សូមស្វែងយល់! តើអ្នករកស៊ីត្រូវជាប់ពន្ធ​អ្វី​ខ្លះ​?
Connect with us

គួរដឹង

សូមស្វែងយល់! តើអ្នករកស៊ីត្រូវជាប់ពន្ធ​អ្វី​ខ្លះ​?

យោង​តាម​ច្បាប់​​របស់​កម្ពុជា មាន​ពន្ធ​ជា​ច្រើន​ប្រភេទ​ដែល​ម្ចាស់​​​​អាជីវកម្ម​ត្រូវ​បង់​នៅ​​​ពេល​ដែល​អាជីវកម្ម​របស់​ខ្លួន​​​ប្រតិបត្តិការ​ម។ ​ម្ចាស់​អាជីវកម្ម​​នីមួយៗ​ អាច​ជាប់​ពន្ធ​តិច​ឬ​ច្រើន​គឺ​​អាស្រ័យ​លើ​ប្រភេទ និង​សកម្មភាព​អាជីវកម្ម​របស់​ខ្លួន។ យ៉ាងណាមិញ នៅ​ខាង​ក្រោម​នេះ​ យើង​សូម​ណែនាំ​លោក​អ្នក​នូវ​ប្រភេទ​ពន្ធ​​សំខាន់ៗ ​ដែល​ក្រុមហ៊ុន​ទូទៅ​ត្រូវ​មាន​​ជាប់​កាតព្វកិច្ច​បង់​ពន្ធ៖ ​

ក.ពន្ធលើប្រាក់ចំណេញ ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណេញ សម្រាប់​សហគ្រាស​ដែល​ជាប់ពន្ធ​លើ​ប្រាក់ចំណេញ​តាម​របប​ពិត​ និង​គម្រោង​វិនិយោគ​​ដែល​មាន​លក្ខណសម្បត្តិ​គ្រប់គ្រាន់​ ដែល​ជាប់ពន្ធ​​លើ​ប្រាក់ចំណេញ​តាម​អត្រា ៩%​ ត្រូវ​មាន​កាតព្វកិច្ច​បង់ប្រាក់​រំដោះ​ប្រចាំខែ។ ប្រាក់​រំដោះ​ប្រចាំ​ខែ​នេះ ​ត្រូវ​អនុវត្ត​តាម​អត្រា ១% នៃ​ផល​របរ​បូក​រួមបញ្ចូល​ទាំង​ពន្ធអាករ​ទាំងអស់​​លើកលែង​តែ​ពន្ធ​អាករ​លើ​តម្លៃបន្ថែម​។ ពន្ធ​នេះ​ត្រូវ​បរិចេ្ឆទ​​ផុត​កំណត់​​ពី​ថ្ងៃ​ទ១ ដល់​ថ្ងៃ​ទី ២០​ រៀង​រាល់​ខែ​នីមួយៗ។

ពន្ធ​លើ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ សម្រាប់​ពន្ធ​​លើ​ប្រាក់ចំណេញ​ប្រចាំ​ឆ្នាំ ម្ចាស់​សហគ្រាស​​ត្រូវ​​​បង់ពន្ធ​ សរុប​ចំនួន​ ២០% នៃ​ចំណូល​សរុប​របស់​ខ្លួន​។ ដូចនេះ​ ម្ចាស់​​អាជីវកម្ម​អាច​ដក​ចេញ ១% នៃ​ប្រាក់​រំដោះ​ពន្ធ​លើ​ប្រាក់ចំណេញ​ដែល​​ខ្លួន​បាន​បង់​ជា​រៀង​រាល់​ខែ​នៅ​ក្នុង​មួយ​ឆ្នាំ​។ ការ​បរិច្ឆេទ​ផុតកំណត់​ពន្ធ​នេះ គឺ​ចាប់​ពី​ខែ​មករា​រហូត​ដល់​ខែ​មីនា​ជា​រៀងរាល់​ឆ្នាំ។ ​ ពន្ធ​លើ​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​ត្រូវ​បាន​បែងចែក​ដូចតទៅ​នេះ៖ -ពី ០៛ ដល់ ១២ ០០០ ០០០៛ មាន​អត្រាពន្ធ ០% -ពី ១២ ០០០ ០០០៛ ដល់ ១៨ ០០០ ០០០៛ មាន​អត្រា​ពន្ធ ៥% -ពី ១៨ ០០០ ០០០៛ ដល់ ១០២ ០០០ ០០០៛ មាន​អត្រា​ពន្ធ ១០% -ពី ១០២ ០០០ ០០០៛ ដល់ ១៥០ ០០០ ០០០៛ មាន​​អត្រា​ពន្ធ ១៥% -លើស​ពី ១៥០ ០០០ ០០០៛ មាន​អត្រា​ពន្ធ ២០%។

ខ.ពន្ធកាត់ទុក អ្នក​ជាប់​ពន្ធ​និវាសន​ជន​ដែល​ប្រកប​អាជីវកម្ម​ហើយ​បាន​​ទូទាត់​ជា​សាច់ប្រាក់ ឬ​ជា​វត្ថុ​ទៅ​ឱ្យ​ដល់​អ្នក​ជាប់ពន្ធ​និវាសនជន​ត្រូវ​កាត់​ទុក និង​បង់ប្រាក់​ពន្ធ​ទៅ​តាម​អត្រា​កំណត់​ដូច​ខាងក្រោម​លើ​ការ​ទូទាត់​មុន​​​កាត់​ទុក​ប្រាក់​ពន្ធ៖ -អត្រា ១៥ % ចំពោះ៖ ប្រាក់​ចំណូល​ដែល​រូបវន្ត​បុគ្គល​បាន​ទទួល​ពី​ការ​បំពេញ​សេវា​នានា​ រួម​ទាំង​ការ​គ្រប់គ្រង ឬ​ការ​ពិគ្រោះយោបល់ ឬ​សេវា​ប្រហាក់ប្រហែល។ សួយសារ​ចំពោះ​ទ្រព្យអរូបី​ និង​ភាគកម្ម​ក្នុង​ធនធានរ៉ែ​ និង​ការប្រាក់​ដែល​អ្នក​ជាប់ពន្ធ​និវាសនជន​​ប្រកប​អាជីវកម្ម ដែល​មិនមែន​ជា​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យធន​ក្នុង​ស្រុក​បង់​ឱ្យ​ទៅ​អ្នក​ជាប់ពន្ធ​និវាសនជន​ -អត្រា ១០% ចំពោះ​ប្រាក់​ចំណូល​ពី​ការ​ឱ្យ​ជួល​ចលន ឬ​អចលនទ្រព្យ -អត្រា ៦% ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុង​ស្រុក​បង់​ឱ្យ​ទៅ​អ្នក​ជាប់ពន្ធ​និវាសនជន​ដែល មាន​គណនី​បញ្ញើ​មាន​ការ​កំណត់ -អត្រា ៤% ចំពោះ​ការប្រាក់​ដែល​ធនាគារ ឬ​ស្ថាប័ន​សញ្ជ័យ​ក្នុង​ស្រុក​បង់​ឱ្យ​ទៅ​អ្នក​ជាប់ពន្ធ​និវាសនជន​ដែល មាន​គណនី​សន្សំ​គ្មាន​ការ​កំណត់។

គ.ពន្ធអាករ​លើ​តម្លៃ​បន្ថែម​ ​ពន្ធអាករ​លើ​តម្លៃ​បន្ថែម​​តាម​ស្តង់ដារ គឺ​10% ដែល​ត្រូវ​បាន​អនុវត្ត​លើ​ការ​ផ្គត់ផ្គង់​ទាំងអស់ លើកលែង​តែ​ការ​នាំចេញ​ និង​ការ​ផ្គត់ផ្គង់​ដែល​មិន​ជាប់ពន្ធ​។ ចំពោះ​ទំនិញ​​នាំចេញ​ពី​ប្រទេស​កម្ពុជា​​ និង​ សេវាកម្ម​ផ្សេង​ទៀត​ដែល​ប្រើប្រាស់​នៅ​​​ក្រៅ​ប្រទេស ​មិន​ត្រូវ​បាន​ជាប់ពន្ធ​អាករ​នេះ​ឡើយ។ ពន្ធ​នេះ ត្រូវ​បាន​គិត​ពី​អតិថិជន​ ហើយ​ត្រូវ​បង់​ជូន​រដ្ឋាភិបាល​ដែល​​​កាលបរិច្ឆេទ​ផុត​កំណត់​ចាប់​ថ្ងៃ​​ទី ១ រហូត​ដល់​ថ្ងៃ​ទី២០ រៀងរាល់​ខែ​នីមួយៗ។

ឃ.ពន្ធ​លើ​ប្រាក់បៀវត្សរ៍ និង​ពន្ធ​លើ​អត្ថប្រយោជន៍​បន្ថែម ក្រុមហ៊ុន​សហគ្រាស​ទាំងអស់​ដែល​មាន​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ស្ថាប័ន​របស់​ខ្លួន ត្រូវ​កាត់​ពន្ធ​មុន​ពេល​បង់​ប្រាក់​បៀវត្សរ៍​ឲ្យ​បុគ្គលិក និង​ត្រូវ​បង់​ជូន​រដ្ឋបាល​សារពើពន្ធ​​យ៉ាង​យូរ​នៅ​​ថ្ងៃ​ទី ២០ ខែ​បន្ទាប់​ បន្ទាប់​ពី​បើក​ប្រាក់​បៀវត្សរ៍​ជូន​បុគ្គលិក​រួច​ហើយ។ អត្រា​ពន្ធ​នេះ​ត្រូវ​បាន​កំណត់​ខុសៗ​គ្នា​ទៅ​តាម​កម្រិត​ប្រាក់បៀវត្សរ៍​ដែល​បុគ្គលិក​ម្នាក់ៗ​ទទួល​បាន ដែល​មាន​ដូច​ខាងក្រោម៖ ​​ពី ០៛ ដល់ ១ ០០០ ០០០៛ បង់ពន្ធ ០% ពី ១០០ ០០០ ០០១៛ ដល់ ១ ៥០០ ០០៛ បង់ពន្ធ ៥% ពី ១ ៥០០ ០០១៛ ដល់ ៨ ៥០០ ០០០៛ បង់ពន្ធ ១០% ពី ៨ ៥០០ ០០១៛ ដល់ ១២ ៥០០ ០០០រ បង់ពន្ធ ១៥% ពី ១២ ៥០០ ០០១៛ ឡើង​ទៅ​គឺ​បង់​ពន្ធ​ ២០% កាលបរិច្ផេទ​ផុត​កំណត់​​នៃ​ការ​បង់ពន្ធ​នេះ​គឺ​នៅ​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ២០ រៀងរាល់​ខែ​នីមួយៗ។

ង.ពន្ធប៉ាតង់ ការ​បង់​ពន្ធ​ប៉ាតង់ ម្ចាស់​សហគ្រាស​ទាំង​អស់ ត្រូវ​បង់​ជា​រៀងរាល់​ឆ្នាំ​ដោយ វា​​មាន​តម្លៃ​ទាប​ ឬ​ច្រើន​គឺ​អាស្រ័យ​លើ​ទំហំ​​​អាជីវកម្ម​របស់​ខ្លួន។ ​​កម្រិត​​នៃ​ប្រាក់​ពន្ធ​ប៉ាតង់​​សម្រាប់​ក្រុមហ៊ុន​សហគ្រាស​ទូទៅ​គឺ​ត្រូវ​បង់​​​ដូច​ខាងក្រោម​៖ -អ្នក​ជាប់​ពន្ធ​តូច ត្រូវ​បង់​ពន្ធប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន ៤០០ ០០០រៀល -អ្នក​ជាប់​ពន្ធ​មធ្យម ត្រូវ​បង់​ពន្ធ​ប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន ១ ២០០​ ០០០រៀល -អ្នក​ជាប់​ពន្ធ​ធំ​ដែល​មាន​ផលរបរ៖ ១) លើស​ពី ២ ០០០ លាន​រៀល ដល់ ១០ ០០០លានរៀល ត្រូវ​បង់​ពន្ធ​ប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន​ ៣ ០០០ ០០០រៀល។ ២) លើសពី ១០ ០០០លានរៀល ត្រូវ​បង់​ប៉ាតង់​ប្រចាំ​ឆ្នាំ​ចំនួន​ ៥ ០០០ ០០០រៀល ​កាលបរិច្ឋេទផុតកំណត់​នៃ​ការ​បង់​ពន្ធ​នេះ​គឺ​នៅ​រៀង​រាល់​ចុង​ខែ​មីនា៕

ប្រភព៖ អគ្គនាយកដ្ឋាន​ពន្ធដារ

ពីនេះពីនោះ27 mins ago

កម្ពុជា រកឃើញអ្នកជំងឺ កូវីដ១៩ ថ្មីចំនួន ១៥ នាក់ ជាអ្នកដំណើរមកពីអារ៉ាប់

ពីនេះពីនោះ14 hours ago

ចិនប្រកាសរកឃើញវីរុសកូរ៉ូណាក្នុងកេសផ្ទុកបង្គាស្រស់ នាំចូលពីប្រទេសមួយ

ពីនេះពីនោះ17 hours ago

សប្បាយក្លាយជាទុក្ខ​! វីដេអូស្តែងៗនារីម្នាក់រអិលធ្លាក់ទឹកជ្រោះនៅ «ទឹកធ្លាក់ថ្មដាតូច» ត្រូវទឹកហូរគួចយកទៅបាត់ ពេលនេះរកសពឃើញហើយ (មានវីដេអូ)

ពីនេះពីនោះ20 hours ago

រដ្ឋាភិបាល អនុញ្ញាត ឲ្យគ្រឹះស្ថានសិក្សាឯកជន រៀបចំការប្រឡងឌីប្លូម និងបាក់ឌុបរៀងៗខ្លួនបាន រយៈពេល២ថ្ងៃ

ពីនេះពីនោះ21 hours ago

រដ្ឋាភិបាលសម្រេចសងថ្ងៃឈប់ចូលឆ្នាំខ្មែរ រយៈពេល ៥ ថ្ងៃ ដោយមិនបូកបញ្ចូលថ្ងៃសៅរ៍-អាទិត្យ គឺចាប់ពីថ្ងៃទី…

Trending

Copyright © 2019 ANARCHAK