ស្ត្រីម្នាក់ធ្វើរឿងមិនគួរឱ្យជឿ ក្រោយកូនស្រីនិយាយថាធំឡើងមិនចង់ធ្វើការដូចម៉ាក់!!!
Connect with us

បែបផែនជីវិត

ស្ត្រីម្នាក់ធ្វើរឿងមិនគួរឱ្យជឿ ក្រោយកូនស្រីនិយាយថាធំឡើងមិនចង់ធ្វើការដូចម៉ាក់!!!

រឿងនិទានអប់រំ ៖ ថ្ងៃមួយកូនស្រីចេញមកពីរៀន ប្រាប់ឪពុកខ្លួនថា “ប៉ាកូនបានពិន្ទុខ្ពស់!”។

ឪពុក ៖ ល្អណាស់កូនស្រី! កូននឹងធំឡើងដូចម៉ាក់កូនអ៊ីចឹង។ 
កូនស្រី នឹកស្រមៃដល់ការងារម្តាយមួយសន្ទុះ ដូចអ៊ុតអាវ បំបៅកូន បោសផ្ទះ ធ្វើម្ហូប និងការងារផ្ទះជាច្រើនទៀត ហើយក៏ឆ្លើយតប “ខ្ញុំមិនចង់ធ្វើមេផ្ទះសាមញ្ញដូចម៉ាក់ទេ ហត់ណាស់! ខ្ញុំចង់ក្លាយជាម្ចាស់ក្រុមហ៊ុនធំមួយ!” ស្របពេលនោះដែរម្តាយក៏ចូលមកដល់ហើយស្តាប់ឮទាំងអស់រាល់អ្វីដែលកូនស្រីបាននិយាយ។ 

ម្តាយ ដោយនឹកតូចចិត្តជាពន់ពេកផងនោះបាននិយាយថា “មែន!!! ខ្ញុំពិតជាមិនបានសម្រេចបានស្នាដៃជាដុំកំភួនអ្វីមួយមែន ក្នុងមួយជីវិតនេះ។  អ្វីដែលខ្ញុំដឹងគឺបានត្រឹមតែចម្អិនអាហារ បោសសម្អាត និង មើលថែកូនប៉ុណ្ណោះ។ បើគ្រប់គ្នាឆ្អែតចិត្តនឹងខ្ញុំហើយ អ៊ីចឹងខ្ញុំលែងធ្វើអ្វីទៀតហើយ”។

ព្រឹកស្អែក កូនស្រីសួរម្តាយ “ម៉ាក់អឺយ កូនឃ្លានណាស់”។ 
ម្តាយ ៖ ធ្វើនំសាន់វិចញ៉ាំខ្លួនឯងទៅ។ 

ប្តី ៖ ម៉ាកវា ប្តូរខោទឹកនោមកូនផង។ 
ប្រពន្ធ ៖ បងឯងប្តូរខ្លួនឯងទៅ គ្មានអ្វីពិបាកទេ។ បងធ្វើការស្មុគស្មាញនៅក្រុមហ៊ុនបាន រឿងអី ប៉ុនហ្នឹងបងធ្វើមិនបាន?

ប្តី ៖ មែន បងធ្វើការស្មុគ្រស្មាញច្រើននៅក្រុមហ៊ុន…តែការងារស្រួលនេះ ពិតជាពិបាកជាងនៅក្រុមហ៊ុនទៀត។

កូនស្រី ៖ ម៉ាក់ កូនអត់មានខោអាវស្លៀកពាក់ទេ ជួយបោកឱ្យកូនផង។ 
ម្តាយ ៖ វាមិនពិបាកទេ ធ្វើខ្លួនឯងទៅ។
កូនស្រី ៖ កូនអត់ចេះបោកគក់ទេ…។

មួយសប្តាហ៍ក្រោយមក ក្នុងផ្ទះកខ្វល់ គ្មានសណ្តាប់ធ្នាប់ របស់របររប៉ាត់រប៉ាយគ្រប់ទីកន្លែង។ ម្តាយក៏សម្រេចចិត្តចេញចំណាត់ការមួយ ។ 

ម្តាយ ៖ ស្អែក សរសេរតែងសេចក្តីមួយឱ្យម៉ាក់។ ប្រធានបទគឺ “មនុស្សដែលខ្ញុំចង់ក្លាយដូចពួកគេ”។ កូនអាចសរសេរអំពីអ្នកនយោបាយ តារាចម្រៀង អ្នកវិទ្យាសាស្ត្រ…។

មុននឹងចាប់ប៊ិកសរសេរ កូនស្រីនឹកដល់សម្តីដែលខ្លួននិយាយដាក់ម្តាយ “ខ្ញុំមិនចង់ធ្វើជាមេផ្ទះសាមញ្ញដូចម៉ាក់ទេ”។ បន្ទាប់មកក៏កាន់ប៊ិកសរសេរ យ៉ាងដូច្នេះ “មនុស្សដែលខ្ញុំចង់ក្លាយដូចពួកគេ គឺម៉ាក់របស់ខ្ញុំ។ ជីវិតយើងជួបការលំបាកណាស់ ពេលគ្មានគាត់។ ប៉ាមិនដឹងសូម្បីរបៀបប្តូរខោទឹកនោម។ ឯខ្ញុំវិញញ៉ាំសាន់វិចឡើងត្រលាន់។ ម៉ាក់ សូមអភ័យទោសឱ្យកូនផង! សូមម៉ាក់ត្រឡប់មកជួយកូនវិញផង!”។

សរសេរចប់ កូនស្រីក៏ដេកលក់លើតុសរសេរ។ ហើយម្តាយលបៗចេញមកមើលកូនស្រី ហើយក៏ចាប់ក្រដាសតែងសេចក្តីមកអាន ឃើញឃ្លាចុងក្រោយសរសេរថា “ម៉ាក់ កូនស្រឡាញ់ម៉ាក់ សូមអភ័យទោសឱ្យកូនផង”។

ម្តាយក្នុងទឹកមុខរលីងរលោងដោយទឹកភ្នែក បានបីកូនស្រីទៅដេកក្នុងបន្ទប់ ហើយនិយាយថា “ម៉ាក់ស្រឡាញ់កូនស្រី សំណព្វចិត្តមាសម្តាយខ្លាំងណាស់”។ 

*** ម្តាយធ្វើកិច្ចការអស្ចារ្យរៀងរាល់ថ្ងៃ តែគ្រាន់តែគ្មាននរណាម្នាក់ឱ្យតម្លៃការងាររបស់គាត់ប៉ុណ្ណោះ៕

ប្រភពអត្ថបទ៖ khmeread.com

ពីនេះពីនោះ11 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ14 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ17 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ18 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK