស់គ្នា! វិធីបង្ការកុំឱ្យឡើងស្លេស្មច្រើននៅក្នុងរាងកាយ

ពិបាក​ដកដង្ហើម តឹង​ច្រមុះ ក្អក​រ៉ាំរ៉ៃ ភ្នែក​ហើមៗ​នៅពេល​ព្រឹក គឺ​សុទ្ធតែជា​រោគសញ្ញា​មួយចំនួន​នៃ​បញ្ហា​ឡើង​ស្លេស្ម រំអិល ឬ​សំបោរ​ច្រើនពេក​ក្នុង​រាងកាយ​។ ការផលិត​ជាតិ​រំអិល ស្លេស្ម ឬ​សំបោរ​ច្រើនពេក​អាច​បណ្ដាលមកពី​បាក់តេរី វីរុស ប្រតិកម្ម​អា​ឡែក​ស៊ី និង​ការប៉ះពាល់​ផ្ទាល់​ជាមួយ​សារធាតុ​គីមី​ខ្លាំង​មួយចំនួន​។ ទោះជា​យ៉ាងណា​អាហារ​ក៏​ជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការផលិត​ស្លេស្ម រំអិល ឬ​សំបោរ​ហួសប្រមាណ​ក្នុង​រាងកាយ​ផងដែរ​។

ខាងក្រោម​នេះ​យើង នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែល​បង្កើន​ការផលិត​ស្លេស្ម រំអិល ឬ​សំបោរ ៖

១. ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​៖ ​អ្នកជំនាញ​ជាច្រើន​និយាយថា​ទឹកដោះគោ​និង​ផលិតផល​អាហារ​ផ្សំ​ឡើង​ពី​ទឹកដោះគោ​អាច​នាំឱ្យ​កោសិកា​បង្កើន​ការផលិត​រំអិល​ក្នុង​រាងកាយ​។ នោះ​ក៏​ព្រោះតែ​វា​មាន​ផ្ទុក​សារធាតុ Casein និង​ឡាក់​តូ​ស​។​

២. សណ្ដែកសៀង និង​អាហារ​ផ្សេងៗ​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ ​ការ​ទទួលទាន​សណ្ដែក​សៀង​និង​អាហារ​ផ្សេងទៀត​ដែល​ផ្សំ​ឡើង​ពី​សណ្ដែកសៀង​ច្រើនពេក​ក៏​អាចជា​មូលហេតុ​នៃ​ការផលិត​ស្លេស្ម រំអិល ឬ​សំបោរ​ហួសប្រមាណ​ផងដែរ​។​


៣. អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ ការទទួល​ទាន​អាហារ​និង​ភេសជ្ជៈ​ផ្អែមៗ​ច្រើន​ក៏បង្ក​បញ្ហា​តឹង​ច្រមុះ​ពិបាក​ដង្ហើម​ដោយសារ​ការកើនឡើង​នៃ​ស្លេស្ម ឬ​សំបោរ​ផងដែរ​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​ស្ករ​របស់​អ្នក ប្រសិនបើ​កំពុងមាន​អារម្មណ៍​មិន​ស្រួល​ដោយសារ​ស្លេស ឬ​សំបោរ​ច្រើនពេក​។​

៤. ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន​៖ ​ក៏​ព្រោះតែ​អាកា​រៈ​តឹង​ច្រមុះ​អាច​បណ្ដាលឱ្យ​អ្នកមាន​អារម្មណ៍​អស់កម្លាំង អ្នក​ប្រហែលជា​ចង់​ទទួលទាន​កាហ្វេ​មួយ​ពែង​ដើម្បី​ស្ដារ​ថាមពល​ដាស់​អារម្មណ៍​ឱ្យ​ស្វាង​ឡើងវិញ​។ ប៉ុន្តែ​កុំ​ធ្វើបែបនេះ​ឱ្យសោះ​! អ្នកជំនាញ​ជាច្រើន​បានឱ្យដឹងថា​កាហ្វេ​អ៊ី​ន​ក្នុង​កាហ្វេ​អាច​បណ្ដាលឱ្យ​កោសិកា​ម្ដុំ​ផ្លូវដង្ហើម​ផលិត​សំបោរ ឬ​រំអិល​ហួសប្រមាណ​។ ចូរ​ទទួលទាន​ទឹក​ធម្មតា​ច្រើន​ជំនួស​វិញ​ទើប​ប្រសើរ​អាច​ពង្រា​វ​ស្លេស្ម​ជួយ​ឱ្យ​ដកដង្ហើម​ស្រួល​បាន​ខ្លះ​។​

៥. សាច់​ក្រហម​និង​សាច់​កែច្នៃ៖ ​ខណៈដែល​វា​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ប្រូតេអ៊ីន​និង​ជាតិ​ដែក សាច់​ក្រហម​ក៏​អាចជា​កត្តា​ចម្បង​បំផុត​មួយ​នៃ​ការផលិត​រំអិល ស្លេស្ម ឬ​សំបោរ​ច្រើនពេក​ផងដែរ​។ ដូច្នេះ​ប្រសិនបើ​កំពុងមាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ស្លេស្ម ឬ​សំបោរ​ហើយ​នោះ​ចូរ​កាត់បន្ថយ​ការទទួល​ទាន​សាច់​ក្រហម ជាពិសេស​សាច់​ខ្លាញ់​។ សាច់​កែច្នៃ​ក៏​គួរ​ដកចេញ​ពីរ​បប​អាហារ​ផងដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភពអត្ថបទ៖ thmeythmey.com  

មតិយោបល់

ពីនេះពីនោះ4 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK