បើមិនចង់ស្តាយក្រោយ សូមលោកអ្នកកុំទម្លាប់ចិញ្ចឹមកូនតាមរបៀប ១១ ចំណុចនេះគឺខុសធ្ងន់ធ្ងរណាស់!!!
Connect with us

គួរដឹង

បើមិនចង់ស្តាយក្រោយ សូមលោកអ្នកកុំទម្លាប់ចិញ្ចឹមកូនតាមរបៀប ១១ ចំណុចនេះគឺខុសធ្ងន់ធ្ងរណាស់!!!

១. ប្រសិនបើ​កូន​រំខាន​លោកអ្នក​ដោយ​ចេតនា វា​គឺ​ព្រោះតែ​លោកអ្នក​ខ្វះ​ការ​ថ្នាក់ថ្នម​ពួកគេ​ក្នុង​ដៃ​។​
​​២. ប្រសិនបើ​កូន​និយាយ​កុហក វា​គឺ​ព្រោះតែ​លោកអ្នក​ឆាប់​ច្រឡោតខឹង​នឹង​កំហុស​កូន​ពីមុន ពេក​។​
​​៣. ប្រសិនបើ​កូន​យល់ថា​ខ្លួន​វា​អន់​ជាង​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​ឱ្យ​ដំបូន្មាន​ច្រើនជាង​ជំរុញ​ទឹកចិត្ត​កូន​។​


៤. ប្រសិនបើ​កូន​ខ្លាច​គេ​រិះគន់ វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​ស្តីឱ្យ​កូន​នៅ​ចំពោះមុខ​អ្នកដទៃ​។ 
​៥. ប្រសិនបើ​លោកអ្នក​ទិញ​សព្វ​អ្វីៗ​ទាំងអស់​ឱ្យ​កូន ហើយ​វា​នៅតែ​យក​របស់​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​មិន​ទុកឱ្យ​កូន​ជា​អ្នក​ជ្រើសរើស​។ 
​៦. ប្រសិនបើ​កូនៗ​របស់​អ្នក​កំសាកញី វា​គឺ​ព្រោះតែ​លោកអ្នក​ឆាប់​ចេញមុខ​ជួយ​កូន​ខ្លាំងពេក​។ កុំ​ដក​ឧបសគ្គ​ចេញពី​ផ្លូវ​របស់​កូន ទុកឱ្យ​វា​ប្រឈម​ដោះស្រាយ​ដោយ​ខ្លួន​វា​សិន​។​

៧. ប្រសិនបើ​កូន​កើត​ចិត្ត​ច្រណែន​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​ប្រៀបធៀប​កូន​ទៅ​អ្នកដទៃ​គ្រប់ពេល​។​
​​៨. ប្រសិនបើ​កូនលោក​អ្នក​ឆាប់​ខឹងច្រឡោត វា​គឺ​ព្រោះតែ​លោកអ្នក​មិនបាន​និយាយ​សរសើរ​ដើម្បី​សម្រាល​កំហឹង​កូន​ឱ្យបាន​គ្រប់គ្រាន់​។     ​
៩. ​ប្រសិនបើ​កូន​របស់​លោកអ្នក​មិនដែល​គោរព​អារម្មណ៍​របស់​អ្នកដទៃ វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​បញ្ជា​កូន​ពេក មិនដែល​យល់​ពី​អារម្មណ៍​កូន​ខ្លួនឯង​។ 
១០. ប្រសិនបើ​កូនលោក​អ្នក​ចូលចិត្ត​លាក់​រឿង​អា​ថ៍កំ​បាំង វា​គឺ​ព្រោះតែ​លោកអ្នក​ចូលចិត្ត​និយាយ​បកអាក្រាត​រឿង​ពិត​របស់​កូន​ឱ្យគេ​បាន​ដឹងឮ​ច្រើនពេក​។ 
​១១. ប្រសិនបើ​កូន​មាន​ចរិត​ឈ្លើយ វា​គឺ​ព្រោះតែ​លោកអ្នក​ប្រព្រឹត្ត​ឈ្លើយ​ធ្វើជា​គំរូ​ដល់​កូន ឬ កូនលោក​អ្នករស់នៅ​ជាមួយ​មនុស្ស​ជុំវិញខ្លួន ដែលមាន​ចរិត​ឈ្លើយ​៕

ប្រភពអត្ថបទ៖ khmeread.com

មតិយោបល់

ពីនេះពីនោះ5 hours ago

ពិតជាមោទនភាពណាស់! មាស សុខសោភា បង្ហាញខ្លួនក្នុងបទចម្រៀងបរទេស ជាមួយតារាចម្រៀងមកពី ១០ ប្រទេសផ្សេងទៀត (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ប្រពៃណាស់! ឧកញ៉ា ឡេង ណាវ៉ាត្រា ផ្តល់អោយបងប្អូនសិក្សាភាសាកូរ៉េដោយឥតគិតថ្លៃ ព្រោះលោករ៉ាប់រងរាល់ការចំណាយទាំងស្រុងលើការសិក្សា ដូច្នេះ…

ពីនេះពីនោះ8 hours ago

កំសត់ពេកហើយ! អ្នកច្រៀងក៏យំ អ្នកមើលក៏យំ ក្រោយស្តាប់បទថ្មី សុវត្ថិឌី ធារិកា រៀបរាប់ពីជីវិតរបស់លោកតាធាក់ស៊ីក្លូ (មានវីដេអូ)

បែបផែនជីវិត19 hours ago

បដិសេធអាចជាជម្រើសល្អ! ១០ ចំណុចជាហេតុផលដែលអ្នកគួររៀនបដិសេធ

បែបផែនជីវិត19 hours ago

អ្នកប្រាជ្ញចិន ឡៅជឺ៖ “នៅពេលជាតិរងទុក្ខវេទនា នឹងមានអ្នកស្នេហាជាតិងើបឡើង”

Trending

Copyright © 2019 ANARCHAK