ញាក់សាច់ ពេលដឹងពីប្រវត្តិនាយករដ្ឋមន្ដ្រីប៊ុលហ្គារីក្នុងកងអង្គរក្ស និងប្រព័ន្ធអង្គរក្សដ៏ខ្លាំងបស់ប្រទេសនេះ!
Connect with us

គួរដឹង

ញាក់សាច់ ពេលដឹងពីប្រវត្តិនាយករដ្ឋមន្ដ្រីប៊ុលហ្គារីក្នុងកងអង្គរក្ស និងប្រព័ន្ធអង្គរក្សដ៏ខ្លាំងបស់ប្រទេសនេះ!

ធ្វើ​ជា​អង្គរក្ស​ការពារ​ថ្នាក់​ដឹក​នាំ គឺ​ទាមទារ​ឱ្យ​មាន​ការ​ហ្វឹកហាត់​យ៉ាង​ពិសេស និង​មាន​រាង​កាយ​មាំមួន ព្រម​ទាំង​រហ័សរហួន​ខ្លាំង ព្រោះ​អាយុ​ជីវិត​ថ្នាក់​ដឹក​នាំ​ត្រូវ​ផ្ញើ​លើ​ពួក​គេ​ទាំង​នោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ មិន​ខុស​គ្នា ក្រុម​អង្គរក្ស​របស់​ប្រទេស​ប៊ុលហ្គារី​វិញ មាន​ការ​ហ្វឹកហាត់​មិន​ធម្មតា ហើយ​ភាគ​ច្រើន សុទ្ធតែ​ជា​អ្នក​ហាត់​ការ៉ាតេដូ​ដល់​កម្រិត​កំពូល ហើយ​មាន​ជំនាញ​ពិសេស​ច្រើន​យ៉ាង ដោយ​ឆ្លង​កាត់​ការ​ប្រកួត​ប្រជែង​យ៉ាង​ត្រឹម​ត្រូវ។

កង​អង្គរក្ស​ដែល​ត្រូវ​ការពារ​ថ្នាក់​នាំ​នេះ ត្រូវ​បាន​រើស​ចេញ​ពី​ទាហាន និង​អ្នក​កីឡា​ដែល​ធ្លាប់​មាន​ជំនាញ ព្រម​ទាំង​មាន​កាយ​សម្បទា​មាំ​មួន​បំផុត។ ភាគ​ច្រើន នៃ​កង​អង្គរក្ស​ទាំង​អស់​នោះ បាន​ឆ្លង​កាត់​ការ​ហ្វឹក​ហាត់​ផ្នែក​ការ៉ាតេដូ ព្រម​ទាំង​ជំនាញ​ការពារ​ខ្លួន​ជា​ច្រើន​ទៀត ដើម្បី​ប្រាកដ​ថា​ពួក​គេ​អាច​មាន​ប្រតិកម្ម​រហ័ស នៅ​ពេល​ដែល​ថ្នាក់​ដឹក​នាំ​នៃ​បណ្ដា​ប្រទេស​នានា ជួប​បញ្ហា​អ្វី​មួយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

តាម​ពិត​ទៅ នាយករដ្ឋមន្ត្រី​បច្ចុប្បន្ន​របស់​ប្រទេស​ប៊ុលហ្គារី ដែល​ទើប​ជួប​ជាមួយ​សម្ដេច​តេជោ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា ក៏​ធ្លាប់​ជា​​កង​អង្គរក្ស​ពិសេស ការពារ​ថ្នាក់​ដឹក​នាំ​ផង​ដែរ។ លោក​ទទួល​បាន​ខ្សែ​ក្រវាត់​ខ្មៅ ៧​ដាន់ ក្នុង​ប្រភេទ​កីឡា​ការ៉ាតេដូ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លើស​ពី​នេះ លោក​ថែម​ទាំង​ធ្លាប់​ចូល​រួម​ប្រកួត​កម្មវិធី​ការ៉ាតេដូ​ជា​ច្រើន រហូត​ក្លាយ​ជា​គ្រូ​បង្វឹក​ជម្រើស​ជាតិ និង​ជា​អាជ្ញាកណ្ដាល។ ដោយ​សារ​បែប​នេះ​ហើយ ទើប​លោក​មាន​ប្រជាប្រិយភាព រហូត​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្នុង​ពេល​ជា​អង្គរក្ស​នៅ​ពេល​នោះ លោក Boyko Borisov ដែល​មាន​ឈ្មោះ​ក្រៅ​ថា “Batman” ឬ “មនុស្ស​ប្រចៀវ” មាន​ជំនាញ​ខាង​កាន់​ឧបករណ៍​ពន្លត់​អគ្គិភ័យ និង​សម្ភារៈ​ការពារ​សុវត្ថិភាព ព្រោះ​ធ្លាប់​ធ្វើ​ជា​អ្នក​ពន្លត់​អគ្គិភ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ក្រៅ​ពី​នេះ លោក​ក៏​មាន​ជំនាញ​ខាង​អាវុធ​ជាតិ​ផ្ទុះ​ផង​ដែរ ព្រោះ​ធ្លាប់​ធ្វើ​ជា​ប៉ូលិស និង​ធ្លាប់​ជា​កង​កុម្ម៉ង់ដូ​ពិសេស មុន​ពេល​ក្លាយ​ជា​អង្គរក្ស ការពារ​ថ្នាក់​ដឹក​នាំ​រហូត​ដល់​ល្បី​ឈ្មោះ។ មាន​លក្ខខណ្ឌ​ទាំង​អស់​នេះ ទើប​អាច​មាន​អាទិភាព​ខ្ពស់ ក្នុង​ការ​ក្លាយ​ជា​អ្នក​ការពារ​ផ្ទាល់​ដល់​ថ្នាក់​ដឹក​នាំ​ធំ​ៗ​របស់​ពិភពលោក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ​

អ្វី​ដែល​គួរ​ឱ្យ​ចាប់​អារម្មណ៍ ប្រទេស​ប៊ុលហ្គារី​បាន​បង្កើត​សហព័ន្ធ​មួយ មាន​ឈ្មោះ​ផ្លូវ​ការ​ថា Bulgarian Bodyguard Federation ដែល​បង្កើត​ឡើង​រួម​គ្នា​រវាង​សហព័ន្ធ​កីឡា​ជា​ច្រើន ជា​មួយ​នឹង​ភ្នាក់ងារ​សន្តិសុខ​ឯកជន ក្នុង​គោល​បំណង​ពង្រឹង​សមត្ថភាព​កាយ​សម្បទា​ក្នុង​ការ​ការពារ។ សហព័ន្ធ​នេះ បាន​រៀប​ចំ​ការ​ប្រកួត​ជា​ទៀត​ទាត់ ដើម្បី​ឱ្យ​អង្គរក្ស​ទាំង​អស់ មាន​សមត្ថភាព​ពិសេស និង​មាន​ក្បាច់​គុណ​ជាប់​ខ្លួន​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

(angkorfresh)

មតិយោបល់

Trending

Copyright © 2019 ANARCHAK