រឿង"មីឆាពងមាន់" ដ៏មានអត្ថន័យ ដែលបានផ្លាស់ប្ដូរជីវិតលោកស៊ីជីនភីងរហូតក្លាយជាប្រធានាធិបតី!
Connect with us

គួរដឹង

រឿង”មីឆាពងមាន់” ដ៏មានអត្ថន័យ ដែលបានផ្លាស់ប្ដូរជីវិតលោកស៊ីជីនភីងរហូតក្លាយជាប្រធានាធិបតី!

លោកប្រធានាធិបតីស៊ីជីនពីងធ្លាប់បាននិយាយថា៖

កាលខ្ញុំនៅក្មេង ខ្ញុំជាមនុស្សអាត្មានិយមខ្លាំងណាស់ ហើយខ្ញុំតែងតែទាមទារអ្វីដែលល្អបំផុតសម្រាប់ខ្លួនខ្ញុំ។ នៅទីបំផុតមនុស្សនៅជុំវិញខ្លួនខ្ញុំបានចាកចេញពីខ្ញុំម្តងមួយៗ សូម្បីតែមិត្តភក្តិរបស់ខ្ញុំ។ ខ្ញុំមិនដែលបន្ទោសថាមកពីខ្លួនឯងទេ ហើយតែងតែទម្លាក់កំហុសទៅអ្នកដទៃ ហើយថែមទាំងរិះគន់ទៅលើពួកគេទៀត។

ប៉ុន្តែឪពុកខ្ញុំបានបង្រៀនខ្ញុំនូវគោលការណ៍មួយដែលខ្ញុំចងចាំជានិច្ច។ ថ្ងៃមួយគាត់បានធ្វើមី ២ចានហើយដាក់វានៅលើតុ។ ចានមួយមានពងមាន់១គ្រាប់នៅពីលើហើយចានមួយទៀតមិនមានពងមាន់នោះទេ។ បន្ទាប់មកគាត់បានឱ្យខ្ញុំរើសយកចានមួយ។ នៅគ្រានោះពងមាន់គឺជារបស់មិនងាយបានញ៊ាំនៅក្នុងគ្រួសារខ្ញុំទេ! ទាល់តែមានបុណ្យទានរឺចូលឆ្នាំថ្មី ទើបយើងបានញ៊ាំវា។

ខ្ញុំក៏បានជ្រើសរើសយកចានដែលមានពងមាន់នៅពីលើ! នៅពេលយើងចាប់ផ្តើមញ៊ាំ ខ្ញុំគិតក្នុងចិត្តថាខ្លួនឯងឆ្លាតណាស់ និងមានមោទនភាពជាខ្លាំងចំពោះជម្រើសនិងការសម្រេចចិត្តដ៏ឈ្លាសវៃរបស់ខ្ញុំ ហើយថែមទាំងញ៊ាំពងមាន់យ៉ាងសប្បាយទៀតផង។

តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលចានឪពុកខ្ញុំមានពងមាន់ដល់ទៅ២គ្រាប់ នៅពីក្រោមមីរបស់គាត់! ខ្ញុំសោកស្តាយខ្លាំងណាស់! ហើយខ្ញុំបានស្តីបន្ទោសខ្លួនឯងចំពោះការសំរេចចិត្តខុសរបស់ខ្ញុំ។ ឪពុកខ្ញុំញញឹមហើយនិយាយមកកាន់ខ្ញុំថា“ កូនសំលាញ់! កូនត្រូវតែចងចាំថា អ្វីដែលភ្នែកយើងអាចមើលឃើញ មិនប្រាកដថាវាជាការពិតនោះទេ។ ប្រសិនបើកូនចង់កេងយកប្រយោជន៍ពីមនុស្សដទៃ នោះកូននឹងចាញ់!”

នៅថ្ងៃបន្ទាប់ឪពុកខ្ញុំបានធ្វើមីចំនួន ២ចានទៀត គឺមួយចានដាក់ពងមាន់មួយគ្រាប់នៅពីលើនិងចានមួយទៀតគ្មានពងមាន់នៅពីលើដដែល។ ជាថ្មីម្តងទៀតគាត់បានដាក់ចានទាំងពីរនៅលើតុហើយនិយាយមកខ្ញុំថា“ កូនពុក! កូនរើសទៅ! តើកូនចង់បានចានមួយណា?” ពេលនេះខ្ញុំគិតថាខ្ញុំឆ្លាតជាងមុន។ ខ្ញុំបានរើសយកចានដែលគ្មានពងនៅពីនៅលើ។

ខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលខ្ញុំញែកមីរបស់ខ្ញុំទៅ មិនមានសូម្បីតែពងមួយគ្រាប់នៅបាតចាននោះទេ! ឪពុកខ្ញុំញញឹមហើយនិយាយមកខ្ញុំថា“ កូនអើយ! កូនមិនអាចពឹងផ្អែកទៅលើបទពិសោធន៍ដែលកូនធ្លាប់មានជារៀងរហូតនោះទេ ព្រោះពេលខ្លះជីវិតអាចបោកប្រាស់ឬលេងសើចជាមួយយើងបាន។ ប៉ុន្តែកូនក៏មិនត្រូវខូចចិត្តពេកនោះដែរ។ កូនគួរចាត់ទុកវាថាគ្រាន់តែជាមេរៀនដែលបានរៀនទៅចុះ។ វាជាអ្វីដែលកូនមិនអាចរៀនវាពីសៀវភៅរៀននោះទេ។

ថ្ងៃទី៣ ឪពុកខ្ញុំបានធ្វើមីចំនួន ២ចានម្តងទៀតដូចលើកមុនដែរ ដោយមួយចានដាក់ពងមាន់១គ្រាប់នៅពីលើនិងចានមួយទៀតគ្មានពងនៅពីលើដដែល។ គាត់បានដាក់ចានទាំង២ នៅលើតុហើយនិយាយមកខ្ញុំម្ដងទៀតថា“ កូនអើយ! កូន ជ្រើសរើសចុះ។ តើកូនចង់បានចានមួយណា?” ពេលនោះខ្ញុំបានប្រាប់ឪពុកខ្ញុំថា“ ពុកគួរតែជាអ្នកត្រូវជ្រើសរើសមុនគេ។

ពុកគឺជាមេគ្រួសារហើយពុកបានលះបង់ច្រើនណាស់ដល់គ្រួសារមួយនេះ។ ឪពុកខ្ញុំមិនបានបដិសេធទេ ហើយក៏បានជ្រើសរើសយកចានមួយដែលមានពងមាន់ដាក់នៅពីលើ។ នៅពេលខ្ញុំញ៊ាំមីរបស់ខ្ញុំ ខ្ញុំប្រាកដក្នុងចិត្តណាស់ថាចានរបស់ខ្ញុំគ្មានពងមាន់នៅខាងក្នុងចាននោះទេ។ តែខ្ញុំភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលឃើញពងមាន់ដល់ទៅ២គ្រាប់នៅបាតចាន!

ឪពុកខ្ញុំញញឹមដាក់ខ្ញុំដោយក្តីស្រឡាញ់នៅក្នុងក្រសែភ្នែករបស់គាត់ ហើយនិយាយថា“ កូនអើយ!កូនត្រូវតែចងចាំណា! នៅពេលដែលកូនគិតពីប្រយោជន៍អ្នកដទៃមុន នោះរឿងល្អនឹងកើតឡើងចំពោះកូនជានិច្ច!

ចាប់ពីពេលនោះមក ខ្ញុំបានប្រើប្រាស់ជីវិតរបស់ខ្ញុំដោយឈរលើគោលការណ៍ទាំង៣នេះ។ ទោះខ្ញុំធ្វើអ្វីក៏ដោយ ទោះបីវាជាបញ្ហាផ្ទាល់ខ្លួនឬបញ្ហាអាជីវកម្ម ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ត្រូវគិតដល់អ្នកដទៃមុនជានិច្ច។

(khim finan)

មតិយោបល់

Trending

Copyright © 2019 ANARCHAK