ត្រៀមៗ!!! ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​មួយ​ទៀត នឹង​ត្រូវ​សង់​នៅ​ចំណុច​ផ្សារ​ដើម​គ
Connect with us

ថ្មីៗ

ត្រៀមៗ!!! ស្ពាន​អាកាស​ថ្មើរ​ជើង​ថ្មី​មួយ​ទៀត នឹង​ត្រូវ​សង់​នៅ​ចំណុច​ផ្សារ​ដើម​គ

នា​រសៀល​ថ្ងៃទី​១០ ខែតុលា ឆ្នាំ​២០១៩​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​ស្ដីពី​ការ​សុំ​ច្បាប់ និង​បើក​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​របស់​ក្រុមហ៊ុន Space Media ចំនួន​២​ទីតាំង ដែល​ជា​កន្លែង​មាន​ភាព​មមាញឹក​ឆ្លងកាត់ ក្នុង​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

ជាល​ទ្ធ​ផល​នៃ​អង្គ​ប្រ​ជុំ បាន​សម្រេច​ទីតាំង​មុខ​ផ្សារ​ដើមគ​​ នៅលើ​មហាវិថី​ម៉ៅ​សេទុង ដើម្បី​ជួយ​សម្រួល​ការឆ្លងកាត់​ដោយ​ដោយ​ថ្មើរជើង​របស់​បង​ប្អូន​ប្រជា​ពល​រដ្ឋ និង​អាជីវករ​ផ្សារ​ទាំងអស់​។ ចំពោះ​ទីតាំង​ម្ដុំ​សាលាបឋមសិក្សា​សន្ធ​រ​ម៉ុក​វិ​ញ អង្គ​ប្រជុំ​បាន​សម្រេច​ប្រគល់​ភារកិច្ច​ជូន​ម​ន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន​​ Space Media ចុះ​សិក្សា​រួមគ្នា​ដើម្បី​សាងសង់​ស្ពាន​អាកាស​ថ្មើរជើង​នៅ​ចំ​ណុ​ច​ផ្លូវ​ប្រសព្វ​ជា​បួន​(​ស្តុប​សន្ធរ​ម៉ុក មហាវិថី​ម៉ៅ​សេទុង​កែង​ប្រសព្វ​នឹង​មហាវិថី​កម្ពុជា​ក្រោម​)​ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ដល់​សិស្សានុសិស្ស​ឆ្លងកាត់​ដោយ​ថ្មើរជើង​ទៅមក​សាលា​រៀន និង​បញ្ចៀស​គ្រោះថ្នាក់​ជាយថាហេតុ​៕​

​ផ្តល់សិទ្ធិដោយ៖ angkorpost

មតិយោបល់

Trending

Copyright © 2019 ANARCHAK