ល្អខ្លាំងណាស់! ជប៉ុនថា​គ្រាប់​ស្វាយ​ចន្ទី​ខ្មែរ មានរសជាតិឆ្ងាញ់​ជាងប្រទេស​វៀតណាម​ ជាហេតុនាំឱ្យខ្លួនចង់​វិនិយោគ​លើ​វិស័យ​នេះនៅកម្ពុជា
Connect with us

ថ្មីៗ

ល្អខ្លាំងណាស់! ជប៉ុនថា​គ្រាប់​ស្វាយ​ចន្ទី​ខ្មែរ មានរសជាតិឆ្ងាញ់​ជាងប្រទេស​វៀតណាម​ ជាហេតុនាំឱ្យខ្លួនចង់​វិនិយោគ​លើ​វិស័យ​នេះនៅកម្ពុជា

លោក Murayama Tsetuo នាយក​ក្រុមហ៊ុន​ជប៉ុន Top Planning Japan Co., Ltd ​បាន​ប្រាប់​ថា​គ្រាប់​ស្វាយ​ចន្ទី​នៅ​កម្ពុជា ​មាន​រសជាតិ​ឆ្ងាញ់​ជាង​គ្រាប់​ស្វាយ​ចន្ទី​របស់​ប្រទេស​វៀតណាម។

លោក Murayama Tsetuo ​បាន​ជួប​ជាមួយ​លោក​ វេង សាខុន រដ្ឋមន្រ្តី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ​២០១៩ នៅទីស្តីការ​ក្រសួង។ ​ក្នុង​ឱកាស​នោះ​ដែរ ​លោក Tsetuo ​បាន​ប្រាប់​ថាគ្រាប់​ស្វាយ​ចន្ទី​នៅ​កម្ពុជា ​មាន​រសជាតិ​ឆ្ងាញ់​ជាង​គ្រាប់​ស្វាយ​ចន្ទី​របស់​ប្រទេស​វៀតណាម។ តែ​អ្វី​ដែល​នៅ​មាន​កម្រិត​នោះ​គឺ គុណភាព អនាម័យ បរិមាណ​ផលិត ការ​ប្រើប្រាស់​បច្ចេកវិទ្យាដាំដុះ និង​កែច្នៃ​ផលិតផល​គ្រាប់ស្វាយ​ចន្ទី​។

កត្តា​ដែល​នៅ​មាន​កម្រិត​នេះ​ហើយ ​ទើប​លោក​ Tsetuo ​ចង់​ឱ្យ​ក្រុមហ៊ុន​របស់​ជប៉ុន​ចូល​ខ្លួន​មក​វិនិយោគ​លើ​វិស័យ​នេះ ​ហើយ​ក៏​សុំ​ឱ្យ​មាន​ការ​ចូល​រួម​ពី​ខាង​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ផង​ដែរ៕

ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK