ប្រពៃណាស់! ដើម្បីកុមារកម្ពុជា ជប៉ុនបានផ្តល់ជំនួយជាង ៣ លានដុល្លារ ដល់កម្មវិធីផ្តល់ស្បៀងអាហារនៅតាមសាលារៀន
Connect with us

ថ្មីៗ

ប្រពៃណាស់! ដើម្បីកុមារកម្ពុជា ជប៉ុនបានផ្តល់ជំនួយជាង ៣ លានដុល្លារ ដល់កម្មវិធីផ្តល់ស្បៀងអាហារនៅតាមសាលារៀន

ប្រទេសជប៉ុនសម្រេចផ្ដល់ជំនួយជាង៣លានដុល្លារដើម្បីឱ្យក្រសួងអប់រំចំ​អិនអាហារពេលព្រឹកឱ្យ​សិស្ស​បឋម​សិក្សា​នៅខេត្តចំនួន៥ តាមរយៈកម្មវិធីស្បៀងអាហារពិភពលោក។ ពិធីចុះហត្ថលេខានេះ​ធ្វើឡើងជាផ្លូវកា​រ​នៅព្រឹក​ថ្ងៃទី១៧ខែតុលានេះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ទឹកប្រាក់៣៥០លានយ៉េន ឬស្មើនឹងជាង៣លានដុល្លារដែលជាជំនួយឥតសំណងនេះ ជប៉ុនផ្តល់ជូនឱ្យតំណាង​ កម្មវិធីស្បៀងអាហារពិភពលោកប្រចាំនៅកម្ពុជា យកទៅទិញត្រីខកំប៉ុងដែលផលិតនៅប្រទេសជប៉ុន ចំនួន​៤១៥តោន​ សម្រាប់ធ្វើចម្អិនជាអាហារពេលព្រឹកឱ្យសិស្សនៅតាមបឋមសិក្សា ក្នុងខេត្តចំនួន៥រួមមានកំពង់ធំ សៀមរាប កំពង់ឆ្នាំង ពោធិសាត់និងឧត្តរមានជ័យ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា លោក មីកាមី ម៉ាសាហ្ស៊ីរ៉ូ បានថ្លែងថា ជំនួយនេះជាទឹកចិត្តរបស់ជប៉ុន​ដើម្បីរួម​ចំណែកជួយកុមារក្រីក្រនៅកម្ពុជាឱ្យទទួលបានអាហាររូបត្ថម្ភគ្រប់គ្រាន់សម្រាប់បរិភោគ ។

លោក មីកាមី ម៉ាសាហ្ស៊ីរ៉ូ មានប្រសាសន៍ថា៖«សេដ្ឋកិច្ចកម្ពុជាកើនឡើងហើយអត្រាភាពក្រីក្រ​នៅកម្ពុជា​បាន​ថយ​ចុះ គួរឱ្យកត់សម្គាល់នៅក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះប៉ុន្តែ នៅតាមជនបទពលរដ្ឋខ្មែរមួយចំនួន​កំពុងតែរងគ្រោះពីកង្វះអាហាររូបត្ថម្ភ​ ពីព្រោះពួកគេមិនមានអាហារហូបគ្រប់គ្រាន់។ខ្ញុំសង្ឃឹមយ៉ាងមុតមាំ​ថាជំនួយ​របស់ជប៉ុន នឹងត្រូវប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពដើម្បីធានាអនាគតដ៏ល្អសម្រាប់កុមារកម្ពុជា»។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

សេចក្ដីប្រកាសព័ត៌មានកម្មវិធីស្បៀងអាហារពិភពលោកបង្ហាញថា ជំនួយជាង៣លានដុល្លារនេះ នឹងត្រូវផ្តល់​ឱ្យសិស្សថ្នាក់បឋមសិក្សាចំនួនជាង២១៩ ០០០នាក់ចាប់ពីបវេសនកាលឆ្នាំនេះតទៅ។ តាមគម្រោង​អាហារ​ពេលព្រឹកដែលត្រូវចម្អិនឡើងសម្រាប់កុមារម្នាក់ៗត្រូវមានគ្រឿងផ្សំបាយ ត្រីខកំប៉ុង ប្រេងឆា អំបិលអ៊ីយ៉ូត និងបន្លែ​ដែលមានបរិមាណ៥៥០កាឡូរី។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រដ្ឋមន្ត្រីក្រសួងអប់រំ លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ជំនួយនេះសំខាន់ណាស់ គឺអាចជួយ​ឱ្យកុមារ​កម្ពុជា​ក្នុងគម្រោងនេះទទួលបានអាហាររូបត្ថមគ្រប់គ្រាន់បាន។ លោកបន្តថា ក្រៅពីជំនួយរបស់ជប៉ុន​លើ​គម្រោងនេះ ក្រសួងអប់រំក៏មានគម្រោងផ្សេងទៀតសម្រាប់ផ្ដល់​អាហារពេលព្រឹកឱ្យកុមារនៅតាម​សាលារៀនតាម​ជនបទ​ដាច់​​ស្រយាលក្រីក្រនៅតំបន់ផ្សេងទៀតដែរដើម្បីឱ្យកុមារមានអាហារហូបគ្រប់គ្រាន់ រៀនឆាប់ចេះនិងចង់មកសាលារៀនផង។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហង់ជួន ណារ៉ុន ឲ្យដឹងថា​៖ ការផ្តល់ម្ហូបអាហារហ្នឹងគឺអនុញ្ញាតឱ្យក្មេងៗ នៅតំបន់ទីទាល់ក្រនៅឆ្ងាយ​ហ្នឹង​គាត់ចង់ទៅរៀន បើសិនជាអត់មានម្ហូបអាហារហ្នឹងពួកគាត់អត់ទៅរៀនទេ។ អ៊ីចឹងគឺបាន​ទាក់ទាញក្មេងៗ​ទៅរៀនមានហូបគ្រាប់គ្រាន់គឺអាចរៀនចូលរៀនចេះច្រើន។

លោករដ្ឋមន្ត្រីអប់រំបន្ថែមថា ឆ្នាំសិក្សា២០១៩-២០២០ នេះរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្ដល់អង្ករ២ពាន់តោន ដើម្បីយកទៅដាំបាយចែកក្មេងៗក្រីក្រនៅតាមសាលាបឋមសិក្សា។

លោកបន្ថែមថា គម្រោងអនុវត្តដោយក្រសួង នឹងធ្វើលើកុមារបឋមសិក្សាជាង៥ម៉ឺននាក់ នៅខេត្តសៀមរាប បាត់ដំបង បន្ទាយមានជ័យ ព្រះវិហារ កំពង់ឆ្នាំងនិងកំពង់ធំ ដែលគ្រប់ដណ្ដប់លើស្រុកដាច់ស្រយាល​១៥ស្រុក។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក ហង់ជួន ណារ៉ុន បន្ថែម​ថា​៖ «នាយកសាលាដាំត្រកួន យកត្រកួនក្នុងសាលាហ្នឹងកាត់ត្រកួនឆា​ជាមួយត្រីខទៅ។ ដាំបាយអោយក្មេងៗហូប ក្រសួងនឹងឱ្យថវិកាទៅទិញត្រីបន្លែក្នុងសហគមន៍ហ្នឹង ឱ្យសហគមន៍ហ្នឹងចិញ្ចឹមត្រី ដាំបន្លែលក់ឱ្យសាលា»។

របាយការណ៍របស់កម្មវិធីស្បៀងអាហារពិភពលោកបង្ហាញថាចាប់តាំងពីឆ្នាំ២០១១ដល់ឆ្នាំ២០១៩ ជប៉ុន​បានផ្ដល់ជំនួយលើផ្នែកស្បៀងអាហារសម្រាប់កុមារកម្ពុជាគិតជាទឹកប្រាក់ជាង១៧លានដុល្លារសហរដ្ឋអាមេរិក។

របាយការណ៍សូចនាករក្រសួងអបរំបង្ហាញថា នៅឆ្នាំ២០១៩នេះកុមារកម្ពុជាដែលកំពុងរៀននៅ​ថ្នាក់បឋមសិក្សា​មាន​ចំនួន​ជាង៣លាននាក់។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កំណត់ត្រារបស់ អង្គការយូនីសេហ្វប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិចបង្ហាញថា នៅឆ្នាំ២០១៨​កន្លងទៅកម្ពុជា​មាន​កុមារ​ប្រមាណ២,៦ ភាគរយ ត្រូវបានធ្វើរោគវិនិច្ឆ័យ ឃើញថាកំពុងមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាវធ្ងន់ធ្ងរ ។​ កុមារ ៨% ផ្សេងទៀត កំពុងជួបប្រទះបញ្ហាកង្វះអាហារូបត្ថម្ភក្នុងកម្រិតមធ្យម ខណៈដែលកុមារចំនួនពី៦ម៉ឺន​ទៅ​​៩ម៉ឺន​នាក់​ស្ថិតក្នុង​ការព្យាបាលដោយបំប៉នម្ហូបអាហារដែលមានជីវជាតិ៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រភពអត្ថបទ៖ VOD

មតិយោបល់

Trending

Copyright © 2019 ANARCHAK