មហាសេដ្ឋីកំពូលលើលោកលួចប្រាប់មេរៀនជីវិតទាំង១០ ដែលគ្រូមិនបង្រៀននៅសាលា!
Connect with us

គួរដឹង

មហាសេដ្ឋីកំពូលលើលោកលួចប្រាប់មេរៀនជីវិតទាំង១០ ដែលគ្រូមិនបង្រៀននៅសាលា!

លោក Bill Gates ធ្លាប់បាន​ថ្លែង​នៅ​សាលា​វិទ្យាល័យ​មួយ​អំពី​ច្បាប់​ជីវិត​ទាំង ១០ ដែល​គ្រូ​ពួកគេ​មិនបាន​បង្រៀន​នោះឡើយ​។ 

១. ជីវិត​គ្មាន​យុត្តិធម៌​ទេ រៀន​ទទួលយក​វា រស់នៅ​ឱ្យ​ស៊ាំ​ជាមួយ​វា​!

​២. ពិភពលោក​នេះ​មិន​ខ្វល់​ពី​មនុស្ស​ដែល​លើកសរសើរ​ខ្លួនឯង​ទេ​។ ពិភពលោក​នេះ​រំពឹង​មនុស្ស​នឹង​សម្រេច​អ្វីមួយ​បាន​ជាមុនសិន មុននឹង​ពួកគេ​មាន​អារម្មណ៍ល្អ​អំពី​ខ្លួនឯង​។​

៣. អ្នកនឹង​មិនអាច​រក​លុយ​បាន ៦០.០០០ ដុល្លារ​ភ្លាម​ក្រោយ​រៀន​ចប់​វិទ្យាល័យ​ទេ​។ អ្នក​ក៏​នឹងមិន​ក្លាយជា​អនុ​ប្រធានាធិបតី​ជាមួយ​រថយន្ត​រដ្ឋ​មួយគ្រឿង​នោះដែរ​។ 

​៤. ប្រសិនបើ​អ្នក​គិតថា គ្រូបង្រៀន​របស់​អ្នក​តឹងតែង រង់ចាំ​ពេលធ្វើ​ការឱ្យ​ថៅកែ​ណា​ម្នាក់​សិន​ទៅ​ដឹង​ហើយ​។ 

​៥. ប្រសិនបើ​ជីវិត​អ្នក​ក្លាយជា​ចោលម្សៀត វា​មិនមែនជា​កំហុស​ឪពុកម្តាយ​ទេ ប៉ុន្តែ​វា​ជា​កំហុស​របស់​អ្នក ដូច្នេះ​ត្រូវ​រៀនសូត្រ​ពី​កំហុស​ខ្លួនឯង ដើម្បី​កែលម្អ​ឡើងវិញ​។ 

​៦. មុនពេល​អ្នក​កើតមក ឪពុកម្តាយ​មិនដែល​នឿយហត់​ដូច​សព្វថ្ងៃ​ទេ​។ ពួកគាត់​ត្រូវ​ចេញថ្លៃ​ទឹក​ភ្លើង បោក​ខោអាវ​ឱ្យ​អ្នក និង ស្តាប់​អ្នក​និយាយ​សរសើរ​ខ្លួនឯង​។ ដូច្នេះ មុនពេល​អ្នក​កម្ចាត់​ប៉ារ៉ាស៊ីត​ចេញពី​ព្រៃឈើ​ដើម្បី​ការពារ​ឈើ​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ចូរ​ព្យាយាម​កម្ចាត់​សត្វល្អិត​ចេញពី​ទូរ​ដាក់​ខោអាវ​របស់​អ្នក​សិន​ទៅ កុំឱ្យ​ឪពុកម្តាយ​មកជួយ​សម្អាត​ឱ្យ​ទៀត​។​

៧. សាលារៀន​របស់​អ្នក​ប្រហែលជា​លុបបំបាត់​អ្នកចាញ់​អ្នកឈ្នះ ប៉ុន្តែ​ជីវិត​ពិត​មិន​ដូច្នោះ​ទេ​។ សាលា​ខ្លះ លែងមាន​ការដាក់​ពិន្ទុ​ធ្លាក់ ហើយ​ពួកគេ​ផ្តល់ឱកាស​ច្រើនលើក​ដល់​សិស្ស​ដើម្បី​រក​ទាល់តែ​ឃើញ​ចម្លើយ​ត្រឹមត្រូវ​។ នេះ​មិន​ដូចគ្នា​បន្តិច​សោះឡើយ​ក្នុង​ជីវិត​ពិត​។ ឱកាសល្អ​ក្នុង​ជីវិត​មិន​ងាយ​គេ​ផ្តល់ឱ្យ​រហូត​ទាល់តែ​យើង​ព្រម​ទទួលយក​វា​នោះទេ​។​

​៨. ជីវិត​មិន​បែងចែក​តាម​ឆមាស​ដូច​នៅ​សាលា​ទេ​។ អ្នកនឹង​មិនមាន​ថ្ងៃ​ឈប់សម្រាក​ខែ​ក្តៅ​ឡើយ ហើយ​ថៅកែ​អ្នក​ក៏​មិន​ចាប់អារម្មណ៍​ជួយ​អ្នករក​ពេល​សម្រាក​ឱ្យ​អ្នក​នោះដែរ​។ រក​ពេល​សម្រាក​ដោយ​ខ្លួនឯង​។ 

​៩. ទូរទស្សន៍​មិន​ឆ្លុះបញ្ចាំង​ពី​ជីវិត​ពិត​ទេ​។ ក្នុង​ជីវិត​ពិត មនុស្ស​ត្រូវ​ចេញពី​ហាង​កាហ្វេ រួច​ទៅរក​ការងារ​ធ្វើ​។ 

១០. គួរ​ធ្វើ​ល្អ​ដាក់​មនុ​ស្សមោក​មឹះៗ ថ្ងៃ​ណាមួយ​អ្នក​នឹងធ្វើ​ការឱ្យ​ពួកគេ​ជាមិនខាន​៕  (khmeread)

ពីនេះពីនោះ3 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ6 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ9 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ10 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

ពីនេះពីនោះ1 day ago

ក្រុមឪពុកម្តាយទារក នាំគ្នាដាក់ពាក្យទៅក្រសួងសុខាភិបាល ប្តឹងម្សៅទឹកដោះគោ Nutrilatt ថាធ្វើឲ្យទារក កើតជំងឺខ្វះគ្រាប់ឈាម និង…

Trending

Copyright © 2019 ANARCHAK