អស្ចារ្យ!!! វិធីព្យាបាលសុខភាពប្លែកទាំង ១២ របស់ពេទ្យចិនបុរាណ​ មានប្រសិទ្ធភាពមិនគួរឱ្យជឿ!
Connect with us

ទាក់ទាញ

អស្ចារ្យ!!! វិធីព្យាបាលសុខភាពប្លែកទាំង ១២ របស់ពេទ្យចិនបុរាណ​ មានប្រសិទ្ធភាពមិនគួរឱ្យជឿ!

១. សិតសក់​ឱ្យបាន​ញឹកញាប់​
​    ​សិតសក់​ញឹកញាប់​ជួយ​ធ្វើឱ្យ​ភ្នែកមាន​សុខភាព​ល្អ និង​ពង្រឹង​ឫស​សក់​។ 
​    ​
២. ត្រដុស​ផ្ទៃមុខ​
​    ​លាងដៃ​ជាមួយ​សាប៊ូ​ឱ្យ​ស្អាត រួច​ត្រដុស​មុខ​ថ្នមៗ​ដើម្បី​ជំរុញ​លំហូរ​ឈាម​ក្នុង​ស្បែ​កមុខ ដើម្បីឱ្យ​ស្បែ​កមុខ​មាន​សុខ​ភាពល្អ ក្មេង​ជាង​វ័យ​។ 

៣. ធ្វើ​ចលនា​កែវភ្នែក​ចុះឡើង​ឱ្យបាន​ញឹកញាប់​
​    ​ត្រូវ​ឧស្សាហ៍​បង្វិល​កែវភ្នែក​ឱ្យមើល​ចុះឡើង ឬ វិល​ជុំវិញ​ចុះឡើង​ឱ្យបាន​ញឹកញាប់ ដើម្បី​សុខភាព​កែវភ្នែក​។​

​៤. ឧស្សាហ៍​ត្រដុស​ត្រចៀក​ឱ្យ​ក្តៅ​
​    ​ការ​ត្រដុស​ត្រចៀក ឬ​ទាញ​ស្លឹកត្រចៀក ឱ្យ​ក្តៅ ជួយ​ពង្រឹង​សុខភាព​តម្រងនោម និង​ជំរុញ​ថាមពល​រាងកាយ​។​

៥. កកិត​ធ្មេញ​ឱ្យបាន​ញឹកញាប់ 
​    ​ត្រូវ​កកិត​ធ្មេញ​ខ្លួនឯង​ថ្នមៗ​ឱ្យបាន​ញឹកញាប់ ដើម្បី​ជួយ​ជំរុញ​ការបញ្ចេញ​ទឹក​ក្រពះ​ដើម្បី​ព​ន្លឿ​ន​ដល់​ការ​កិន​រំលាយ​អាហារ​។​

​៦. យក​ចុង​អណ្តាត​ចុច​ក្រអូមមាត់​ឱ្យបាន​ញឹកញាប់​
​    ​ធ្វើបែបនេះ​ជួយ​ជំរុញ​ការផលិត​ទឹកមាត់​។​

៧. ឧស្សាហ៍​លេបទឹកមាត់​
​    ​លេបទឹកមាត់​ញឹកញាប់​ជួយ​ជំរុញ​ថាមពល និង​ការរំលាយ​អាហារ​។ 

៨. ត្រូវ​ជុះ​ចោល​ឱ្យអស់​នូវ​លាមក និង​ទឹកនោម កុំ​បៀម​ទុកឱ្យ​សោះ
​    ​ផឹកទឹក​ឱ្យបាន​ច្រើន និង​ទទួលទាន​អាហារ​សម្បូរ​កាក​សរសៃ​ហ្វា​យ​បឺ​ដើម្បី​ទប់ស្កាត់​ការ​ទល់លាមក ទល់​នោម​។ ការដែល​បន្សល់​លាមក​ច្រើន​ក្នុង​ពោះវៀន វា​នឹង​រឹត​បង្កើន​ជាតិពុល​ក្នុង​រាងកាយ ធ្វើឱ្យ​ខូចសុខភាព​ជារួម​។​

៩. ត្រដុស ឬ​ម៉ាស្សា​ក្បាលពោះ​ឱ្យបាន​ញឹកញាប់​

ឧស្សាហ៍​ត្រដុស ឬ​ម៉ាស្សា​ក្បាលពោះ​នឹង​ជួយ​ដល់​ការបញ្ចេញ​លាមក​បាន​យ៉ាង​ប្រសើរ​។ 

​១០. ឧស្សាហ៍​ងើប​ពី​កៅអី​
​    ​ធ្វើបែបនេះ​ដើម្បី​ទប់ស្កាត់​កុំឱ្យ​កើត​ជំងឺ​ឫសដូងបាត និង​ទល់លាមក​។ 

១១. ឧស្សាហ៍​មាន​ចលនា​
​    ​ការ​នៅ​ស្ងៀម​មួយកន្លែង​ញឹកញាប់​ពេក ខ្វះ​ការបញ្ចេញ​ចលនា​រាងកាយ មិនល្អ​ដល់​សុខភាព​ទេ​។ ត្រូវ​ឧស្សាហ៍​ងើប​ដើរ ហាត់ប្រាណ ហាត់​យ៉ូ​ហ្គា ។​ល​។​

១២. ឧស្សាហ៍​ត្រដុស​ស្បែក​ខ្លួន​
​    ​ប្រើ​ដៃ​របស់​លោកអ្នក​ត្រដុស​ស្បែ​កលើ​រាងកាយ​ឱ្យ​ក្តៅ ដើម្បី​ជំរុញ​លំហូរ​ឈាម និង​បង្កើន​ថាមពល​មកវិញ​៕ 

ប្រភពអត្ថបទ៖ khmeread.com

 

គួរដឹង16 hours ago

យល់​ដឹង៖ អ្នកមានពិត និងអ្នកមានក្លែងក្លាយ ក្នុងហ្វេសប៊ុក ខុសគ្នាត្រង់ណា?

ថ្មីៗ16 hours ago

ប្រទេសអាស៊ីមួយនេះសំណាងផ្ទួនៗ ខណៈរោងចក្រផលិតកំពូលស្មាតហ្វូន២ ដណ្តើមគ្នាចូលទៅផលិត

គួរដឹង16 hours ago

មេរៀនជីវិត៖ ត្រចៀកស្តាប់បាន ប៉ុន្តែធ្វើមិនដឹងមិនឮព្រោះតែគំនាប ឬកាលៈទេសៈបង្ខំ

ថ្មីៗ16 hours ago

ប្រសើរណាស់! ទីបំផុតសហគ្រាសកសិដ្ឋានមួយនៅកម្ពុជា បានជោគជ័យក្នុងការផលិតត្រីសុខភាពតាមស្តង់ដារជប៉ុន ដំបូងគេបង្អស់

ថ្មីៗ17 hours ago

លោកឧកញ៉ា ម៉ុង ឫទ្ធី បង្ហោះអារម្មណ៍ពិតរបស់ខ្លួន ខណៈឃើញគេបង្ហោះអួតទ្រព្យសម្បត្តិ ឡាន វីឡា មាសពេជ្រ ពេញ Facebook ស្របពេលប្រទេសប្រឈមវិបត្តិកូវីដ-១៩

Trending

Copyright © 2019 ANARCHAK