តើធ្វើដូចម្តេចដើម្បីឲ្យចាយលុយត្រូវកន្លែង​?
Connect with us

គួរដឹង

តើធ្វើដូចម្តេចដើម្បីឲ្យចាយលុយត្រូវកន្លែង​?

ធម្មតាមនុស្ស​ច្រើន​ត្អូញត្អែរ​ថា មួយខែៗ​រក​លុយ​មិន​សល់ ចំណាយប្រាក់ច្រើន​ឥតប្រយោជន៍ ប៉ុន្តែ​​ទង្វើ​នេះ​​នៅ​តែ​បន្ត​កើត​ឡើង​ជា​រឿយៗដដែល។ ដូចនេះតើ​អ្វី​ទៅ​ជា​ដំណោះស្រាយ ដើម្បី​ចាកចេញ​ពី​​បញ្ហា​ខាងលើ​នេះបាន? ឈប់សិន!! លោកអ្នកអាច​សាក ល្បង​អនុវត្ត​វិធីសាស្ត្រ​ចំណាយ​​លុយ ​ដូចខាងក្រោម​នេះ​បាន៖

ចាយឱ្យមានប្រសិទ្ធភាព៖ និយមន័យ​របស់ប្រសិទ្ធភាពក្នុងការ​ចំណាយនេះ​ ​​គឺ​កើតមានឡើង លុះត្រាណា​​​​​​វប្បធម៌​ខ្ជះខ្ជាយរបស់អ្នកត្រូវបានបញ្ចប់​និងកុំចំណាយច្រើន​ជាង​ចំណូល​​របស់​អ្នក​​ទៅ​លើ​សម្ភារៈ​​ ឬ ចំណាយ​ផ្សេងៗ​ដែល​ឥត​ប្រយោជន៍​។ ប៉ុន្តែនេះ​មិនមែន​មាន​ន័យ​ថា លោក​អ្នក​គិតតែ​ពី​ចំណូលមិន​គិត​​ពី​ចំណាយ​នោះ​ទេ តែ​ការ​ចំណាយ​របស់អ្នកក៏ត្រូវ​តែ​មាន​គុណភាព និង ផ្តល់​អត្ថប្រយោជន៍​មក​វិញ​ផងដែរ។

ដាក់ទុនវិនិយោគទៅលើអ្វីមួយ៖ ការ​ដាក់ទុនវិនិយោគ​បាន​ក្លាយ​ជា​ទម្លាប់​ចំណាយ​លុយមួយ​ដ៏​មាន​ប្រជាប្រិយភាពបំផុតសម្រាប់អ្នកដែលមានលុយច្រើន​ ព្រោះ​ថា​ពួកគេ​ដឹង​ថា នៅ​អនាគត​ខាងមុខ​ លុយ​ដែល​​ពួកគេ​បាន​ចំណាយ​នៅ​ថ្ងៃ​នេះ នឹង​ហុច​ផ្លែផ្កា​មក​វិញ​ជា​មិន​​ខាន។

គោលការណ៍​ទិញលក់៖ ការធ្វើអាជីវកម្ម​​គឺ​ជៀស​មិន​ផុត​ពី​​​​គោលការណ៍​ទិញ​ចូល​​លក់​ចេញ​នោះ​ទេ​។ ដូច្នេះហើយ ការ​ពិត​​នៅ​ពីក្រោយ​​គោលការណ៍​នេះ គឺ​ជា​ការ​បង្កើត​ប្រាក់​ចំណូល​ទេ​តើ! ចុះ​ហេតុ​អ្វី​បាន​ជា​មនុស្ស​ភាគច្រើន​​មិន​​ឆាប់​អនុវត្ត​ភ្លាម​ទៅ? វា​មិន​មែន​ងាយស្រួលដូចជាការនិយាយ​នោះ​ទេ ​ជា​ពិសេស​​សម្រាប់​អ្នក​ដែល​គ្មាន​ដើមទុន​នេះតែម្តង។ ដំណោះស្រាយ​អាច​មាន​ច្រើន ​ដូច​ជា​ទៅ​ខ្ចី​ធនាគារ ចូលហ៊ុន​គ្នា​ជា​មួយ​មិត្តភក្ដិជាដើម ប៉ុន្តែសួរថាអ្នកហ៊ានទេ?

អ្នកត្រូវចាំថាបើទោះបី ជា​តាម​មធ្យោបាយ​ណាក៏ដោយ ​​បើ​​លោកអ្នក​ចង់​​​ចំណាយ​ប្រាក់​ឲ្យ​ត្រូវផ្លូវ អ្នកត្រូវតែចេះវិភាគពីគោលការណ៏នីមួយៗឱ្យបានច្បាស់លាស់ជាទីបំផុត៕ ​​

អត្ថបទ៖ បូ ទីន

ប្រភពអត្ថបទ៖ business-record.com  

មតិយោបល់

Trending

Copyright © 2019 ANARCHAK