ជប៉ុនបន្ថែមថ្ងៃឈប់សម្រាកដល់ទៅ ១០ថ្ងៃ តែប្រជាជនជាច្រើនមិនសប្បាយចិត្តទៅវិញ!!!
Connect with us

គួរដឹង

ជប៉ុនបន្ថែមថ្ងៃឈប់សម្រាកដល់ទៅ ១០ថ្ងៃ តែប្រជាជនជាច្រើនមិនសប្បាយចិត្តទៅវិញ!!!

បើនិយាយពីថ្ងៃបុណ្យ ឬថ្ងៃឈប់សម្រាកវិញ ប្រជាជនខ្មែរយើងគឺមានភាពរីករាយ និងសប្បាយនឹងឈប់យកតែម្តង។ ដោយក្នុងនោះ យើងមានថ្ងៃឈប់សម្រាកជាសាធារណៈរហូតដល់ ២៨ថ្ងៃ

ដោយឡែក ជប៉ុនគឺជាប្រទេសមួយដែលមានវប្បធម៌ធ្វើការច្រើនម៉ោង ហើយមនុស្សម្នានៅទីនោះពិតជាចូលចិត្តធ្វើការណាស់ អាចនិយាយបានថា វាគឺជាទម្លាប់របស់ប្រជាជនជប៉ុនទៅហើយ ដែលត្រូវធ្វើការច្រើនម៉ោង រហូតដល់អ្នកខ្លះមិនអាចទប់ទល់នឹងសម្ពាធការងារបាន ទើបគិតខ្លីធ្វើអត្តឃាត អ្នកខ្លះធ្វើការរហូតដល់ស្លាប់ក៏មាន ហើយវាគឺជាការពិតជាក់ស្តែងដែលកើតមាននៅក្នុងសង្គមជប៉ុននាពេលបច្ចុប្បន្ននេះ។ 

យ៉ាងណាមិញ ថ្មីៗនេះ ជប៉ុនបានបន្ថែមថ្ងៃឈប់សម្រាកថ្មីរហូតដល់ ១០ថ្ងៃ ដែលថ្ងៃឈប់សម្រាកនេះរួមបញ្ចូលទៅនឹងថ្ងៃ Golden Week របស់ជប៉ុន ដូច្នេះចាប់ពីថ្ងៃទី២៧ ខែមេសា រហូតដល់ថ្ងៃទី០៦ ខែឧសភានេះតទៅ ជនជាតិជប៉ុនគឺទំនេរពីការងារហើយ ប៉ុន្តែការឈប់សម្រាកយូរបែបនេះ បែរជាធ្វើឱ្យប្រជាជនជប៉ុនជិតពាក់កណ្តាលមិនសប្បាយចិត្តនឹងការឈប់សម្រាកនេះទៅវិញ។

យោងតាមការស្ទង់មតិមួយបានបង្ហាញថា ប្រជាជនជប៉ុនប្រមាណ ៤៥% មិនសប្បាយចិត្តនឹងការឈប់សម្រាកយូរបែបនេះទេ។

ការស្ទង់មតិនេះបានបញ្ជាក់ថា ពួកគេមានការព្រួយបារម្ភអំពីការចំណាយទៅលើថ្លៃសេវាសាធារណៈ ចំនួនកំណត់លើមធ្យោយបាយធ្វើដំណើរសាធារណៈ (ព្រោះមនុស្សម្នានាំគ្នាធ្វើដំណើរចេញចូលច្រើនពេក ហើយវាប្រាកដជាមនុស្សណែនតាន់តាប់ជាក់ជាពុំខាន) ថ្លៃព្យាបាលជំងឺ ថ្លៃមើលថែរក្សាកូន និងថ្លៃចំណាយផ្សេងៗទៀត ខណៈពេលថ្ងៃឈប់សម្រាកដ៏យូរបែបនេះ។ (khmerload)

មតិយោបល់

Trending

Copyright © 2019 ANARCHAK