ជ្រាបជាដំណឹងបងប្អូន! ២៣ តុលា«​ទិវា​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស​» ឆ្នាំក្រោយ នឹងលែង​បាន​ឈប់​ហើយ​
Connect with us

ថ្មីៗ

ជ្រាបជាដំណឹងបងប្អូន! ២៣ តុលា«​ទិវា​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស​» ឆ្នាំក្រោយ នឹងលែង​បាន​ឈប់​ហើយ​

«​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស​» ថ្ងៃទី​២៣ ខែតុលា នៅតែ​ជា​ព្រឹត្តិការណ៍​ដែល​ត្រូវ​ចងចាំ​សម្រាប់​ពលរដ្ឋ​ខ្មែរ​គ្រប់ៗ​រូប ប៉ុន្តែ​យោងតាម​ប្រតិទិន​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​សម្រាប់​ឆ្នាំ​២០២០ ទិវា​នេះ លែង​ជា​ថ្ងៃ​ក្រហម​ដែល​មន្ត្រីរាជការ និ​យោ​ជិ​ក កម្មករ ឈប់សម្រាក​ទៀតហើយ​។​

យោងតាម​អនុក្រឹត្យ​ស្តីពី​ប្រតិទិន​ឈប់សម្រាក​សម្រាប់​ឆ្នាំ​២០២០ ទិវា​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ស្ថិតក្នុង​ចំណោម​ពិធី និង​ទិវា ដែល​ត្រូវបាន​កាត់ចេញ​។ ដោយ​កន្លងមក  ការឈប់​សម្រាក​សាធារណៈ​ក្នុង​១​ឆ្នាំមាន​ពី​២៧​ថ្ងៃ ទៅ​២៨​ថ្ងៃ​។​

​នៅ​ឆ្នាំ​២០២០ ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ត្រូវបាន​កាត់បន្ថយ​មក​ត្រឹម​២២​ថ្ងៃ ដោយ​ក្រៅពី​ទិវា​សន្ធិសញ្ញា​សន្តិភាព​ក្រុងប៉ារីស ថ្ងៃ​ផ្សេងទៀត​រួមមាន ពិធីបុណ្យ​មាឃបូជា​, ទិវា​កុមារ​អន្តរជាតិ​១ មិថុនា និង​ទិវា​សិទ្ធិមនុស្ស​១០​ធ្នូ ។ ជាមួយគ្នា​នោះ ទិវា​ចងចាំ ២០ ឧសភា ក៏ត្រូវ​ដកចេញ​ពី​ប្រតិទិន​វិញ​ផងដែរ​។

​សម្រាប់​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះមហាក្សត្រ ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី នៅ​ថ្ងៃ​ខែឧសភា ដែល​ធ្លាប់តែ​ឈប់សម្រាក​ចំនួន​៣ ថ្ងៃ ត្រូវ​មក​ឈប់សម្រាក​តែមួយ​ថ្ងៃ​វិញ​។  ខែ​កុ​ម្ភៈ កក្កដា សីហា និង​ធ្នូ មិនមាន​ថ្ងៃ​ឈប់សម្រាក​សាធារណៈ​ឡើយ​៕


មតិយោបល់

Trending

Copyright © 2019 ANARCHAK