នរណាក៏ឆ្ងល់! ហេតុអ្វីជែកម៉ា មិនផ្ដល់តំណែងខ្លួនទៅឱ្យកូនប្រុសស្នង បែរជាឱ្យអ្នកមិនជាប់សាច់ឈាមទៅវិញ?
Connect with us

គួរដឹង

នរណាក៏ឆ្ងល់! ហេតុអ្វីជែកម៉ា មិនផ្ដល់តំណែងខ្លួនទៅឱ្យកូនប្រុសស្នង បែរជាឱ្យអ្នកមិនជាប់សាច់ឈាមទៅវិញ?

មហាសេដ្ឋីលេខ ២ របស់ចិន Jack Ma ដែលមនុស្សគ្របើគ្នាស្គាល់ថាជាសន្លឹកអាត់កឺមួយនៅក្នុងវិស័យអនឡាញលក់រាយនៅក្នុងប្រទេចិន ដែលបច្ចុប្បន្នសេដ្ឋីមាឌល្អិតចិត្តធំរូបនេះមានលុយប្រមាណជាង ២២.៧ ពាន់លានដុល្លារហើយ បន្ទាបើពីជោគជ័យលើវិស័យ E Commerce នៅក្នុងប្រទេសចិន និងនៅប្រទេសមួយចំនួនក្នុងដែនអាស៊ី និងអឺរ៉ុប។ 

ទោះបីជាលោកជោគជ័យក្នុងជីវិតជំនួញក៏ពិតមែន តែបើងាកមកមើលជីវិតគ្រួសាររបស់សេដ្ឋីតូចរូបនេដូចជាមិនសូវមានពន្លឺល្អសោះ ជាពិសេសគឺអ្នកស្នងតំណែងគឺកូនប្រុសរបស់លោក ហាក់ដូចជាគ្មានសញ្ញាណាមួយអាចស្នងតំណែងជាអ្នកលក់អនឡាញជំនួសលោកទាល់តែសោះ សូម្បីតែតំណែងណាមួយនៅក្នុងក្រុមហ៊ុនអនឡាញយក្សរបស់លោក។ 

ជីវិតគ្រួសាររបស់មហាសេដ្ឋី Jack Ma ហាក់ដូចជាមានការបិទបាំងខ្លាំងបំផុត តែមានការលេចថ្លាយនៅពត៌មានមួយថា លោកមានកូនប្រុសម្នាក់ដែលមានឈ្មោះថា Ma Yuankun កើតនៅឆ្នាំ ១៩៩២ ត្រូវជាឆ្នាំវក ដែលបច្ចុប្បន្នកូនប្រុសម្នាក់នេះបានបញចប់ការសិក្សានៅសាកលវិទ្យាល័យមួយនៅកាលីហ្វ័រញ៉ាឈ្មោះថា Berkeley University។ 

យុវជន Ma Yuankun គឺជាក្មេងប្រុសលំដាប់អភិជនមួយរូបក្នុងប្រទេសចិន ហើយតាមប្រភពពត៌មានមួយចំណួនបានបង្ហាញថាគាត់ជាក្មេងប្រុស ដែលវក់វីនឹងហ្គេមខ្លាំងបំផុត។ ជាញឹកញាប់ Ma Yuankun តែងតែទៅកាន់កន្លែងណែត ដើម្បិលេងហ្គមអនឡាញតាំងតែគេមានអាយុបាន ១២ ឆ្នាំមកម្លេះ។ ជារឿងៗ Jack Ma តែងតែសួរកូនរបស់ខ្លួនថាតើហ្គេមមានប្រយោជន៍អី? 

មានថ្ងៃមួយនោះ Jack បានអោយលុយកូនរបស់គាត់ចំនួន ២០០ យ័ន ដើម្បីទៅលេងហ្គេម តែត្រូវតែរកចម្លើយអោុយលោកអោយឃើញថា លេងហ្គេមវាចំណេញអីដល់ជីវិតរបស់កូន។ ទីបំផុតកូនគាត់ក៏មិនអាចរកឃើញនោះទេ ពេលនោះលោកក៏បញ្ជូនកូនរបស់លោកអោយទៅសហរដ្ឋអាមេរិក ដើម្បីរៀនសូត្រនៅសាកលវិទ្យាល័មួយនៅទីនោះ។ 

គួររំលឹកផងដែរថាមកទល់បច្ចុប្បន្ននេះ Jack Ma បានចូនិវត្តន៍ហើយក្នុងវ័យ ៥៥ ឆ្នាំ ហើយតំណែងទាំងមូលត្រូវធ្លាក់ទៅលើ Daniel Zhang ដែលជា CEO ថ្មីរបស់ Alibaba ហើយកូប្រុសរបស់មហាសេដ្ឋី Jack Ma នៅតែមិនទាន់មានពន្លឺណាមួយនៅក្នុងវិស័យជំនួញ E Commerce ទាល់តែសោះ៕ 

(businesscambodia)

មតិយោបល់

Trending

Copyright © 2019 ANARCHAK