ឃើញភ្លាមនរណាក៏ថាជារូបភាពអាសអាភាស តែពេលដឹងពីអត្ថន័យពិតស្ទើរស្រក់ទឹកភ្នែក!
Connect with us

បែបផែនជីវិត

ឃើញភ្លាមនរណាក៏ថាជារូបភាពអាសអាភាស តែពេលដឹងពីអត្ថន័យពិតស្ទើរស្រក់ទឹកភ្នែក!

នាសតវត្សរ៍ទី១៩ វាមានរឿងព្រេងមួយតំណាលថា ថ្ងៃមួយ ការពិតនិងកុហកបានជួបគ្នានៅក្បែរអណ្ដូងទឹកមួយ។ កុហកនិយាយថា:

-“ ថ្ងៃនេះចំជាអស្ចារ្យមែន!”

ការពិតងើយមើលមេឃហើយស្រូបដង្ហើមយ៉ាងធំ រួចបន្លឺថា:

-“ វាពិតជាថ្ងៃដ៏ល្អមែន!”

កុហកប្រាប់ការពិតថា:

-“ ទឹកអណ្ដូងនេះថ្លានិងត្រជាក់ល្អណាស់ តោះយើងនាំគ្នាងូតទឹកទៅ!”

ការពិតមានការសង្ស័យក៏ពិនិត្យមើលទឹកទៅតែឃើញថា ថ្លានិងត្រជាក់ល្អពិតមែន។ ពួកគេបានចុះងូតទឹក តែបន្តិចក្រោយមក កុហកបានងើបចេញពីអណ្ដូង ហើយយកសម្លៀកបំពាក់របស់ការពិតមកស្លៀកពាក់ហើយរត់បាត់ទៅ។

ការពិតខឹងណាស់ក៏ស្ទុះចេញពីអណ្ដូង រួចរត់ស្វែងរកកុហកគ្រប់ទីកន្លែងដើម្បីទារយកសម្លៀកបំពាក់វិញ។

ពិភពលោកទាំងមូលឃើញការពិតមានរាងកាយអាក្រាតបែបនេះ បានងាកមខចេញដោយស្អប់ខ្ពើម ខឹងក្រេវក្រោធ និងមាក់ងាយ រីការពិតឃើញដូចនេះក៏ត្រឡប់វិលទៅលាក់បំពួនក្នុងអណ្ដូងទឹកវិញដោយសេចក្ដីអៀនខ្មាស។

លោកអ្នកដឹងទេ ចាប់ពីពេលនោះមក កុហកត្រាច់គ្រប់ទីកន្លែងក្នុងសម្លៀកបំពាក់របស់ការពិត ហើយត្រូវបានពិភពលោកស្រឡាញ់រាប់អានគ្រប់ៗគ្នា ដ្បិតគេមិនចូលចិត្ត និងមិនត្រូវការការពិតដែលមានរាងកាយអាក្រាតឡើយ។

តើលោកអ្នកទទួលបាននូវចំណេះអ្វីពីអត្ថបទនេះ?

សម្លោកខ្មែរពោលថា ពាក្យពិតរែងស្លែង! វាមានន័យថា គេមិនសូវចូលចិត្តពាក្យពិតដែលយើងនិយាយនោះទេ ហើយពាក្យសម្ដី អួតអាង អុជអាល អេចអូច និងអែបអប ដែលមានលក្ខណៈកុហកនោះ ត្រូវបានគេចូលចិត្តណាស់…

រូបគំនូរដ៏ល្បីល្បាញពាសពេញពិភពលោករបស់លោក Jean- Léon Gérôm ឆ្នាំ១៨៩៦

អត្ថបទរបស់អ្នកស្រី Yulia Khouri

មតិយោបល់

ពីនេះពីនោះ51 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ1 hour ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ7 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ19 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK