ថ្មីៗនេះ!!! ធនាគារ ADB ត្រៀម​លុយជាង ១ ពាន់លាន​ដុល្លារ​ រុញកម្ពុជា​ឲ្យ​មាន​ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៣០
Connect with us

ថ្មីៗ

ថ្មីៗនេះ!!! ធនាគារ ADB ត្រៀម​លុយជាង ១ ពាន់លាន​ដុល្លារ​ រុញកម្ពុជា​ឲ្យ​មាន​ចំណូលខ្ពស់ត្រឹមឆ្នាំ ២០៣០

ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) នឹង​ផ្តល់ឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណងដល់កម្ពុជា​ចំនួន ១,៤៥ ពាន់​លាន​ដុល្លារ​ ដើម្បី​ប្រែក្លាយ​ជា​ប្រទេស​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅ​ត្រឹមឆ្នាំ២០៣០។

ថវិការ​ជាង ១ ពាន់លាន​ដុល្លារ​នេះ ជា​ការ​អនុម័តទៅលើយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ថ្មីមួយដែលមានរយៈពេល៥ឆ្នាំ ដែលមានកំណត់ចែងអំពីកិច្ចគាំទ្ររបស់ស្ថាប័នមួយ​នេះ ដើម្បី​ជួយរុញ​កម្ពុជា​ឲ្យ​សម្រេច​គោលដៅ​ដែល​បាន​គ្រោងទុក។

ថវិកា ១,៤៥ពាន់លានដុល្លារដែល ADB នឹង​ផ្តល់ដល់កម្ពុជា​នេះ ស្ថិត​នៅ​ក្នុងទម្រង់ជាឥណទានសម្បទាន ហិរញ្ញប្បទានឥតសំណង និងជំនួយបច្ចេកទេស សម្រាប់វិស័យ កសិកម្ម និងការគ្រប់គ្រងធនធានធម្មជាតិ កែលម្អលក្ខខណ្ឌជីវភាពរស់នៅក្នុងតំបន់ទីក្រុង និងតំបន់ជនបទហេដ្ឋារចនាសម្ព័ន្ធថាមពលកកើតឡើងវិញ និងការអភិវឌ្ឍវិស័យអប់រំ និងជំនាញ។ADB នឹង​នៅ​តែ​បន្ត​ផ្តោត​សំខាន់​លើ​ការគាំទ្រដល់កំណែទម្រង់វិស័យសាធារណៈ និងការកែលម្អសមត្ថភាពស្ថាប័ន។ ជំនួយ​នេះ នឹង​រួម​ចំណែក​ជួយ​កែលម្អលទ្ធភាពទទួលបានសេវាកម្ម និង គុណភាពសេវាកម្មសម្រាប់ពលរដ្ឋ ព្រមទាំងបរិយាកាសធុរកិច្ចមួយ​ដែល​ច្បាស់លាស់​ល្អ​ប្រសើរ​សម្រាប់កម្ពុជា​ផងដែរ។

យុទ្ធសាស្ត្ររបស់ ADB នេះ​ នឹង​ជួយ​រុញច្រាន​សេដ្ឋកិច្ច​កម្ពុជា​ទាំង​មូល​កាន់តែល្អប្រសើរ ដើម្បី​ឆ្លើយតប​ទៅនឹង​គម្រោង​វិវត្តខ្លួន​ទៅជា​ប្រទេស​ប្រាក់ចំណូលមធ្យមកម្រិតខ្ពស់​នៅ​ត្រឹមឆ្នាំ២០៣០ ដូចរដ្ឋាភិបាល​បានគ្រោងទុក។ បន្ថែម​ពី​នេះ ជំនួយ​ជា​យុទ្ធសាស្ត្រ​ខាង​លើ នឹង​បង្កើតឱ្យមានកាលានុវត្តភាពការងារកាន់តែប្រសើរ សម្រាប់ពលរដ្ឋកម្ពុជា តាមរយៈការវិនិយោគទៅលើការអប់រំ ជំនាញ និងការរៀនសូត្រពេញមួយជីវិតរបស់ពួកគេ។

ដោយសារប្រទេសកម្ពុជាមានចំនួនប្រជាពលរដ្ឋវ័យក្មេងច្រើន ដូច្នេះការពង្រីកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និង ការទាញប្រយោជន៍ពីនវានុវត្តន៍នានា គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេសរបស់យើង។ ការលើកកម្ពស់សក្តានុពល និង ភាពជាអ្នកដឹកនាំរបស់ស្ត្រី ជាពិសេសនៅក្នុងវិស័យសាធារណៈ និង ការការពារធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់កម្ពុជា មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍប្រទេស៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK