អស់ទាស់! ការសិក្សាបង្ហាញថា ញ៉ាំ​ស្រា​ក្រហម​មួយ​កែវ ​ស្មើនឹង​ហាត់ប្រាណ​មួយ​ម៉ោង
Connect with us

សុខភាព & សម្រស់

អស់ទាស់! ការសិក្សាបង្ហាញថា ញ៉ាំ​ស្រា​ក្រហម​មួយ​កែវ ​ស្មើនឹង​ហាត់ប្រាណ​មួយ​ម៉ោង

​នេះ​គឺជា​ដំណឹង​ល្អ​មួយ​សម្រាប់​អ្នក​ចូលចិត្ត​ញ៉ាំ​ស្រាក្រហម ព្រោះថា​ថ្មីៗ​នេះ មានការ​ស្រាវជ្រាវ​មួយ​រកឃើញថា ការ​ញ៉ាំ​ស្រាក្រហម​ត្រឹម​តែមួយ​កែវ​អាចរំលាយ​ជាតិ​ខ្លាញ់​ពី​ក្នុង​ខ្លួន​ស្មើនឹង​ការហាត់​ប្រាណ​មួយ​ម៉ោង​។

ការសិក្សា​មួយ​នេះ​បាន​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ Alberta ប្រទេស​កាណាដា ហើយ​បាន​បញ្ជាក់ថា ស្រាក្រហម​មាន​សារធាតុ​មួយ​ឈ្មោះថា Resveratrol ដែល​ស្រដៀង​គ្នា​នឹង​អ្វីដែល​រាងកាយ​ធ្វើការ​ក្នុងពេល​ហាត់ប្រាណ​ដែរ​។​ 

សារធាតុ Resveratrol ក្នុង​ស្រាក្រហម​មាន​ប្រយោជន៍​ខ្លាំង​ចំពោះ​រាងកាយ​ច្រើន​ប្រភេទ​ដូចជា​៖


​ជួយ​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​
​កាលណា​កូ​ឡេ​ស្តេ​រ៉ុល​ក្នុង​ខ្លួន​ថយចុះ វា​ក៏​ជំរុញ​ដល់​ភាពបត់បែន​របស់​សរ​សៃ​ឈាម​ដែរ ជាពិសេស​នៅពេល​មាន​វត្តមាន​សារធាតុ Polyphenols របស់​ស្រាក្រហម​តែម្តង​។​
​ស្រាក្រហម​ជួយ​ថែរក្សា​សុខភាព​ខួរក្បាល តាមរយៈ​កាត់បន្ថយ​ជំងឺ​ភ្លេចភ្លាំង ដោយ​បង្ការ​កុំ​ឲ្យ​មាន​កំណក​កើតមាន​ក្នុង​ខួរក្បាល​។​
​សារធាតុ Resveratrol អាចជួយ​អ្នក​ពី​ជំងឺ​ទឹកនោមផ្អែម​បាន​តាមរយៈ​សម្រួល​ដល់​ភាព​ធម្មតា​របស់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​
Resveratrol នឹង​បញ្ចេញ​ចោល​នូវ​សារ​ធាតុគីមី​ជាច្រើន​ដែល​នាំ​ឲ្យ​កើតជា​កំណក​ឈាម ជាពិសេស​កំណក​ឈាម​ដែល​នាំ​ឲ្យ​ស្ទះ​ដល់​សរសៃឈាម​ខួរក្បាល​តែម្តង​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

ប្រភពអត្ថបទ​៖ thmeythmey.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK