កូនខ្មែរត្រូវដឹង! នេះជាមូលហេតុដែលព្រះសពព្រះរាជាខ្មែរទ្រង់គ្រប់ព្រះភ័ក្ត្រមាស
Connect with us

គួរដឹង

កូនខ្មែរត្រូវដឹង! នេះជាមូលហេតុដែលព្រះសពព្រះរាជាខ្មែរទ្រង់គ្រប់ព្រះភ័ក្ត្រមាស

ក្បាំងភ័ក្ត្រាគ្របពីលើព្រះភ័ក្ត្រព្រះរាជាមានតាំងពីមុនសម័យហ្លួងព្រះសុីសុវត្ថិទៅទៀត។ ព្រះបរមរតនៈកោដ្ឋក៏បានគ្របរបាំងមាសនោះដែរ តែគួរអោយស្ដាយដែលគេមិនបានថតព្រះសពពេលទ្រង់គ្រឿង ព្រះមហាសុកាំ អោយពួកយើងឃើញ វាជាឯកសារដ៏សំខាន់សម្រាប់ខ្មែរ ព្រោះសៀមក៏មានប្រើដូចយើងដែរ។ ព្រះសពព្រះបាទស៊ីសុវត្ថិ ព្រះអង្គសោយទីវង្គត នៅថ្ងៃអង្គារទី៩ ខែសីហា ឆ្នាំ១៩២៧ ក្នុងព្រះជន្មាយុ ៨៧វស្សា។

ហេតុអ្វីបានជាព្រះអង្គ ទ្រង់គ្រប់ព្រះភ័ក្ត្រមាស ?
ព្រះរាជពិធីថ្ងៃទីមួយ ចម្អាសទឹកព្រះបរមសព ចំណែកឯផែនមាសដែលយកមកគ្របព្រះភ័ក្ត្រនោះ ជាផែនមាសដែលមានចារឹកអាយតនៈ៦ (បរមាភិធេយ្យ និងម៉ោងវេលាព្រះរាជសម្ភព និងស្ដេចសុវណ្ណគត) មានផ្ដិតព្រះភ័ក្ត្រដោយប្រាក់គ្របពីលើដោយផែនមាស និងមានទ្រង់សំពត់ប្រាក់គ្របលើព្រះអង្គ។

នៅពេលចម្អាសទឹកនោះ គឺធ្វើលើព្រះទែនដោយមានថាស ឬសង្កសីនៅពីក្រោមព្រះទែន ព្រះករុណាអង្គថ្មី ថ្វាយព្រះសុគន្ធ បាគូផ្លុំស័ង្ខ។ នៅពេលចម្អាសរួចរាល់ហើយ ក៏អញ្ជើញព្រះសពទៅប្រតិស្ឋានលើព្រះទែនដែលសុវណ្ណគត។ សុវណ្ណគតនាថ្ងៃអង្គារ វេលាថ្ងៃត្រង់ថ្ងៃពុធ ទើបធ្វើពិធីទ្រង់គ្រឿងព្រះមហាសុកាំ។

គ្រឿងព្រះមហាសុកាំប្រកបដោយ ៖

ព្រះសំពត់ប្រាក់២ម៉ែត្រ ក្រាលថ្វាយខាងក្រោម និង៤ម៉ែត្រទៀតគ្របថ្វាយខាងលើ និងថ្វាយឆ្លងព្រះអង្គព្រែ១ ឆ្លងព្រះអង្គដោយមានរចនាដោយប្រាក់មានត្បូងទទឹម១ ព្រះសំពត់ប្រាក់១ សង្វាលមាសមានប្រចាំយាមដាំពេជ្រ២ ជាយសំពត់មាស១គូ រយោងមាស១ ឥន្ទធនូមាស១ ខ្សែទ្រនាប់មាស១ វល័យព្រះករមាស២ វល័យព្រះបាទមាស២ ឆ្លងព្រះបាទមាស១គូ ព្រះទម្រង់មាសដាំមក៌តឈុត១ បារ៉ត៨តម្លឹង ជាមួយនឹងមាស១ផែន ទម្ងន់១តម្លឹង ដាក់ទុកក្នុងព្រះឱស្ឋ និងឆ្លងព្រះភ័ក្ត្រ (របាំងមុខ) មាស។

នៅក្នុងសៀវភៅកំណត់ហេតុ ដែលរក្សាទុកព្រះអាលក្សណ៍នោះបាននិយាយដា គ្រឿងដែលថ្វាយព្រះបរមសពទាំងអស់នោះមានតម្លៃសរុបជាង១០.០០០ហ្វ្រង់ ជាព្រះរាជទ្រព្យរបស់ព្រះករុណានៃព្រះបរមរាជានុកោដ្ឋ និងដែលត្រូវយកចេញនៅពេលដែលអញ្ជើញព្រះបរមសពដាក់ក្នុងព្រះកោដ្ឋប្រាក់បណ្ដេញមាស និងរបស់អស់ទាំងនេះនឹងត្រូវយកទៅសាងជាព្រះពុទ្ធរូប១អង្គ ថ្វាយជាព្រះរាជកុសលដល់ព្រះករុណាព្រះបរមកោដ្ឋ។
នៅវេលាម៉ោង១៦ ក្រុមសាលារចនា មកថតរូបព្រះបរមសពដែលប្រតិស្ឋាននៅលើព្រះទែន។

អញ្ជើញព្រះបរមសព ឡើងអង្គុយប្រណមព្រះហស្ថថ្វាយបង្គុំព្រះពុទ្ធរូប និងវេចខ្ចប់ព្រះបរមសពដោយកំណាត់សំពត់ស និងកំណាត់សំពត់ព្រែរុំរួចស្រេចហើយ ក្រុមភូសាមាលា អញ្ជើញព្រះបរមសពដាក់ចូលក្នុងព្រះបរមកោដ្ឋមាស។

ថ្ងៃសុក្រ ទី០៩ ខែកញ្ញា គ.ស.១៩២៧ (ក្រោយពីសុវណ្ណគត១ខែ) ព្រះ សិរីសុវត្ថិ មុនីវង្ស ក្សត្រិយ៍ព្រះអង្គថ្មី ថ្វាយព្រះនាមឲ្យក្ស័ត្រិយ៍ដែលសុវណ្ណគតថា “ព្រះករុណាព្រះបរមរាជានុកោដ្ឋ“។
ពិធីនៅក្នុងថ្ងៃទី០២ ខែមីនា គ.ស.១៩២៨ (ក្រោយសុវណ្ណគត៧ខែ) អញ្ជើញព្រះសពដាក់ក្នុងព្រះបរមកោដ្ឋមាស (កម្ពស់២ម៉ែត្រ៨០សង់ទីម៉ែត្រ) ដើម្បីដាក់លើរាជរថហែរទៅព្រះមេរុ៕

ប្រភព៖ អាថ៌កំបាំង Adkombang

មតិយោបល់

ថ្មីៗ10 hours ago

ជ្រាបជាដំណឹង ! អគ្គិសនីកម្ពុជានឹងចាប់ផ្តើមផ្អាកផ្គត់ផ្គង់អគ្គិសនី ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧​ ខាងមុននេះ

ពីនេះពីនោះ11 hours ago

ជិតដាច់ឆ្នាំ២០១៩ រ៉េត ស៊ូហ្សាណា បង្ហោះវីដេអូនិងរូបភាព បង្ហាញស្ទាយតុបតែងខ្លួនថ្មី យ៉ាងស្រស់ស្អាត ថែមទាំងសួរមហាជនថា… (មានវីដេអូ)

គួរដឹង11 hours ago

មកដឹងទាំងអស់គ្នា ! ពីអត្ថន័យអក្សរនៅលើសេវាអ៊ីនធឺណិត

ពីនេះពីនោះ12 hours ago

ទីបំផុត អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខកូនប្រុសជាលើកដំបូង ដែលសម្រាលចំថ្ងៃពិសេស និងមានទម្ងន់ដល់ទៅ…

ពីនេះពីនោះ12 hours ago

សុខៗ នាយ ពែកមី ដាក់មួយឃ្លាថា “ប្តីចូលហាងផឹកសុីហាងឆ្ញាញ់ៗ​ ប៉ាវមិត្តភក្ភិអស់ 100$ ទៅ 200$ ចំនែកប្រពន្ធកូនវិញ នៅផ្ទះ​សុីមួយពេល10000៛​ 20000៛ មិនស្មើឲ្យលុយ…”

Trending

Copyright © 2019 ANARCHAK