ទុក្ខជាន់ទុក្ខ! រដ្ឋមន្ត្រី​យុត្តិធម៌​កូរ៉េខាងត្បូងក្រោយលាចេញពីតំណែងមិនបានប៉ុន្មាន ពេលនេះភរិយាបែរត្រូវ​ចាប់ខ្លួន​ពីបទ...
Connect with us

ថ្មីៗ

ទុក្ខជាន់ទុក្ខ! រដ្ឋមន្ត្រី​យុត្តិធម៌​កូរ៉េខាងត្បូងក្រោយលាចេញពីតំណែងមិនបានប៉ុន្មាន ពេលនេះភរិយាបែរត្រូវ​ចាប់ខ្លួន​ពីបទ…

អាជ្ញាធរ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​២៤ តុលា បាន​ចាប់ខ្លួន​ភរិយា​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ ដែល​ជាប់​ពាក់ព័ន្ធ​ទៅនឹង​រឿង​អា​សូវ​ពុករលួយ​។ ការចាប់ខ្លួន​នេះ​ធ្វើឡើង បន្ទាប់ពី​ព្រះរាជអាជ្ញា បានចេញ​ដីកា​ឲ្យ​ចាប់ខ្លួន​នៅ​ពាក់​កណ្តាលអធ្រាត្រ ។

ការចាប់ខ្លួន​លោកស្រី​Chung Kyung-shim ដែលជា​សាស្ត្រាចារ្យ​នៅ​មហាវិទ្យាល័យ និង​ជា​ភរិយា​របស់​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ Cho Kuk គឺ​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​របស់​ព្រះរាជអាជ្ញា​ទៅក្នុង​ការវិនិយោគ​ហិរញ្ញវត្ថុ​របស់​គ្រួសារ Cho និង​ការអនុញ្ញាត​ឲ្យ​កូន​របស់គាត់​ចូលរៀន​នៅក្នុង​មហាវិទ្យាល័យ​ល្បីឈ្មោះ​។

​ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ តុលាការ​តំបន់​សេ​អ៊ូ​ល​កណ្ដាល បានចេញ​ដីកា​ភ្លាមៗ​នៅ​ពាក់​កណ្តាលអធ្រាត្រ​។ នេះ​បើតាម​ការអះអាង​តាមរយៈ​ទូរ​សព្ទ​របស់​មន្ត្រី​តុលាការ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap ។ ដីកា​របស់​តុលាការ បាន​ចោទប្រកាន់​លោកស្រី ពីបទ​ក្លែងបន្លំ​ឯកសារ និង​ការវិនិយោគ​ហិរញ្ញវត្ថុ​មិន​ស្របច្បាប់​។

​ជាការ​ឆ្លើយតប មេធាវី​របស់លោក​ស្រី Chung បាន​លើកឡើងថា ដីកា​ចោទប្រកាន់ គឺ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ បន្ថែម​ពីនេះ លោកស្រី​Chung នឹងត្រូវ​ផ្តល់​សក្ខីកម្ម ដោយ​គ្មាន​ការឃុំ​ឃាំង​ឡើយ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ព័ត៌មាន​កូរ៉េខាងត្បូង​។

ជាការ​ពិត សំណុំរឿង​មួយ​នេះ ត្រូវបាន​គណបក្សប្រឆាំង​សាទរ​ជាខ្លាំង​ចំពោះ​ចំណាត់ការ​មួយ​នេះ​។ ជាពិសេស គណបក្ស​ដដែល អំពាវនាវ​ឲ្យ​ស៊ើបអង្កេត​លើ​អតីតរដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បន្ថែមទៀត​។ ដោយឡែក ការិយាល័យ​ប្រធានាធិបតី មកទល់ពេលនេះ មិនទាន់មាន​ប្រតិកម្ម​ណាមួយ​ពាក់ព័ន្ធ​ទៅនឹង​ការចាប់ខ្លួន​ភរិយា​របស់លោក Cho​ឡើយ​។
​សូមបញ្ជាក់ថា លោក Cho គឺជា​អ្នកច្បាប់​មួយរូប ដែល​ល្បីល្បាញ​ជាខ្លាំង និង​ត្រូវបាន​ប្រធានាធិបតី​កូរ៉េខាងត្បូង តែងតាំង​ឲ្យ​ដឹកនាំ​ការងារ​កំណែទម្រង់​ប្រព័ន្ធ​ច្បាប់​នៅក្នុង​កូរ៉េខាងត្បូង​។ បន្ថែម​ពីលើ​តួនាទី​នេះ អតីតរដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​រូបនេះ ក៏​ធ្លាប់ជា​ប្រធាន​អ្នក​ប្រឹក្សា​ច្បាប់​របស់លោក​ម៉ូ​ន ចេ​អ៊ី​ន​ផងដែរ​។

​លោក Cho បាន​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ត្រឹមតែ​១ ខែ​ប៉ុណ្ណោះ បន្ទាប់ពី​គាត់​ចុះ​ចេញពី​តំណែង​។ ទាក់ទិន​នឹង​ការចុះ​ចេញពី​តំណែង​នេះ គឺ​ដោយសារ​មាន​ផ្ទុះ​ការតវ៉ា​នៅតាម​ដង​វិថី ដែល​មិន​ធ្លាប់មាន​ពីមុន​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​មកនេះ​ពាក់ព័ន្ធ​រឿងអាស្រូវ​ភរិយា និង​កូន​របស់លោក​តែម្ដង​៕

ប្រភព៖ thmeythmey.com

ពីនេះពីនោះ2 hours ago

គូស្នេហ៍ដំបូងបំផុត ! តស៊ូព្យាយាម ឡើងដល់ភ្នំខ្នងផ្សារថត Pre-Wedding ដូច​ស្ថិតនៅទីឋានសួគ៌ដ៏ស្រស់បំព្រងបំផុត

ពីនេះពីនោះ3 hours ago

ទីបំផុត អ្នកនិពន្ធ​បទ “​អ្នក​ព្រៃវែង​អាក្រក់​ត្រង់ណា​” បានចេញមុខ​សុំទោស​ជា​សាធារណៈហើយ ដោយលើក​ហេតុផល​ថា​…(​មានវីដេអូ​)

ពីនេះពីនោះ17 hours ago

សណ្ឋាគារលំដាប់ផ្កាយ៥មួយស្រោបដោយមាសសុទ្ធ មុនគេលើលោកនៅវៀតណាម

ពីនេះពីនោះ19 hours ago

គ្រាន់តែឡើងមកដល់ភ្នំខ្នងផ្សារភ្លាម តារាចម្រៀងលោក ខេមរៈ សេរីមន្ត ត្រូវព្រះសង្ឃសរសើរថាតារាគំរូល្អ

ពីនេះពីនោះ19 hours ago

តារាចម្រៀងរ៉េប Kanye West ប្រកាសថាខ្លួននឹងឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតនាឆ្នាំ ២០២០ នេះ

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK