កុំឱ្យបរទេសសួរអត់ដឹង !​ ដោយសារមូលហេតុនេះ ទើបធ្វើឱ្យទឹក​ក​សិន្ធុ​អង្គរអាច​ទ្រទ្រង់​លំនឹង​ប្រាសាទ បាន​ខួបប្រាំងខួបវស្សា
Connect with us

គួរដឹង

កុំឱ្យបរទេសសួរអត់ដឹង !​ ដោយសារមូលហេតុនេះ ទើបធ្វើឱ្យទឹក​ក​សិន្ធុ​អង្គរអាច​ទ្រទ្រង់​លំនឹង​ប្រាសាទ បាន​ខួបប្រាំងខួបវស្សា

សៀមរាប​៖ នៅ​ជុំវិញ​ប្រាសាទអង្គរវត្ត ហ៊ុមព័ទ្ធ​ទៅដោយ​ក​សិន្ធុ​ទឹក ដែលមាន​ទទឹង ២០០​ម៉ែត្រ និង​បណ្ដោយ ១០០០.៥​ម៉ែត្រ ពី​ទិស​ខាងលិច​ទៅខាង​កើត ហើយពី​ខាងត្បូង​ទៅខាង​ជើង​វិញ មាន​បណ្ដោយ ១០០០.៣​ម៉ែត្រ​។ ទឹក​ក​សិន្ធុ​អង្គរវត្ត ដែលមាន​ខួបប្រាំងខួបវស្សា​នេះ អាច​ផ្ទុក​ទឹក​ប្រមាណ ១​លាន​ម៉ែត្រគូប និង​មាន​ជម្រៅ​ជិត ៣​ម៉ែត្រ​។ នេះ​បើតាម​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា លោក ឡុង កុសល ប្រាប់​ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ក្នុង​បេសកកម្ម​លើក​ទី​៥ កាលពី​ថ្ងៃទី​៧ ខែតុលា ឆ្នាំ​២០១៩​។

ទឹក​ក្នុង​បរិវេណ​ក​សិន្ធុ​អង្គរវត្ត ជា​ទឹក​ដែលមាន​តួនាទី​សំខាន់​ក្នុងការ​ទ្រទ្រង់​គ្រឹះ​ប្រាសាទអង្គរវត្ត​។ ទឹក​នា​បរិវេណ​ក​សិន្ធ​អង្គរវត្ត​នេះ មាន​ប្រភពទឹក​ហូរ​ចុះ​ពី​ភ្នំ​គូលែន ឆ្ពោះ​មក​ក្នុង​តំបន់​អង្គរ​។ បច្ចុប្បន្ន ទឹក​ក្នុង​ក​សិន្ធ​អង្គរវត្ត អាច​រក្សាបាន​ទាំង​រដូវប្រាំង​និង​រដូវវស្សា ដោយសារ​ការរកឃើញ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​នៅ​អំឡុង​ឆ្នាំ​២០១០-២០១១​។ 

ក្នុង​ដំណើរ​បេសកកម្ម​លើក​ទី​៥ នៃ​កម្មវិធី « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» លោក ឡុង កុសល បានលើកឡើង​យ៉ាង​ដូច្នេះ​៖ «​ពាក់ព័ន្ធ​ជាមួយនឹង​ការកសាង​ប្រាសាទ ទឹកបាន​ដើរតួនាទី​សំខាន់​ក្នុង​កិច្ចការងារ​ទ្រទ្រង់​នៃ​លំនឹង​របស់​ប្រាង្គ​ប្រាសាទ​។ យើង​ដឹង​ហើយ​ថា តាមរយៈ​ការស្រាវជ្រាវ​ប្រាសាទ ថ្ម​ប្រាសាទ​មាន​ទម្ងន់​រាប់លាន​តោន​។ សួរថា តើ​ទម្ងន់​ប៉ុណ្ណឹង អាច​នឹង​ទ្រទ្រង់បាន​យ៉ាងដូចម្ដេច នេះ​គឺជា​ភាព​អច្ឆរិយ​របស់​បុព្វបុរស​ខ្មែរ​។ ប្រាង្គ​ប្រាសាទ​របស់​យើង​កសាង​នៅលើ​ផ្ទៃ​នៃ​ខ្សាច់ ហើយ​ទឹក​នេះ រក្សា​សំណើម​នៃ​ខ្សាច់​ដែលមាន​តួនាទី​ជា​គ្រឹះ​របស់​ប្រាសាទ​»​។​

​បើតាម​លោក ឡុង កុសល មុន​ឆ្នាំ​២០០៤ ទឹក​ក​សិន្ធុ​អង្គរវត្ត តែងតែ​មានការ​រីងស្ងួត​នៅ​រដូវប្រាំង ហើយ​បញ្ហា​ដែល​បណ្ដាល​ឲ្យ​រីងស្ងួត​នេះ កើតឡើង​ដោយសារ​កត្តា​អាយុកាល និង​កត្តា​ខ្វះខាត​ក្នុងការ​ស្វែងរក​ប្រព័ន្ធ​ធនធានទឹក រួមទាំង​បណ្ដាញ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​។ លោក ឡុង កុសល ប្រាប់​ក្រុមការងារ « Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បន្ថែមថា ក្រោយ​ឆ្នាំ​២០០៤ អាជ្ញាធរ​ជាតិ​អប្សរា បាន​សិក្សា​ពី​ការរក្សា​ទឹក​និង​បញ្ចូល​ទឹក​ចូលមក​ក​សិន្ធ​នៅ​រដូវប្រាំង ដោយ​ប្រមូលយក​ទឹក​ពី​ស្ទឹង​សៀមរាប និង​រក្សាទុក​ក្នុង​ក​សិន្ធុ​ទឹក​ទីក្រុង​អង្គរធំ ចូលមក​ត្រពាំង​សេះ និង​បញ្ចូល​ក្នុង​ក​សិន្ធុ​អង្គរវត្ត​។ 

អ្នកនាំពាក្យ​រូបនេះ បន្តថា ក្រោយ​មាន​សិក្សា​ស្រាវជ្រាវ​បន្ថែមទៀត​អំពី​វិធីសាស្ត្រ​បុរាណ​ក្នុងការ​បញ្ចូល​ទឹក  អ្នកជំនាញ​ក៏បាន​រកឃើញ​ប្រភពទឹក ដែលជា​ប្រឡាយ​សង់​តាំង​សម័យបុរាណ គឺ​«​ប្រឡាយ​សំពៅ​លូន​»​។ ប្រឡាយ​នេះ ជា​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​ហូរ​ពី​ភ្នំ​គូលែន កាត់​ទៅ​ក​សិន្ធុ​អង្គរធំ ម​កក​សិន្ធុ​អង្គរវត្ត តាម​ទិស​ខាងជើង ឆ្លងកាត់​មុខ​ភ្នំ​បាក់​ខែង​។ លោក ឡុង កុសល លើកឡើងថា បន្ទាប់ពី​រកឃើញ​ប្រឡាយ​បុរាណ អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្ដារ​ប្រឡាយ​នោះ​នៅ​អំឡុង​ឆ្នាំ​២០១០-២០១១ ដែល​ធ្វើ​ឲ្យ​ទឹក​នៅ​ក​សិន្ធុ​អង្គរវត្ត មាន​ទាំង​ប្រាំង​និង​វស្សា​ជា​រៀងរាល់ឆ្នាំ​។ 

សូមបញ្ជាក់ថា បេសកកម្ម​ចំនួន​៤​លើក​កន្លងមក ក្រុមការងារ​នៃ​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» បាន​ទៅ​ស្វែងរក និង​គាស់កកាយ​កំណប់​ទេសចរណ៍​នៅ​តំបន់​អេកូ​ទេសចរណ៍​អូរ​សោម ក្នុង​ខេត្តពោធិ៍សាត់​, ការឡើង​ភ្នំ​ឱ​រ៉ា​ល់​ដែលមាន​កម្ពស់ ១៨១៣​ម៉ែត្រ ស្ថិតនៅ​ខេត្តកំពង់ស្ពឺ​។ តំបន់​ទេសចរណ៍​សក្តា​នុព​ល​បែប​ធម្មជាតិ​, សមាគម​អភិរក្ស​ដំរី​ខ្មែរ​អៃ​រាវ​ត្តា និង​ទេសចរណ៍​ប្រពៃណី​-​វប្បធម៌​ជនជាតិដើម​ភាគតិច នៅ​ខេត្តរតនគិរី និង​«​សហគមន៍​អេកូ​ទេសចរណ៍​ជី​ផាត​» នៃ​ខេត្តកោះកុង​។​

​កម្មវិធី «Mercedes-Benz និង​កំណប់​អាថ៌កំបាំង​» ផ្តួចផ្តើមឡើង​ដោយ​ក្រុមហ៊ុន Star Auto Cambodia សហការ​ជាមួយ​សារព័ត៌មាន​អេឡិចត្រូនិក ThmeyThmey.com និង អង្គភាព Fresh News និង​គាំទ្រ​ដោយ​ក្រសួងទេសចរណ៍​។ កម្មវិធី​នេះ បង្កើតឡើង​ដើម្បី​ចូលរួម​លើកកម្ពស់​វិស័យ​ទេសចរណ៍​នៅ​ទូទាំង​កម្ពុជា ស្វែងរក និង​គាស់កកាយ​តំបន់​ទេសចរណ៍​ដែល​គេ​មិនសូវ​ស្គាល់ ឬ​តំបន់​ទេសចរណ៍​សក្តានុពល​ដែល​ត្រូវគេ​មើលរំលង​, ពង្រីក​សក្តានុពល​តំបន់​ទេសចរណ៍​ដែលមាន​ស្រាប់​ឲ្យ​កាន់​តែមាន​សកម្មភាពរ​ស់រ​វើក និង​ផ្សព្វផ្សាយ​តំបន់​ទេសចរណ៍​ទាំងនោះ​ឲ្យ​កាត់​តែ​ល្បីល្បាញ​មួយកម្រិត​ទៀត​៕

ដោយ: ញឹក ស្រីល័ក្ខ 

ប្រភព៖ thmeythmey.com

មតិយោបល់

ពីនេះពីនោះ16 mins ago

សាហាវណាស់! ប្តីដែលលួចទៅការប្រពន្ធថ្មីស្ងាត់ៗ គឺធ្លាប់ប្រើអំពើហិង្សា និងគំរាមអារក សម្លាប់ប្រពន្ធ ហើយថែមទាំងចោទប្រពន្ធថាលួចលុយចំនួន…(មានវីដេអូ)

ពីនេះពីនោះ34 mins ago

រំភើបស្ទើរស្រក់ទឹកភ្នែក! ពេលនេះ កីឡាការិនីតេក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដណ្តើមបានមេដាយមាសជូនជាតិហើយ ក្រោយឈ្នះម្ចាស់ផ្ទះហ្វីលីពីន (មានវីដេអូ)

ពីនេះពីនោះ6 hours ago

ព្រោះតែជំងឺបាក់ទឹកចិត្ត ធ្វើឲ្យកូនខ្មែរដ៏ពូកែមួយរូបមានសតិមិនល្អ និងធ្លាក់ខ្លួនជាអ្នកសុំទាន តែគាត់នៅតែរក្សាទ្រឹស្តីល្អៗ និងនិយាយភាសាបរទេសបានល្អដដែល (មានវីដេអូ)

ពីនេះពីនោះ6 hours ago

ជួយស៊ែរលើកទឹកចិត្ត និងជូនពរដល់ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី ដែលត្រូវប្រកួតជាមួយកីឡាការិនីវៀតណាម នៅវេលាម៉ោង…

ថ្មីៗ18 hours ago

ជួយគាំទ្រ! ងាកមកប្រើទុយោបំពង់ឫស្សី ១ដើមត្រឹមតែ១០០រៀល រួមគ្នាកាត់បន្ថយផ្លាស្ទិកដើម្បីបរិស្ថាន

Trending

Copyright © 2019 ANARCHAK