ពិតជារំភើប! លោកស្រី Angelina Jolie ស្នើសុំទិញភ្នំមួយនៅស្រុកសំឡូតទៅអភិរក្ស​…
Connect with us

ថ្មីៗ

ពិតជារំភើប! លោកស្រី Angelina Jolie ស្នើសុំទិញភ្នំមួយនៅស្រុកសំឡូតទៅអភិរក្ស​…

តារាសម្តែងស្រីដ៏ល្បីល្បាញ និងជាផលិតករ ភាពយន្តអាមេរិក អ្នកស្រីអែនចេលីណា ចូលី (Angelina Jolie) ជាមាតាចិញ្ចឹមកុមារកម្ពុជា ដែលត្រូវបានព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជទានសញ្ជាតិកម្ពុជា ក្លាយជាពលរដ្ឋកម្ពុជា មួយរូបដែរនោះ នាពេលថ្មីៗនេះ បានសុំទិញភ្នំមួយនៅស្រុកសំឡូត គឺដោយសារតែនាងចង់ទិញយក​ទៅ​អភិរក្ស​ហ្នឹងសំបូរ​​ឈើ​ល្អ​ និង​សត្វព្រៃ​ច្រើន​ណាស់​​គ្មាន​អ្នក​ណា​ម្នាក់​ហ៊ាន​ទៅ​បាញ់​សត្វ​ឬ​ទៅ​កាប់​ឈើ​ឡើយ​ព្រោះ​ខ្លាច​គ្រាប់​កាំភ្លើង​បាញ់​បែក​ប្រឡោះ​ជើង​ជាក់​ជា​ពុំ​ខាន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

ការស្នើរសុំបែបនេះ នៅពេលដែលប្រជាពលរដ្ឋខ្មែរ បានដឹងពិតជាសាទរមែនទែន ដោយសារតែតារាស្រីល្បីលំដាប់អន្តរជាតិចិត្តល្អរូបនេះ មានចិត្តចង់ការពារ និងអភិរក្ស​សម្បត្តិរបស់ប្រទេសកម្ពុជា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

គួរបញ្ជាក់ថា អ្នកស្រីអែនចេលីណា ចូលី កើតនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៧៥ នៅ ទីក្រុងឡូស អែនចេលេស (Los Angeles) សហរដ្ឋអាមេរិក គឺជាតារាសម្តែងអាមេរិក ដែលធ្លាប់បានទទួលពានរង្វាន់ភាពយន្តប្រចាំឆ្នាំរបស់អាមេរិក និងត្រូវបានទស្សនាវដ្តី Forbes ឱ្យឈ្មោះថា ជាតារាដែលរកប្រាក់ចំណូលបានច្រើនជាងគេបំផុត ក្នុងចំណោមតារាស្រីទាំងអស់នៅក្នុងឆ្នាំ២០០៩ និង២០១១​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​។

អ្នកស្រីអែនចេលីណា ចូលី មានឈ្មោះ ល្បីល្បាញ ជាអ្នកផ្សព្វផ្សាយជំនួយមនុស្សធម៌ និងជាឯកអគ្គរដ្ឋទូត របស់ឧត្តមស្នងការអង្គការសហប្រជាជាតិ ផ្នែកជនភៀសខ្លួន (United Nations High Commissioner for Refugees /UNHCR) អ្នកស្រីអែនចេលីណា ចូលី ត្រូវបានចាត់ទុកថា ជានារីដែលស្អាតជាងគេ បំផុតនៅលើពិភពលោក។ ឋានៈនេះ ធ្វើឱ្យអ្នកស្រី បានទទួលការយកចិត្តទុកដាក់ យ៉ាងក្រាស់ក្រែលពីបណ្តាញផ្សព្វផ្សាយនានា​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​៕

ប្រភព៖ cambo-fresh.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK