ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា​មន្ត្រីរាជការ​ ​នឹង​កើនឡើង​ដល់ ​១ ១៧២ ៥០០ រៀល ក្នុងឆ្នាំ​២០២០
Connect with us

ថ្មីៗ

ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា​មន្ត្រីរាជការ​ ​នឹង​កើនឡើង​ដល់ ​១ ១៧២ ៥០០ រៀល ក្នុងឆ្នាំ​២០២០

ភ្នំពេញ ​៖​ ចាប់ពី​ខែមេសា​ឆ្នាំ​២០២០​ប្រាក់បៀវត្សរ៍​អប្ប​បរិ​មា​របស់​មន្ត្រីរាជការ​ នឹងមាន​ចំនួន​១ ១៧២ ៥០០ រៀល​។​ នេះ​បើ​យោងតាម​ប្រសាសន៍​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​ថ្លែង​បញ្ជាក់​នៅក្នុង​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៥​ដែល​ត្រូវ​បាន​លោក ខៀវ កា​ញ៉ា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​ផ្សព្វផ្សាយ​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន។

ជាមួយគ្នានេះ​បើ​យោងតាម​ការលើកឡើង​លោក ខៀវ កា​ញ៉ា​រី​ទ្ធ បាន​ពាំនាំ​ប្រសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មក​បញ្ជាក់​ដូច្នេះ​ថាស​ម្តេច​ត្រូវតែ​ផ្តាច់​ការបង់​សេវា​សំរាម​ពី​វិ​ក័យ​ប​ត្រ​អគ្គិសនី ព្រោះ​បើ​ភ្ជាប់​គ្នា​បែបនេះ ប្រជាជន​មើល​មិន​បានឃើញ​ការបញ្ចុះ​ថ្លៃ​របស់​អគ្គិសនី ដែល​បាន​ចុះថ្លៃ​ជា​បន្តបន្ទាប់​នោះទេ​ហើយ​សម្តេច​បាន​ឲ្យ​ក្រសួង​រ៉ែ និង ថាមពល រក​ក្រុមហ៊ុន​ឯកជន មក​វិនិយោគ​លើ​រោងចក្រ​ផលិត​អគ្គិសនី ដើរ​ដោយ​ឋា​ម​ពល​សំរាម តែ​មិន​យក​សំរាម​នាំចូល​ពី​ក្រៅប្រទេស​នោះទេ​។​

សម្តេច​តេ​ជោ ហ៊ុន សែន មាន​ប្រសា​ស​ន៏​ទៀតថា​ភ្នំពេញ​បច្ចុប្បន្ននេះ ធំ​ជាង​ទីក្រុង Prague, Sofia ឬ Budapest ទៅទៀត ហេតុនេះ​ពឹង​តែ​លើ​ក្រុមហ៊ុន ស៊ិន​ទ្រី មួយ​គឺ​មិន​គ្រប់គ្រាន់​ទេ ត្រូវមាន​ក្រុមហ៊ុន​ច្រើនជាង​នេះ ដែល​អាច​ទទួល​សំអាត​ទីក្រុង​មាន​ប្រសិទ្ធភាព​ជាង​មុន​ផង បង្កើន​ការងារ​ដល់​ប្រជាពលរដ្ឋ​យើង​បាន​ថែម​ទៀតផង​។​

សូមបញ្ជាក់ថា​របៀបវារៈ​សម្រាប់​កិច្ចប្រជុំ​នោះ​រួមមាន​ទី​១- សេចក្តីព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​។ ទី​២-​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៨​។ ទី​៣- បញ្ហា​ផ្សេងៗ ៖​សេចក្តីប្រកាស​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ស្តីពី​ការដាក់ឱ្យ​អនុវត្ត​“​យុទ្ធសាស្ត្រ​ស្តីពី​ការកែទម្រង់​ប្រព័ន្ធគ្រប់គ្រង​ការវិនិយោគ​សាធារណៈ​២០១៩-២០២៥” និង “​យុទ្ធសាស្ត្រ​ស្តីពី​ការគ្រប់គ្រង​បំណុល​សាធារណៈ​២០១៩-២០២៣”៕

មតិយោបល់

ពីនេះពីនោះ10 mins ago

ខេមរៈ សិរីមន្ត ផ្សព្វផ្សាយឲ្យបងប្អូនខ្មែរ​ ចូលរួមយុទ្ធនាការ អប់រំគ្រោះថ្នាក់ចរាចរណ៍ នៅថ្ងៃអាទិត្យទី២៤ខែវិច្ឆិកាឆ្នាំ២០១៩ វេលាម៉ោង៧:០០ព្រឹក

ថ្មីៗ16 mins ago

ត្រៀមអាវរងាទុកឱ្យហើយ ! ចាប់ពីស្អែករហូតចុងខែនេះ អាកាសធាតុនឹងធ្លាក់ចុះដល់ ១៩ អង្សាសេ ទៅ ២១អង្សាសេ

ពីនេះពីនោះ6 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ9 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ9 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

Trending

Copyright © 2019 ANARCHAK