ត្រូវដឹង! ទទួលទាន ទឹកដូង ត្រឹមមួយសប្តាហ៍ជាប់គ្នា អ្នកនឹងទទួលបានប្រយោជន៍នឹកស្មានមិនដល់
Connect with us

សុខភាព & សម្រស់

ត្រូវដឹង! ទទួលទាន ទឹកដូង ត្រឹមមួយសប្តាហ៍ជាប់គ្នា អ្នកនឹងទទួលបានប្រយោជន៍នឹកស្មានមិនដល់

ក្រុមអ្នកជំនាញ ផ្នែកសុខភាព បានឲ្យដឹងថា ទឹកដូចជាភេសជ្ជៈ មួយប្រភេទ ដែលមានអត្ថប្រយោជន៏ ច្រើនណាស់ សម្រាប់សុខភាព។ ក្រុមអ្នកជំនាញ បានអះអាងទៀតថា ប្រសិនបើលោកអ្នកទទួលទាន ទឹកដូងក្នុងរយៈពេល ៦ ថ្ងៃជាប់គ្នានោះ លោកអ្នកនិង ទទួលបាន៖

ធ្វើឲ្យប្រព័ន្ធភាពស៊ាំរឹងមាំ៖ ទឹកដូចជួយលាងជាតិពុលចេញពីរាងកាយនិងធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់អ្នករឹងមាំនិងមានសុខភាពល្អ។

បង្កើនថាមពល៖ ទឹកដូចជួយបង្កើនការផលិតនៃអរម៉ូនក្នុងរាងកាយរបស់យើងនិងបង្កើនកម្រិតថាមពល។

សម្រកទម្ងន់៖ កូឡេស្តេរ៉ុលនៅក្នុងទឹកដូងមានកម្រិតទាប ដូច្នេះអ្នកអាចញាំវាបានដោយមិនចាំបាច់ព្រួយបារម្ភអំពី ពីការកើនជាតិខ្លាញ់ឡើយ។ អ្នកអាចញាំទឹកដូងដើម្បីបំបាត់ភាពស្រែកឃ្លានបានយ៉ាងច្រើនតាមដែលលោកអ្នកចង់ញាំ។

បន្ថែមជាតិទឹក៖ ទឹកដូងជាភេសជ្ជៈអាចជួយបំពេញជាតិទឹកដល់រាងកាយរបស់អ្នកបានយ៉ាងល្អ បន្ទាប់ពីលោកអ្នក ហាត់ប្រាណ ឫ ធ្វើការដោយប្រើកម្លាំងខ្លាំងរហូតខ្សោះជាតិទឹកពីខ្លួន។

កាត់បន្ថយបញ្ហាតម្រងនោម៖ ទឹកដូងគឺជាថ្នាំដ៏ល្អបំផុតមួយដែលអាចព្យាបាលបញ្ហាតម្រងនោម ។ វាជួយសំអាតប្លោកនោមនិង ជូយសំរួលប្រព័ន្ធបញ្ចេញទឹកនោម ដែលធ្វើឲ្យតម្រងនោមមានសុខភាពល្អ ។

បញ្ចុះសម្ពាធឈាម៖ ប្រសិនបើលោកអ្នកមានសម្ពាធឈាមឡើងខ្អស់ សូមញាំទឹកដូងឲ្យបានច្រើនព្រោះថាទឹកដូចអាចជួយ ធ្វើឲ្យសម្ពាធឈាមវិលមករកធម្មតាវិញ៕
ប្រសិន​បើ​អ្នក​លាយ​ទឹកដូង​ជា​មួយ​នឹង​ប្រេង​អូ​លីវ​, វា​និង​ជួយ​លាង​សំអាត​រាងកាយ​និង​កម្ចាត់​មេរោគ​ពោះវៀន​។ស្ត្រី​មាន​ផ្ទៃ​ពោះ​គួរ​តែ​ញុំា​ទឹក​ដូង​មួយ​ពែង​ជា​រៀង​រាល់​ព្រឹក​ដើម្បី​ឱ្យ​មាន​តុល្យ​ភាព​អេឡិចត្រូលីត​ដើម្បី​ការពារ​ជំងឺ​លើស​សម្ពាធ​ឈាម (សម្ពាធ​ឈាម​ខ្ពស់​) ។មួយ​ពែង​នៃ​ទឹក​ដូង​គឺ​គ្រប់​គ្រាន់​ដើម្បី​រក្សា​ឱ្យ​ស្បែក​របស់​អ្នក​មាន​សំណើម​ដល់​ស្បែក​និង​ពេញ​មួយ​ថ្ងៃ​។

ប្រភព៖ freedomnewskh.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK