​សាក​ល្បង​​ទាំង​អស់​គ្នា! តើអ្នករាល់ថ្ងៃកើតទុក្ខដល់កម្រិតណា?
Connect with us

គួរដឹង

​សាក​ល្បង​​ទាំង​អស់​គ្នា! តើអ្នករាល់ថ្ងៃកើតទុក្ខដល់កម្រិតណា?

តើ​អ្នក​ធ្លាប់​​មាន​អារម្មណ៍​ថា អស់​សង្ឃឹម​ខ្លាំង​ដែរ​​ឬ​អត់? តើ​អ្នក​​ធ្លាប់​សួរ​ខ្លួន​ឯង​​​ដែរ​​អត់​ថា​​​ រាល់​ថ្ងៃ​នេះ​អ្នក​​កើត​ទុក្ខ​​ដល់​កម្រិត​ណា ឬ​ក៏​ធម្មតាៗ​ដូច​គេ​ដូច​​ឯង​ទេ? បើ​ចង់​​ដឹង​កាន់​តែ​ច្បាស់​មក​សាក​ល្បង​តេស្ត​នេះ​ទាំង​អស់​គ្នា ដោយ​គ្រាន់​តែ​ឆ្លើយ បាទ/ចាស ឬ​អត់​ទេ ក្នុង​​សំណូរ​នីមួយៗ ហើយ​រាប់​សរុប​ចំនួន​ដង​ដែល​អ្នក​បាន​ឆ្លើយ បាទ/ចាស ដើម្បី​​ដឹង​នូវ​លទ្ធផល។

១. តើ​អ្នក​​ធ្លាប់​មាន​អារម្មណ៍​ថា​កើត​ទុក្ខ​អស់​សង្ឃឹម ហើយ​កណ្ដោច​​កណ្តែង​ដែរ​​អត់?

ក. បាទ/ចាស

ខ. ទេ

២. តើ​អ្នក​​ធ្លាប់​មាន​អារម្មណ៍​ថា​​ដូច​ជា​ធុញៗ មិន​ចង់​​ដឹង​ឮ​​​អ្វី​ទាំង​អស់​ដែរ​អត់?

ក. បាទ/ចាស

ខ. ទេ

៣. តើ​អ្នក​​ធ្លាប់​មាន​អារម្មណ៍​ថា លែង​មាន​ចំណាប់​អារម្មណ៍​លើ​​សកម្មភាព​ដែល​​តែង​តែ​ធ្វើ​​ប្រចាំ​​ថ្ងៃ​ដែរ​ទេ?

ក. បាទ/ចាស

ខ. ទេ

៤. តើ​អ្នក​ស្រក​ឬ​ឡើង​​ទម្ងន់​​ខុស​ពី​ធម្មតា​ដែរ​ទេ?

ក. បាទ/ចាស

ខ. ទេ

៥. តើ​អ្នក​​គេង​មិន​លក់ ឬ​ត្រូវ​ប្រើ​ពេល​​យូរ​ដើម្បី​​ឲ្យ​គេង​លក់​មែន​​ដែរ​ទេ?

ក. បាទ/ចាស

ខ. ទេ

៦. តើ​អ្នក​មាន​អារម្មណ៍​ថា ដូច​ជា​អស់​កម្លាំង​​​ខ្សេវ​ខ្សត់​នៅ​ក្នុង​ខ្លួន​ដែរ​អត់?

ក. បាទ/ចាស

ខ. ទេ

៧. តើ​អ្នក​មាន​ធ្លាប់​​គិត​ថា​ ខ្លួន​ឯង​ដូច​​ជា​គ្មាន​តម្លៃ​អ្វី​បន្តិច​សោះ​ដែរទេ?

ក. បាទ/ចាស

ខ. ទេ

៨. តើ​អ្នក​គត់​សម្គាល់​ទេ​ថា ​ទាំង​រាង​កាយ​​និង​ខួរ​ក្បាល​ហាក់​បី​​ដូច​ជា​ចុះ​ខ្សាយ​ខ្លាំង?

ក. បាទ/ចាស

ខ. ទេ

៩. តើ​​អ្នក​ធ្លាប់​បាន​គិត​ពី​ថ្ងៃ​ស្លាប់​របស់​អ្នក​ដែរ​អត់។

ក. បាទ/ចាស

ខ. ទេ

១០. តើ​​អ្នក​មាន​បញ្ហា​ក្នុង​ការ​គិត ឬ​​ពិបាក​ផ្តោត​អារម្មណ៍​ក្នុង​ការ​ធ្វើ​អ្វី​មួយ​ដែរ​អត់?

ក. បាទ/ចាស

ខ. ទេ

​​ក្រោយ​ពេល​ដែល​​ឆ្លើយ​សំណួរ​​អស់​ហើយ តើ​អ្នក​បាន​ជ្រើស​យក​ចម្លើយ​​​ បាទ/ចាស ចំនួន​ប៉ុន្មាន​ដង​ដែរ? ខាង​ក្រោម​នេះ​គឺ​ជា​លទ្ធផល៖

កម្រិត​ទី​១៖ ចាប់​ពី​៣​ដង​ចុះ​ក្រោម អ្នក​នៅ​ក្នុង​តំបន់​ពណ៌​ស (White Zone)​

អ្នក​មិន​​ត្រូវ​បាន​ចាត់​ទុក​ថា​នៅ​ក្នុង​តំបន់​គ្រោះ​ថ្នាក់​ទេ ព្រោះ​អ្នក​​ស្ថិត​នៅ​​ឆ្ងាយ​ពី​ភាព​​កើត​ទុក្ខ។ អ្នក​តែង​តែ​រស់​នៅ​ក្នុង​ភាព​រីករាយ មាន​​គំនិត​សុទិដ្ឋិនិយម ទោះ​បីជា​ពេល​ខ្លះ​​​ត្រូវ​ជួប​បញ្ហា អ្នក​នៅ​តែ​​អាច​ធ្វើ​​ឲ្យ​ជីវិត​ស្រស់​ស្រាយ​បាន។​ សូម​ឲ្យ​​អ្នក​​នៅ​បន្ត​បែប​នេះ​ទៀត​ជា​រៀង​រហូត​ណា! ហើយ​​កុំ​ភ្លេច​ជួយ​លើក​ទឹក​ចិត្ត​អ្នក​ដែល​មាន​ទុក្ខ​​ផង។

​​កម្រិត​ទី​២៖ ចាប់ពី​៤ដល់៧ដង អ្នក​នៅ​ក្នុង​តំបន់​ពណ៌​ប្រផេះ (Grey Zone)

ពេល​ខ្លះ​​អ្នក​កើត​ទុក្ខ ឯ​ពេល​​ខ្លះ​ទៀត​អ្នក​មាន​អារម្មណ៍​ល្អ។ ​វា​គឺ​​ជា​​រឿង​​ធម្មតា​របស់​ជីវិត​មនុស្ស​​ម្នាក់ៗ។ កុំ​បារម្ភ​​ខ្វាយខ្វល់​ច្រើន​​ពេក ត្រូវ​ផ្តោត​សំខាន់​តែ​លើ​រឿង​ណា​​ដែល​មាន​ប្រយោជន៍ និង​ធ្វើ​ឲ្យ​អ្នក​ធូរ​ស្រាលក្នុង​​ចិត្ត។

​​​​កម្រិត​ទី​៣៖ ចាប់ពី​៨ដងឬ​លើស​​ពី​នេះ អ្នក​នៅ​ក្នុង​តំបន់​ពណ៌​​ខ្មៅ (Black Zone)

បើ​អ្នក​ស្ថិត​នៅ​ក្នុង​កម្រិត​ទី៣ វា​​គឺ​ជា​តំបន់​មួយ​ដ៏​គ្រោះ​ថ្នាក់​បំផុត។ អ្នក​គូរ​​ព្យាយាម​​គិត​ពិចារណា​​ឡើង​វិញ​ឲ្យ​បាន​វែង​ឆ្ងាយ ដើម្បី​​ជួយ​ស្រោចស្រង់​ខ្លួន​ឯង ពី​ពិភព​​វិល​វល់​ងងឹត​មួយ​នេះ​ ដែល​ធ្វើ​ឲ្យ​អ្នក​​​ស្មុគស្មាញ​កើតទុក្ខ​ឥត​ស្រាកស្រាន្ត។ ​​​

**​​​​​​​​វិធី​ធម្មជាតិ​ដែល​អាច​ជួយ​សង្គ្រោះ​អ្នក​ឡើ​ង​វិញ​​មាន​ដូច​​ជា៖

១. ការ​ស្រូប​យក​ពន្លឺ​ព្រះ​អាទិត្យ

២. ការ​ធ្វើ​លំហាត់​ប្រាណ

៣. ការ​​ញ៉ាំ​ឲ្យ​បាន​គ្រប់គ្រាន់

៤. ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ពេញ​ចិត្ត

ជា​ចុង​ក្រោយ​ សង្ឃឹម​ថា​​អ្នក​ទាំង​អស់​គ្នា សប្បាយ​ចិត្ត​និង​មាន​ស្នាម​ញញឹម​ដ៏​​ស្រស់​ស្អាត​គ្រប់ៗ​គ្នា៕

ប្រភពអត្ថបទ៖ kanha.sabay.com.kh  

គួរដឹង4 weeks ago

រកឃើញ​មូលហេតុ​ដែល​កំពូល​អធិរាជ​ច្បាំង​មិនដែល​ចាញ់​របស់​ម៉ុង​ហ្គោល​ដកថយ​ពី​ហុង​គ្រី​! កុំ​អី​ទ្វីបអឺរ៉ុប​ទាំងមូល​ខ្ញី​របស់កូនចៅ​សង់​ស៊ី​ខាន់​

គួរដឹង4 weeks ago

តក់ស្លុត! ក្រោយឃើញស្លាកស្នាមគួរឱ្យខ្លាចរបស់អ្នកនៅរស់ពីរន្ទះបាញ់នៅជុំវិញពិភពលោក!

បែបផែនជីវិត4 weeks ago

សូមចំណាយពេលរបស់អ្នក ៤-១០នាទីអានអត្ថបទនេះ ដើម្បីទទួលបាននូវគំនិតអប់រំមួយចំនួនពីសង្គមរស់នៅបច្ចុប្បន្ន

គួរដឹង2 weeks ago

ដំបូន្មានចំពោះមនុស្សមានអាយុលើសពី៤០ឆ្នាំ

ថ្មីៗ3 weeks ago

ចាប់ពីពេលនេះទៅ ជួបរឿងអយុត្តិធម៌ គ្រាន់តែខំមិនចូលផេកសម្ដេចក្រឡាហោម ស ខេង នោះសម្ដេចនឹងដោះស្រាយរាល់សំណូមពររបស់បងប្អូនប្រជាពលរដ្ឋ

Trending

Copyright © 2019 ANARCHAK