មិនធម្មតា! ឃើញឡប់ៗនៅក្នុងរឿងតែ JOKER ក៏ជាអ្នកកាន់តំណែងធំម្នាក់ក្នុងសង្គមការងារ
Connect with us

អន្តរជាតិ

មិនធម្មតា! ឃើញឡប់ៗនៅក្នុងរឿងតែ JOKER ក៏ជាអ្នកកាន់តំណែងធំម្នាក់ក្នុងសង្គមការងារ

នាពេលថ្មីៗនេះការចេញផ្សាយរបស់ខ្សែភាពយន្តល្បីៗកំពុងមានការកើនឡើង ក្នុងនោះដែរគេក៏ឃើញមានខ្សែភាពយន្តថ្មីមួយកំពុងទទួលបានការគាំទ្រជាខ្លាំងពីសំណាក់អ្នកទស្សនា។ ហើយភាពយន្តដែលល្បីល្បាញមួយដែលមានឈ្មោះថា JOKER ក៏កំពុងបន្តចាក់ផ្សាយនៅតាមរោងភាពយន្តក្នុងប្រទេសកម្ពុជាយើងផងដែរ។

រឿងមួយនេះអាចរកចំណូលបានដល់ទៅជាង ៥០០លានដុល្លារក្នុងរយៈពេលដប់ថ្ងៃប៉ុណ្ណោះ ការទទួលបាននេះគឺដោយសារតែជាភាពរយន្តបានឆ្លុះបញ្ចាំងពីជីវិតពិតនៅក្នុងសង្គមចប្ចុប្បន្នបូករួមជាមួយនឹងការសម្តែងឥតខ្ចោះរបស់តួអង្គក្នុងរឿនោះផ្ទាល់តែម្តង។

ជាក់ស្តែងក្រៅពីការសម្តែងជីវិតពិតរបស់តួអង្គ JOKER ដែលមានឈ្មោះពិតថា Joaquin Phoenix លោកមិនមែនជាមនុស្សឡប់ៗដូចក្នុងរឿងឡើយ តែធាតុពិតជាមនុស្សដែលមានដំណែង និងតួនាទីមិនធម្មតានៅក្នុងការងារសង្គម។ ក្រៅពីអាជីពជាតារាសម្តែងហើយនោះ លោកគឺជាអ្នកដឹកនាំវីដេអូចម្រៀង និងជាអ្នកផលិតខ្សែភាពយន្តដ៏ល្បីមួយឈ្មោះ We own the night ក្រៅពីនោះលោកក៏ជាអ្នករៀបចំកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា​ 4 Real ដែលនិយាយពីដំណើរផ្សងព្រេងពិភពលោក ពិសេសជាងនេះទៅទៀតលោកជាសកម្មជនសង្គមម្នាក់ ដែលផ្តល់ការគាំទ្រដល់អង្កការសប្បុរសធម៌ និងអង្គការមនុស្សធម៌ផ្សេងៗទៀតជាច្រើន មានតួនាទីជាក្រុមប្រឹក្សាភិបាលនៅក្នុងមូលិធិ The lunchbox Fund ដែលជាអង្គការផ្តល់ចំណីអាហារទៅដល់កុមារនៅតាមសាលារៀននៅអាមេរិចខាងត្បូង។

គូររំលឹកឡើងវិញផងដែរថា កាលពីមុនលោកគឺជាបុគ្គលមួយរូបដែលទទួលបានជោគជ័យនៅក្នុងវិស័យជាតារាសម្តែងចាប់តាំងពីឆ្នាំ១៩៨២មកម្លេះ​ ដោយទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីទស្សនិកជន ហើយលោក Phoenix ទទួលបានពានរង្វាន់ជាច្រើនពីការសម្តែងនៅក្នុងខ្សែភាពយន្ត។ហើយនៅពេលនេះលោកក៏ទទួលបានពានរង្វាន់ Flim  Festival Award ជាតារាសម្តែងឆ្នើមបំផុតនៅក្នុងរឿង JOKER ឆ្នាំ២០១៩ នេះផងដែរ៕

អត្ថបទដោយ៖ សម្បត្តិ សុខឡាង

ប្រភពអត្ថបទ៖ www.business-cambodia

មតិយោបល់

Trending

Copyright © 2019 ANARCHAK