កុំចេះតែហ៊ាន! ថៃលេងធម៌ក្តៅ សិស្សណាហ៊ានស្លៀកឯកសណ្ឋាន ស៊ិចស៊ី លេចលើលេចក្រោមជាអំពើល្មើសច្បាប់
Connect with us

អន្តរជាតិ

កុំចេះតែហ៊ាន! ថៃលេងធម៌ក្តៅ សិស្សណាហ៊ានស្លៀកឯកសណ្ឋាន ស៊ិចស៊ី លេចលើលេចក្រោមជាអំពើល្មើសច្បាប់

ថៃ៖ ពាក្យចាស់លោកពោលថា ប្រទេសមានច្បាប់ គ្រួសារមានវិន័យ។ ដូច្នេះនៅតាមបណ្តាប្រទេសនីមួយៗសុទ្ធសឹងតែមានច្បាប់របស់ប្រទេសរៀងៗខ្លួន។

ជាក់ស្តែង ថ្មីៗនេះនៅក្នុងប្រទេសថៃបានចែងច្បាប់ថ្មីមួយថា ចំពោះសិស្សសាលាដែលស្លៀកឯកសណ្ឋានស៊ិចស៊ី រួមមាន សំពត់ខ្លី អាវរឹបរាងស្តើងៗ លេចលើលេចក្រោមនោះ នឹងត្រូវបានចាត់ទុកថាជាអំពើល្មើសច្បាប់។

ការធ្វើវិសោធនកម្មទៅលើច្បាប់ការពារកុមាររបស់ប្រទេសថៃ ឆ្នាំ២០០៣ ដែលបានប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុន (ថ្ងៃទី៣០ ខែសីហា) បានបញ្ជាក់ថា ឯកសណ្ឋានសាលាគួរតែត្រូវបានស្លៀកពាក់ឱ្យបានសមរម្យ។ ការស្លៀកពាក់ស៊ិចស៊ី លេចលើលេចក្រោមណាមួយត្រូវបានហាមឃាត់។

ដូច្នេះរាល់ឯកសណ្ឋានសាលារបស់ស្រីៗ ដែលរួមមាន សំពត់ខ្លីៗ អាវរឹបរាងស្តើងៗនោះ គឺពុំត្រូវបានអនុញ្ញាតឱ្យស្លៀកពាក់នៅក្នុងសាលារៀននោះទេ។

បន្ថែមពីនេះទៀត ច្បាប់ថ្មីនេះក៏បានចែងទៀតថា ចំពោះសិស្សណាម្នាក់ដែលហ៊ានបំពានច្បាប់នេះ នឹងត្រូវទទួលរងពិន័យជាទឹកប្រាក់រហូតដល់ទៅ ៣០,០០០បាត (១,៣៦០ដុល្លារ) ហើយអាចប្រឈមមុខនឹងការជាប់ពន្ធនាគារទៀតផង។

គួរឱ្យដឹងផងដែរថា ចំពោះការផ្លាស់ប្តូររបស់ក្រសួងអប់រំថៃក្នុងការបង្កើនបទប្បញ្ញត្តិទាក់ទិនទៅនឹងឯកសណ្ឋានសាលាបានកើតឡើង ចំពេលដែលប្រទេសដទៃទៀតកំពុងអនុញ្ញាតឱ្យសិស្សសាលារបស់ពួកគេមានសិទ្ធិសេរីភាពក្នុងការស្លៀកពាក់ដោយខ្លួនឯង៕

ប្រភពអត្ថបទ៖ www.khmerload.com

មតិយោបល់

Trending

Copyright © 2019 ANARCHAK